ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/09/2026 - 15:02

VTV៥ ចាត់​តាំង​សិក្ខា​សា​លា​និង​ហ្វឹក​ហាត់​ការ​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិតក្នុង​ការ​ផលិត​ព័ត៌​មាន​ បទ​ពិ​ពណ៌​នា​និង​ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ចាក់​ផ្សាយ​ 

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ឆ្នាំ​២០២៦ នៅ​វ៉ុងតា​វ មជ្ឈ​មណ្ឌល​សារ​គមនាគមន៍​ជន​ជាតិ​និង​ជន​បទ​(VTV៥) ស្ថានីយ​ទូរ​ទស្សន៍​វៀត​ណាម​ បាន​ចាត់​តាំង​កម្ម​វិធី​សិក្ខា​សា​លា​និង​វគ្គ​បំប៉ន​វិជ្ជា​ជី​វៈ​ក្រោម​ប្រ​ធាន​បទ​ “អនុ​វត្ត​កម្ម​វិធី​បញ្ញា​សិប្ប​និម្មិតក្នុង​ការ​ផលិត​ព័ត៌​មាន​និង​បទ​ពិ​ពណ៌​នា​ដោយ​ទម្រង់​ការិយា​ល័យ​និពន្ធ​មូល​ជុំ​និង​សហ​ការ​ផលិត​ កម្ម​វិធី​លើ​ប៉ុស្តិ៍​VTV៥”។ អញ្ជើញ​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​មាន​ថ្នាក់​ដឹក​នាំ​ អ្នក​យក​ព័ត៌​មាន​ អ្នក​រៀប​រៀង​ប៉ុស្តិ៍​ VTV៥ ព្រម​ទាំង​អ្នក​យក​ព័ត៌​មាន​ អ្នក​រៀប​រៀង​តំ​ណាង​ស្ថា​ប័ន​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​តំ​បន់​ភាគ​ខាង​ត្បូង​។

ថ្លែង​ការណ៍​បើក​វគ្គ​ លោក​ឡេហុង​មិញ​ នា​យក​រង​មជ្ឈ​មណ្ឌល​សារ​គមនាគមន៍​ជន​ជាតិ​និង​ជន​បទ​(VTV៥) បាន​បញ្ជាក់​ច្បាស់​អំ​ពី​ទិស​ដៅ​របស់​ប៉ុស្តិ៍​ក្នុង​ដំ​ណាក់​កាល​ថ្មី​ ក្នុង​នោះ​ ចំ​ណុច​សំ​ខាន់​គឺ​រឹត​បន្តឹង​យន្ត​ការ​សហ​ការ​ផលិត​ ដោះ​ដូរ​ខ្លឹម​សា​រនិង​ការ​ទាញ​យក​អត្ថ​បទ​ព័ត៌​មាន​ជា​មួយ​អង្គ​ភាព​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​នៅ​តាម​ភូមិ​ភាគ​ មាន​ដូច​៖ កឹង​ធើ​ ដុង​ណាយ​ អាង​យ៉ាង​ វិញ​ឡុង​និង​កាម៉ាវ​។ ការ​ឯក​ភាព​គ្នា​ចំ​ពោះ​លក្ខ​ន្តិកៈ​សហ​ការ​មិន​ត្រឹម​តែ​លើក​កម្ពស់​គុណ​ភាព​ព័ត៌​មាន​ ជា​ពិ​សេ​សកម្ម​វិធី​ផ្សាយ​ភា​សា​ខ្មែរ​ រួម​ចំ​ណែក​កសាង​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ព័ត៌​មាន​ជា​បន្ត​បន្ទាប់​ ច្បាម​ទម្រង់​ការិយា​ល័យ​និពន្ធ​មូល​ជុំ​។

