ហេដ្ឋារចនាសម្ព័ន្ធជនបទតំបន់ជនជាតិភាគតិចរបស់ខេត្តកាម៉ាវ ប៉ុន្មានឆ្នាំកន្លងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិច ត្រូវបានផ្តោតការយកចិត្តទុកដាក់ អាទិភាពផ្តុំកម្លាំងវិនិយោគ និងទទួលបានលទ្ធផលដ៏សំខាន់ជាច្រើន។ លទ្ធផលនេះបានរួមចំណែកបង្កើនការដោះដូរពាណិជ្ជកម្ម ដឹកជញ្ជូនទំនិញបានងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជនក្នុងតំបន់។ ប្រព័ន្ធសំណង់ធារាសាស្រ្ត បានឆ្លើយតបទៅនឹងតម្រូវការបង្កបង្កើនផល។
*ដោះដូរជាមួយកាសែតកឹងធើភាសាខ្មែរ ស្តីពីលទ្ធផលដ៏គួរឲ្យមោទនៈខាងលើ លោកង្វៀនវ៉ាន់ធ្វឹក អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ បានមានប្រសាសន៍ឲ្យដឹង៖
- ទូទាំងខេត្តកាម៉ាវមានឃុំ សង្កាត់ ទីប្រជុំជនចំនួន៦៥/១០១ចំណុះតំបន់ជនជាតិភាគតិច និងបានបែងចែកជាបីមណ្ឌល។ យោងតាមនោះមានឃុំ សង្កាត់ ទីប្រជុំជនចំនួន២៧ចំណុះមណ្ឌលI មានឃុំចំនួន២៩ចំណុះមណ្ឌលII ដោយមានភូមិលំបាកពិសេសចំនួន៦៤ និងមានឃុំចំនួន៩ចំណុះមណ្ឌលIII ដែលមានភូមិលំបាកពិសេសចំនួន៦០។ ក្នុងឆ្នាំ២០១៨ ខេត្តបានរំសាយថវិកាប្រមាណ៨ពាន់លានដុង ដើម្បីជំនួយវិនិយោគហេដ្ឋាមូលដ្ឋាន ជូនឃុំចំនួន៨ដែលលំបាកពិសេស ចំណុះក្របខ័ណ្ឌវិនិយោគនៃកម្មវិធី១៣៥ នៅបណ្តាស្រុកដូច អ៊ូមិញ ដឹម យើុយនិងត្រឹងវ៉ាន់ថើយ។ ប្រភពទុននេះបានប្រគល់ឲ្យស្រុកតាំងពីដើមឆ្នាំ។ ឆ្លងតាមរយៈនោះ គណៈកម្មាធិការប្រជាជនស្រុកបានចង្អុលការដល់ភូមិភាគនានាដែលទទួលផល ម្ចាស់ការគួបផ្សំនឹងប្រភពទុនដទៃទៀត ដើម្បីផ្សព្វផ្សាយវិនិយោគកសាងឲ្យបានសម្រេចផ្លូវគមនាគមន៍ជនបទ៨ខ្សែ ព្រមទាំងបានរំសាយទុនសម្រេចតាមល្បឿនកសាងទាំង១០០%។
*ការរំសាយប្រភពទុនមជ្ឈិមជំនួយដល់ខេត្តកាម៉ាវ ត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងដូចម្តេច? សូមជម្រាបប្រសាសន៍លោក!
-ប្រភពទុនថវិកាមជ្ឈិមជំនួយអនុវត្តក្នុងឆ្នាំ២០១៨ មានជាង២២,៣ពាន់លានដុង។ ក្នុងនោះ ទុនវិនិយោគអភិវឌ្ឍមានជាង២១,១ពាន់លានដុង និងទុនសម្រាប់បុព្វហេតុប្រមាណ១,២ពាន់លានដុង។ ខេត្តបានរំសាយទុនដល់បណ្តាស្រុក ដើម្បីជំនួយវិនិយោគហេដ្ឋាមូលដ្ឋាន និងជួសជុលថែរក្សាសំណង់ជូនដល់ឃុំចំនួន៨ចំណុះមណ្ឌលIII និងភូមិលំបាកពិសេសចំនួន៦៧ ដែលចំណុះក្របខ័ណ្ឌវិនិយោគនៃកម្មវិធី ១៣៥។ បច្ចុប្បន្ន ភូមិភាគដែលទទួលផល សុទ្ធសឹងបានផ្សព្វផ្សាយអនុវត្តការវិនិយោគ កសាងសម្រេចបានសំណង់ថ្មីចំនួន៨៩និងជួសជុលថែរក្សាសំណង់ចំនួន៧០ ហើយខិតខំរំសាយ ទុនឲ្យទាន់តាមល្បឿនកសាងក្នុងប៉ុន្មានខែដើមឆ្នាំ២០១៩នេះ។
*តម្រូវការទុនវិនិយោគអនុវត្តកម្មវិធី១៣៥ រយៈពេលខាងមុខ នៅកាម៉ាវយ៉ាងណាដែរបាទ? សូមជម្រាប់ប្រសាសន៍លោក!
-ឆ្នាំ២០១៩-២០២០ តម្រូវការប្រភពទុនថវិកាខេត្តកាម៉ាវ សម្រាប់អនុវត្តកម្មវិធី១៣៥ប្រមាណ១៦ពាន់លានដុង។ តម្រូវការប្រភពទុនថវិកាមជ្ឈិមប្រមាណ៦២,២ពាន់លានដុង។ ក្នុងនោះ តម្រូវការទុនជំនួយវិនិយោគហេដ្ឋាមូលដ្ឋានប្រមាណ៤២,៨ពាន់លានដុង ទុនជួសជុលថែរក្សាសំណង់ប្រមាណ២,៧ពាន់លានដុង។ល។ សូមស្នើដល់គណៈកម្មាធិការជនជាតិ សហការជាមួយនឹងបណ្តាក្រសួង ផ្នែកមជ្ឈិម គប្បីរំសាយប្រភពទុនជារៀងរាល់ឆ្នាំឲ្យបានឆាប់។ យោងលើមូលដ្ឋាននោះ គណៈជនជាតិម្ចាស់ការធ្វើសេនាធិការនិងលើកជូនគណៈកម្មាធិការប្រជាជនខេត្តរំសាយទុនដល់បណ្តាស្រុកក្រុង ដើម្បីផ្សព្វផ្សាយអនុវត្តឲ្យបានទាន់ពេល៕
*សូមអរគុណលោក!
ថាញឡុង(អនុវត្ត)-ប្រែ៖សុផន