ប៉ុនា្មនឆ្នាំជិតមកអាយនេះ ឃើញថាជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តស្រុកវិញធ្វឹង ខេត្តគៀងយ៉ាង ឈានឡើងជាសន្សឹមៗ។ នោះគឺជាលទ្ធផលនៃការអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ សម្រាប់ជនរួមជាតិ។ ព្រមទាំងស្មារតីភ្ញាក់រលឹកឈានឡើងក្នុងជីវភាពរបស់ជនរួមជាតិខ្មែរ។ល។
ពូក្វាច់ធ្វីញីវ (ឈរកណ្តាល) នៅភូមិហ្វាថាញ់ ឃុំវិញប៊ិញណាម ស្រុកវិញធ្វឹង
ជាគំរូឈានឡើងរបស់ជនរួមជាតិខ្មែរ។
កាលពីមុននេះ គ្រួសារបងយ័ញញ៉ាក (អាយុ៤៦ឆ្នាំ) នៅភូមិរួងសា២ ឃុំផុងដុង ស្រុកវិញធ្វឹង គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជនរួមជាតិខ្មែរឯទៀតស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ។ ហេតុតែគ្រួសារមានកូនច្រើន(៧នាក់) គ្មានដីបង្កបង្កើនផល ជីវភាពគ្រួសារ “បានព្រឹកខ្វះល្ងាច” ម្ល៉ោះហើយប្តីប្រពន្ធបងយ័ញញ៉ាក មិនដែលហ៊ានប្រាថ្នាថានឹងសង់បានផ្ទះត្រឹមត្រូវឡើយ។ កាលពីដើមឆ្នាំ ២០១០ គាត់បានភូមិភាគ ឧបត្ថម្ភទិញដីតាមសេចក្តីសម្រេចលេខ២៩/២០១៣/QĐ-TTg ចុះថ្ងៃ២០ ខែឧសភា ឆ្នាំ២០១៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងក្រោយមកទៀត គាត់ក៏បានជ្រើសរើសសង់ផ្ទះមហាសាមគ្គីទៀតផង។ បន្ទាប់មក គ្រួសារបងញ៉ាក បានបុលទុន២០លានដុង ដើម្បីអភិវឌ្ឍផលិតកម្ម។ “បច្ចុប្បន្ន គ្រួសារខ្ញុំមានគ្នា៩នាក់ បានជំនួយទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលទាំងអស់គ្នា។ ក្នុងចំណោមកូនទាំង៧នាក់ មានកូន២នាក់កំពុងរៀន ក៏បានលើកលែងបង់ប្រាក់សាលា” -បងយ័ញញ៉ាក រីករាយឲ្យដឹងដូច្នេះ។ ជាងនោះទៅទៀត គឺកូនច្បងទាំង២នាក់របស់គាត់គម្រប់អាយុ ពលកម្ម អាចទៅរកការងារធ្វើនៅក្រុងហូជីមិញ ហើយផ្ញើលុយមកជួយដល់គ្រួសារ។ ដោយសារលុយធ្វើការរបស់ឪពុកនិងកូនទាំង២នាក់ បានជាគ្រួសារគាត់ជួសជុលបានផ្ទះសម្បែង ទិញបានរបស់របរប្រើប្រាស់គ្រប់សព្វ។
