មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/03/2019 - 07:12

លោក​ហឺវ​សុង​-ក​សិ​ករ​ខ្មែរ​ធ្វើ​សេ​ដ្ឋ​កិច្ច​ពូ​កែ

ប៉ុន្នាន​ឆ្នាំ​កន្លង​ មាន​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រឈាន​ឡើង​គ្រាន់​បើ​ ក្នុង​នោះ​មាន​លោក​ហឺវ​ស៊ុង​ (កើត​ឆ្នាំ​១​៩៦១​) នៅភូមិ​ជ្រុង​ខ្មែរ​ ឃុំ​ហូ​ធី​គី​ ស្រុក​ថើយ​ប៊ិញ​ ខេត្ត​កា​ម៉ាវ​ លោក​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​បង្គា​តាម​បែប​វិ​បុល​វប្ប​កម្ម​ថ្មី​នៅ​ភូមិ​ភាគ។ ទម្រង់​នេះ   ជួយ​ដល់​គ្រួ​សារ​លោក​និង​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

 លោក​ហឺវ​ស៊ុង​ ។

មុ​ន​នេះ​  គ្រួ​​សារ​លោក​ហឺវ​ស៊ុង​ គឺ​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រនៅ​ភូមិ​ជ្រុង​ខ្មែរ​។ លោក​ហឺវ​ស៊ុង​ ឲ្យ​ដឹង​៖  “ពេល​រៀប​ការ​រួច​ខ្ញុំ​ចេញ​នៅដោ​យ​ឡែក​ជា​មួយ​ដី​ស្រែ​តិច​តួច​ដែល​ ម្ដាយ​ឪ​ពុក​ទាំង​ស​ង​ខាង​ចែកឲ្យ​សម្រាប់​ធ្វើ​ដើម​ទុន​រក​ស៊ី។​ កាល​នោះ​ គ្មាន​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ ហើយ​ដី​គ្មាន​ជី​ជាតិ​ ម៉្លោះ​ហើយ​ធ្វើ​ស្រែ​ទិន្ន​ផល​​ទាប​ណាស់​។ អា​ស្រ័យ​ហេតុនោះ​ គ្រួ​សារ​ខ្ញុំ​ធ្លាក់​ក្នុង​ស្ថាន​ភាព​ “ខ្វះ​មុខ​ខ្វះក្រោយ​”។ល។ ខ្ញុំ​គិត​ថា​៖ មិន​អាច​ទ្រាំ​បាន​នូវ​ភាព​ក្រ​លំ​បាក​ ធ្វើ​ស្រែ​ទិន្ន​ផល​​ទាប​ដូច្នេះ​ទេ​។ ផ្ដើម​ពី​នោះ​ ខ្ញុំ​តែង​ស្រាវ​ជ្រាវ​រៀន​សូត្រ​ពី​បច្ចេក​ទេស​ផ​លិត​ ប្រ​ភេទ​ពូជ​ដំ​ណាំ​ សត្វ​​ចិញ្ចឹម​និង​ទម្រង់​ថ្មី​ៗ ហើយចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​ ជំ​រុញ​ក​សិកម្ម​ជា​ដើម​”។

ឆ្នាំ​២០១០​ ពេល​រដ្ឋ​វិ​និ​យោគ​ក​សាង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​សម្រេច​រួច​រាល់​ អាច​ម្ចាស់​ការ​ប្រ​ភព​ទឹ​កប្រៃ​សម្រាប់​ចិញ្ចឹម​ជល​ផល​ គាត់​បាន​អនុ​វត្តពិ​សោធន៍​និង​សម្រេច​ជោគ​ជ័យ​នូវ​ទម្រង់​ដាំ​ដំ​ណាំ​ ចិញ្ចឹម​សត្វ​ច្រើនប្រ​ភេទ​។ ការ​ចិញ្ចឹម​​បង្គា​តាម​បែប​វិ​បុល​វប្ប​កម្ម​ថ្មី លោក​ហឺវ​ស៊ុង​ ឲ្យ​ដឹង៖​ “ទម្រង​ចិញ្ចឹម​បង្គា​តាម​បែប​វិ​បុល​វប្ប​កម្ម​ថ្មី​នេះ​ មិន​ទាម​ទារ​ទុន​ច្រើន​ឬបច្ចេក​ទេស​ខ្ពស់​ឡើយ​  ម៉្យាង​ទម្រង់​នេះ​មាន​ហា​និ​ភ័យ​ទាប​។ នៅ​ពេល​ប្ដូរ​មក​ចិញ្ចឹម​បង្គា​វិ​បុល​វប្ប​កម្ម​ គឺ​យើង​បង់​តែ​​កម្លាំង​ថែ​ទាំ​ ឲ្យ​ចំ​ណី​ ពិនិត្យ​ប្រ​ភព​ទឹក​ បរិស្ថាន​រ​ស់​នៅ​របស់​បង្គា​”។ រៀន​សូត្រ​បាន​បច្ចេក​ទេស គាត់​ជួល​ដី​និង​ជីក​ស្រះ​ចិញ្ចឹម​សា​ក​ល្បង​ជា​មួយ​នឹង​ផ្ទៃ​ដី​១​ហិក​តា។​ រដូវ​ដំ​បូង​ ក្រោយពី​​ទូ​​​ទា​ត់​ ប្រាក់​ចំ​ណាយ​ដូច​៖ កម្លាំង​​ថែ​ទាំ​ ថ្នាំ​ ចំ​ណី និ​ង​ប្រាក់​ចំ​ណាយ​ផ្សេង​ៗ​ទៀត​ គាត់​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​៥០​លាន​ដុង​។​

