នៅថ្ងៃទី៨ ខែកញ្ញា ប្រចាំការនៃគណៈកម្មាធិការបក្សក្រុង បានចាត់តាំងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ កំណត់សម្រេចនូវបញ្ហាមួយចំនួនក្នុងដែនសមត្ថកិច្ច។
លោក ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោក ដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងលោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដឹកនាំកិច្ចប្រជុំ។
អញ្ជើញចូលរួមកិច្ចប្រជុំ មានតំណាងគណៈកម្មការកសាងបក្សមជ្ឈិម; អនុលេខានៃគណៈកម្មាធិការបក្សក្រុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រចាំការគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកមួយចំនួនដែលជាប់ពាក់ព័ន្ធ។

ប្រចាំការនៃគណៈកម្មាធិការបក្សក្រុងដឹកនាំកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង បានពិភាក្សា ផ្តល់យោបល់ និងឯកភាពលើរបាយការណ៍ដែលគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុងលើកជូន។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងឯកភាព៖
បង្កើតតំបន់បច្ចេកវិទ្យាខ្ពស់កឹងធើ; អនុវត្តគម្រោងតំបន់ទីក្រុងថ្មី ៩២៧C – តំបន់១ នៅឃុំចូវថាញ់ និងភូហូវ លើផ្ទៃដីប្រើប្រាស់សរុបប្រមាណ ២៧៩,២១ ហិកតា ចំនួនទុនវិនិយោគសរុបប្រមាណ ៣.៧៤០ ពាន់លានដុង;
អនុវត្តគម្រោងតំបន់ទីក្រុងថ្មី ៩២៧C – តំបន់ទី២ នៅឃុំភូហូវ លើផ្ទៃដីប្រើប្រាស់សរុបប្រមាណ ២០៤,៥ ហិកតា ចំនួនទុនវិនិយោគសរុបប្រមាណ ២.២៩៦ ពាន់លានដុង;
អនុវត្តគម្រោងតំបន់ទីក្រុងថ្មី ៩២៧C – តំបន់ទី៣ នៅឃុំភូហូវ លើផ្ទៃដីប្រើប្រាស់សរុបប្រមាណ ១៧៣,៤៣ ហិកតា ចំនួនទុនវិនិយោគសរុបប្រមាណ ២.១១៧ ពាន់លានដុង;
វិនិយោគគម្រោងលើកកម្ពស់ និងអភិវឌ្ឍន៍ទីក្រុងតំបន់មជ្ឈមណ្ឌលទីក្រុងកឹងធើ;
យល់ព្រមកែសម្រួលគោលការណ៍វិនិយោគគម្រោងរោងចក្រវាយោអគ្គិសនីលេខ៧ – ដំណាក់កាលទី២; កែសម្រួលគោលការណ៍វិនិយោគគម្រោងផ្លូវខ្សែក្រវាត់ខាងលិចទីក្រុងកឹងធើ (តភ្ជាប់ផ្លូវជាតិលេខ៩១ និងផ្លូវជាតិលេខ៦១C)។

លោកស្រី ម៉ាធីទើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងក្នុងកិច្ចប្រជុំ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងឯកភាព៖
គោលការណ៍បង្កើតមូលនិធិវិនិយោគហានិភ័យទីក្រុងកឹងធើ;
ប្រគល់លម្អិតផែនការវិនិយោគរបស់រដ្ឋរយៈពេលមធ្យម ដំណាក់កាល ២០២៦-២០៣០ ប្រភពថវិកាភូមិភាគទីក្រុងកឹងធើ;
ប្រគល់លម្អិត កែសម្រួលបំពេញបន្ថែមលើផែនការទុនវិនិយោគរបស់រដ្ឋ ឆ្នាំ ២០២៦ ប្រភពថវិកាភូមិភាគទីក្រុងកឹងធើ;
កំណត់គោលការណ៍ លក្ខឋាន កម្រិតបែងចែកថវិការដ្ឋសម្រាប់អនុវត្តកម្មវិធីទិសដៅជាតិអំពីអភិវឌ្ឍវប្បធម៌ ដំណាក់កាល ២០២៥ - ២០៣៥ ដំណាក់កាល១៖ ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ លើភូមិឋានទីក្រុងកឹងធើ;
វិសោធនកម្ម បំពេញបន្ថែមសេចក្តីសម្រេចចិត្តលេខ ៤២/២០២៥/NQ-HĐND ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ កំណត់គោលការណ៍ វិសាលភាព កម្រិតឧបត្ថម្ភ និងការប្រើប្រាស់ថវិកាឧបត្ថម្ភការពារដីធ្វើស្រែនៅលើភូមិឋានទីក្រុងកឹងធើ;
កំណត់កម្រិតចំណាយសរុបបញ្ជីភារកិច្ច សកម្មភាព និងកម្រិតខ្ទង់ចំណាយសម្រាប់ភារកិច្ចនីមួយៗ និងសកម្មភាពចំពោះកសាងឯកសារបទដ្ឋានច្បាប់របស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ;
កំណត់របបបំប៉នចំពោះអ្នកបំពេញការងារទទួលពលរដ្ឋ ដោះស្រាយពាក្យបណ្តឹង ថ្កោលទោស សំណើ និងឆ្លុះបញ្ចាំងនៅលើភូមិឋានទីក្រុងកឹងធើ;
របាយការណ៍ពង្រាងសេចក្តីសម្រេចចិត្តអំពីការប្រគល់ឱ្យក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំសម្រេចខ្លឹមសារចំណាយ កម្រិតចំណាយសកម្មភាពចំពោះគណៈកម្មាធិការបក្សឃុំ សង្កាត់ និងគណៈកម្មាធិការបក្សថ្នាក់លើផ្ទាល់របស់អង្គការមូលដ្ឋានបក្ស។
ថ្លែងក្នុងកិច្ចប្រជុំនេះ សមាជិកគណៈអចិន្ត្រៃយ៍ ប្រចាំការនៃគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្សក្រុង សំណូមពរគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ចង្អុលការគណៈកម្មាធិការប្រជាជនទីក្រុង ស្ថាប័ន មន្ទីរ ផ្នែកដែលជាប់ពាក់ព័ន្ធ ត្រួតពិនិត្យឱ្យបានហ្មត់ចត់ ធានាគោលការណ៍ទាំងនេះអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់ អាចយកទៅអនុវត្តបាន និងមានប្រសិទ្ធភាព…៕
អាញយុង - វិមាន