កោះដាបាក មិនត្រឹមតែជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ទីនេះនៅទាំងជាកន្លែងកត់ត្រានូវប្រវត្តិសាស្រ្តដ៏អង់អាចក្លាហានរបស់ប្រជាជាតិ។ ផ្ដើមពីថ្ងៃទី០៩ កញ្ញា ឆ្នាំ១៩៨១ ដល់ថ្ងៃទី០៩ កញ្ញា ឆ្នាំ១៩៨៤ នគរបាលប្រជាជនរៀតណាម អនុវត្តប្រកបដោយជោគជ័យនូវគម្រោងផែនការប្រតិចារកម្ម CM12 ប្រឆាំងនឹងអង្គការប្រតិកិរិយា ដោយមានឡេក្វឹកទ្វី និង ម៉ាយវ៉ាន់ហាញ់ ជាមេខ្លោង និងស្ទាក់ចាប់ការទន្រ្ទានចូលចំនួន១៨លើក ដោយមានចារកម្មពិសេស១៨៩នាក់ កប៉ាល់របស់ខ្មាំងចំនួន១៤៣លើក រឹបយកកាំភ្លើងគ្រប់ប្រភេទចំនួន៣.៦៧៩ដើមនិងគ្រាប់កាំភ្លើង៩០តោន។ល។ ជ័យជំនះនៃផែនការប្រតិចារកម្មCM12 គឺជាលទ្ធផលនៃសតិបញ្ញា សមត្ថភាពនយោបាយ ទឹកចិត្តក្លាហាន និងការច្នៃប្រតិដ្ឋរបស់កងកម្លាំងនគរបាលប្រជាជនវៀតណាម កម្លាំងនៃការរួបរួមគ្នារវាងនគរបាលនិងកងទ័ពប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម៕ |
ចម្ងាយពីមជ្ឈមណ្ឌលក្រុងកាម៉ាវ ប្រមាណ៥០គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងទៅដល់កោះដាបាក នៅភូមិកិញហង ឃុំខាន់បិញតី ស្រុកត្រឹងវ៉ាន់ថើយ ពេលទៅដល់កោះ មិត្តអាចដើរដោយថ្មើរជើង ឬអង្គុយរថភ្លើងអគ្គិសនីប្រហែល១,៥ គីឡូម៉ែត្រ ដើម្បីទស្សនាកម្សាន្តមួយចប់ទិដ្ឋភាពដ៏ស្រស់ត្រកាលនៅទីនេះ។ មកដល់ទីនេះ ក្រៅពីគយគន់ទេសភាព ទស្សនាកេរដំណែលកោះដាបាក ភ្ញៀវទេសចរនៅទាំងបានឃើញប្រជាជនបង់សំណាញ ស្ទុចត្រី។ល។ ខាងក្រោមនេះគឺជាកម្រងរូបភាពមួយចំនួនពេលយើងខ្ញុំមកកាន់កោះដាបាក។
កម្រងរូបភាព៖ ទីទុយ
កេរដំណែលថ្នាក់ជាតិនៃកោះដាបាក។
ជ្រុងមួយដ៏ស្រស់ត្រកាលនៃកោះដាបាក។
កប៉ាល់កំពុងនាំត្រីមកកាន់ដីគោក។
ពេលមកកាន់កោះដាបាក ភ្ញៀវទេសចរបានមើល ឬស្ទុចត្រីជាមួយនឹងប្រជាជននៅទីនេះ។
ភ្ញៀវទេសចរទស្សនាកម្សាន្តកោះដាបាក ដោយរថភ្លើងអគ្គិសនី។