ដោយ​ឃើញ​ការ​ចិញ្ចឹម​បង្គា​តាម​បែប​វិ​បុល​វប្ប​​កម្ម​ថ្មី​ផ្ដល់​​​ទិន្ន​ផល​និងប្រាក់​ចំ​ណេញ​ខ្ពស់​ គ្រួ​សារ​គាត់​ក៏​សម្រេច​ចិត្ត​វិ​និ​យោគ​ទម្រង់​ចិញ្ចឹម​នេះ​ជា​មួយ​ផ្ទៃ​ដី​៣​ហិក​តា។​ ក្រោយ​ពី​ប្រ​មូល​ផល​ រក​បា​ន​​ប្រាក់​ចំ​ណេញ​ពី​១៥០​-២០​០​លាន​ដុង​/ឆ្នាំ​។ លោក​ហឺវ​ស៊ុង​ ចែក​រំ​លែក​បច្ចេក​ទេស​៖ “មុន​ពេល​ឈាន​​ចូល​ដល់​រដូវ​ចិញ្ចឹម​ គឺ​ត្រូវ​ស្ដារ​​អ​នា​ម័យ​អណ្តូង​ចិញ្ចឹម​ ហាល​ដី​ ក្រោយ​មក​បាច​កំ​បោរ​។ល។ ពេល​បូម​ទឹក​ចូល​ស្រះ​ ត្រូវ​រាំង​សំ​ណាញ់​ដើម្បី​ត្រង​ត្រី​លាយ​ឡំ​ បន្ទាប់​មក​ទើប​ព្រ​លែង​កូន​ពូជ​”។

“ លោក​ហឺវ​ស៊ុង​ ជា​ក​សិ​ករ​ស៊ូ​ទ្រាំ​លំ​បាក​ ឧស្សាហ៍​ធ្វើ​ការ​រក​ស៊ី​ ហើយជា​គំ​រូ​ក្នុង​ការ​អនុ​វត្ត​គោល​ការណ៍​របស់​បក្ស ច្បាប់​របស់​រដ្ឋ​។ មិន​ត្រឹមតែ​ធ្វើ​មាន​ដោយ​ខ្លួន​ឯង​នោះ​ទេ គាត់​តែង​ស​កម្ម​ចូល​រួម​រាល់​ការ​ចលនា ​រួម​វិ​ភាគ​ទាន​ជូន​មូល​និ​ធី​​ភូមិ​ភាគ​ ជំ​នួយ​ដើម​ទុន​ជូន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន៧​គ្រួ​សារ​ដែល​ជួប​លំ​បាក​ ខ្វះ​ទុន​ចំ​នួន​ទឹក​ប្រាក់​​៥០​លាន​ដុង​ដោយមិន​គិត​ការ​ប្រាក់​ និង​ណែ​នាំ​ដល់​មា​មីង​ចំ​នួន​១១៥​គ្រួ​សារ​ពីបច្ចេក​ទេស​ចិញ្ចឹម​​បង្គា​តាម​បែប​វិ​បុល​វប្ប​កម្ម​ថ្មី​ ដោះ​ស្រាយ​ការ​ងារ​​ធ្វើជា​ប្រ​ចាំ​ជូន​ពល​ករ​ចំ​នួន​២៤​នាក់​ និង​គ្រួ​សារ​ចំនួន​៧​ដែល​គាត់​ជំ​នួយ​ទុននោះ​ បាន​ឈាន​ឡើង​​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​ធ្វើ​មាន​។ បច្ចុប្បន្ន​ កូន​របស់​គាត់​ទាំង​ពីរ​នាក់​រៀន​ចប់​ម​ហា​វិ​ទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង សង់​បាន​ផ្ទះមួ​យ​ខ្នង​យ៉ាង​សម​រម្យ​គិត​ជា​តម្លៃ​ក​សាង​ប្រ​មាណ​១​ពាន់​លាន​ដុង​។ លោក​ទ​ទួល​បាន​កិត្តិ​នាម​ជា​ក​សិ​ករ​ផ​លិត​ ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​​ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត​។ល។ គំ​រូ​របស់​គាត់​គួរ​ឲ្យ​ស្ងើច​សរ​សើរ​” -លោកហឺវ​ថាវ​ លេ​ខា​សា​ខា​បក្ស​ភូមិ​ជ្រុង​ខ្មែរ​ បាន​ឲ្យ​តម្លៃ​ដូច្នេះ​៕

រូប​និង​អត្ថ​បទ​៖ ​ទី​ទុយ

ចែករំលែកអត្ថបទ