ទិដ្ឋភាព​វគ្គ​ហ្វឹក​ហាត់​។

ចំ​ណុច​លេច​ធ្លោ​នៃ​វគ្គ​បំប៉ន​វិជ្ជា​ជី​វៈ​លើក​នេះ​ គឺ​ជា​ប្រ​ធាន​បទ​ស៊ី​ជម្រៅ​អំ​ពី​ការ​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិតក្នុង​ការ​ប្រតិ​បត្តិ​ការ​សារ​ព័ត៌​មាន​ ណែ​នាំ​ដោយ​លោក​ ផាម​តឹង​អាញ​វ៉ូ​វ ប្រ​ធាន​តំ​ណាង​តំ​បន់​ភាគ​ខាង​ត្បូង​ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ដំ​ណោះ​ស្រាយ​បញ្ញា​សិប្ប​និម្មិតវៀត​ណាម​(VAIS)។ សិក្ខា​កាម​ទាំង​ឡាយ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​អំ​ពី​ការ​ជ្រើស​រើស​ឧប​ករណ៍​បញ្ញា​សិប្ប​និម្មិត មាន​ដូច​៖ ChatGPT, Gemini, Copilot 365។ល។ ដោយ​ផ្អែក​លើ​លក្ខ​ណៈពិ​សេស​នៃ​ភា​សា​វៀត​ណាម​និង​បរិបទ​សារ​ព័ត៌​មាន​។ ក្នុង​ក្រប​ខ័ណ្ឌ​វគ្គ​សិក្សា​ សិក្ខា​កាម​បាន​ដំ​ណើរ​ការ​អនុ​វត្ត​ជា​ក្រុម​ ដោយ​ប្រើ​ប្រាស់​ផ្ទាល់​នូវ​ឧប​ករណ៍​បញ្ញា​សិប្ប​និម្មិត ដូច​ជា​ Memobot (បំ​ប្លែង​សំឡេង​ទៅ​ជា​អត្ថ​បទ​) បញ្ញា​សិប្ប​និម្មិតនៅ​ទាំង​ជួយ​សរ​សេរ​សាច់​រឿង​ រៀប​រៀង​បទ​អត្ថា​ធិ​ប្បាយ​និង​បង្កើត​ក្រា​ហ្វិក​ដើម្បី​ផលិត​ព័ត៌​មាន​និង​បទ​ពិ​ពណ៌​នា​ខ្លី​ៗអំ​ពី​ប្រ​ធាន​បទ​កសិ​កម្ម​ ជន​បទ​ ជន​ជាតិ​នៅ​ណាម​បូ​។

សិក្ខា​កាម​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ដំ​ណើរ​ការ​អនុ​វត្ត​លើ​កម្ម​វិធី​បញ្ញា​សិប្ប​និម្មិត។

កម្ម​វិធី​វគ្គ​ហ្វឹក​ហាត់​នេះ​ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១០ដល់​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០២៦ មិន​ត្រឹម​តែ​ផ្តល់​បំ​ណិន​អនុ​វត្ត​បច្ចេក​វិទ្យា​ជាក់​ស្តែង​ នៅ​ទាំង​បើក​ទិស​ដៅ​ថ្មី​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​បែប​បទ​ផលិត​ព័ត៌​មាន​។ តាម​រយៈ​នោះ​ VTV៥ រួម​ជា​មួយ​ប៉ុស្តិ៍​វិទ្យុ​ ទូរ​ទស្សន៍​តំ​បន់​ភាគ​ខាង​ត្បូង​ រំ​ពឹង​ថា​នឹង​បង្កើត​បាន​ផលិត​ផល​សារ​ព័ត៌​មាន​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់​ ឆ្លើយ​តប​តម្រូវ​ការ​ព័ត៌​មាន​របស់​ទស្ស​និក​ជន​បាន​ឆាប់​រហ័ស​ ពិ​សេស​គឺ​មា​មីង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក្នុង​យុគ្គសម័យ​ឌីជី​ថល​៕

ថាញ​ហ៊ុង-មុនី​

ចែករំលែកអត្ថបទ