និយាយពីស្មារតីឈានឡើងរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តឃុំវិញប៊ិញណាម មាមីងណាក៏កោតសរសើរពូក្វាច់ធ្វីញីវ (អាយុ៧៦ឆ្នាំ) នៅក្រុមលេខ២ ភូមិហ្វាថាញ់។ កើតនិងធំដឹងក្តី រួចរៀបការសាងជីវភាពគ្រួសារនៅតំបន់ដីជ្រាបជាតិប្រៃ ទោះបីពុះពារព្យាយាមយ៉ាងណាក៏ ដោយ ប៉ុន្តែ រយៈពេលជាង១៥ឆ្នាំមុន គ្រួសារពូនៅតែ “បានមុខខ្វះក្រោយ”។ នៅឆ្នាំ២០០០ ខណៈពេលស្រុកវិញធ្វឹង មានគោលការណ៍បង្វែររចនាសម្ព័ន្ធផលិតកម្ម ផ្តើមពីផ្ទៃដីដាំបានតែម្នាស់ និងផលិតស្រូវ២រដូវផ្តល់ទិន្នផលទាប ងាកមកចិញ្ចឹមបង្គា-គួបផ្សំនឹងផលិតស្រូវ នាំ មកនូវប្រសិទ្ធភាពជូនគ្រួសារប្រជាជនជាច្រើន ក្នុងនោះ មានគ្រួសារ ពូក្វាច់ធ្វីញីវជាដើម។ ដំបូង ផ្តើមពីផ្ទៃដីជាង១ហិកតាប៉ុណ្ណោះ អាស្រ័យចិញ្ចឹមបង្គានាគនិងបង្កងសាវទាវមានប្រសិទ្ធភាព គាត់ក៏សន្សែសន្សំបានដើមទុនបន្តិចម្តងៗរួចទិញដីបន្ថែម។ លុះដល់ឆ្នាំ២០១០ គាត់មានផ្ទៃដីជាង៦ហិកតា សម្រាប់ចិញ្ចឹមបង្កងនិងផលិតស្រូវ។ បច្ចុប្បន្ន គាត់បានចែកដីឲ្យកូនទាំង៥នាក់ ប្រមាណ៣ហិកតា ហើយនៅសល់ជាង៣ហិកតា រៀងរាល់ឆ្នាំ គាត់នៅតែរកបានប្រាក់ចំណេញជាង២០០លានដុងផងដែរ។ “ រដ្ឋ ឧបត្ថម្ភមួយភាគ ក្រៅពីនោះ គឺយើងត្រូវខិតខំ ឈានឡើងដោយខ្លួនឯង មិនត្រូវសម្អាងទាំងស្រុងនោះទេ” - ពូក្វាច់ធ្វីញីវឲ្យដឹងដូច្នេះ។
តាមប្រសាសន៍លោកផាមវ៉ាន់ហូវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកវិញធ្វឹង ឲ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ស្រុកវិញធ្វឹង ផ្តុំកម្លាំង ផ្សព្វផ្សាយកម្មវិធីនិងគ្រោងការផ្សេងៗ ដែលឧបត្ថម្ភពីមជ្ឈិម និងខេត្តសម្រាប់ជនរួមជាតិខ្មែរ រួមចំណែកធ្វើឲ្យផ្លាស់ប្តូរមុខមាត់ជនបទ និងលើកស្ទួយជីវភាពមាមីង។ ជាពិសេស ស្រុកក៏បានបន្តការផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តនូវដំណោះស្រាយដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមៗគ្នា ដើម្បីជនរួមជាតិខ្មែរនិយាយដោយឡែក ប្រជាជនក្នុងស្រុកនិយាយរួម មានឱកាសខិតខំឈានឡើង លើកស្ទួយជីវភាពគ្រប់ផ្នែក។ ក្រៅពីនេះ ស្រុកក៏ចាប់អារម្មណ៍ខ្លាំងលើគ្រួសារក្រីក្រ វែកញែករិះរកមូលហេតុដែលនាំឲ្យក្រ រួចវិនិយោគទុននិងប្រភពធនធានឲ្យចំមុខសញ្ញា វិនិយោគប្រមូលផ្តុំ គួបផ្សំនឹងកម្មវិធី គ្រោងការផ្សេងៗទៀត ដើម្បីគ្រួសារទាំងនោះ មានគ្រប់លក្ខណសម្បត្តិចាកផុតពីភាពក្រីក្រដោយចីរភាព៕
ភឿងអាញ់-លីសៀ