ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/09/2026 - 21:38

គណៈ​ចង្អុល​ការ​ជាតិ​លេខ​ ៥១៥ ត្រួត​ពិ​និត្យ​កិច្ច​ការ​ស្វែង​រក​ ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​វីរ​យុទ្ធ​ជន​ពលី​នៅ​ទី​ក្រុង​កឹង​ធើ​ 

(អ.ឡ​) - នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ ក្រុម​ការ​ងារ​របស់​គណៈ​ចង្អុល​ការ​ជាតិ​លេខ​ ៥១៥ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ឯក​បម្រុង​ ឡេក្វាង​មិញ​ ស្នង​ការ​រង​អគ្គ​នា​យក​ដ្ឋាន​នយោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ សមា​ជិក​គណៈ​ចង្អុល​ការ​ជាតិ​លេខ​ ៥១៥ ធ្វើ​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ បាន​មក​ត្រួត​ពិ​និត្យ​ការ​អនុ​វត្ត​ "យុទ្ធ​នា​ការ​ ៥០០ ថ្ងៃ​យប់​ជំ​រុញ​ការ​ស្វែង​រក​ ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​វីរ​យុទ្ធ​ជន​ពលី​" នៅ​ទី​ក្រុង​កឹង​ធើ​។

ឧត្តម​សេនីយ៍​ទោ​ ហូវ៉ាំង​ថា​យ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​ការ​នយោ​បាយ​យោធ​ភូមិ​ភាគ​៩; វរ​សេនីយ៍​ឯក​ ឡេវ៉ាំង​វៀត​ ស្នង​ការ​រង​នយោ​បាយ​យោធ​ភូមិ​ភាគ​៩; លោក​ង្វៀង​វ៉ាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​; វរ​សេនីយ៍​ឯក​ ផាម​ង៉ុក​ក្វាង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ស្នង​ការ​នយោ​បាយ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​; ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ទី​ក្រុង​អញ្ជើញ​ចូល​រួម​។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ អគ្គ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ នា​យក​ដ្ឋាន​នយោ​បាយ​យោធ​ភូមិ​ភាគ​៩ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ទទួល​ក្រុម​ការ​ងារ​ត្រួត​ពិ​និត្យ​របស់​គណៈ​ចង្អុល​ការ​ជាតិ​លេខ​ ៥១៥។

តាម​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​កឹង​ធើ​ គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ - ស្ថា​ប័ន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​ បាន​ចាត់​តាំង​ក្តាប់​ព័ត៌​មាន​ផ្នូរ​វីរ​យុទ្ធ​ជន​ពលី​នៅ​លើ​ភូមិ​ឋាន​ឃុំ​ផុង​ដៀង​ ទ្រឿង​ឡុង​តៃ ថើយ​ឡាយ​ ទ្រឿង​ថា​ញ់ ឡឹម​តឹង​ មី​ទូ​ ចូវ​ថា​ញ់និង​យាហ្វា​; ចាត់​តាំង​សិក្ខា​សា​លា​កំ​ណត់​ព័ត៌​មាន​អដ្ឋិ​ធា​តុ​វីរ​យុទ្ធ​ជន​ពលី​។ មក​ដល់​ពេល​នេះ​ ក្រុម​ស្វែង​រក​ ប្រ​មូល​អដ្ឋិ​ធា​តុ​វីរ​យុទ្ធ​ជន​ពលី​ចំ​ណុះ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​និង​ក្រុម​ K៩០ (នា​យក​ដ្ឋាន​នយោ​បាយ​យោធ​ភូមិ​ភាគ​៩) ប្រ​មូល​បាន​អដ្ឋិ​ធា​តុ​វីរ​យុទ្ធ​ជន​ពលី​ចំ​នួន​៤៦។

លោក​ង្វៀង​វ៉ាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​ ថ្លែង​ការណ៍​។

វរ​សេនីយ៍​ឯក​ ផាម​ង៉ុក​ក្វាង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ស្នង​ការ​នយោ​បាយ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​ រាយ​ការណ៍​លទ្ធ​ផល​អនុ​វត្ត​ "យុទ្ធ​នា​ការ​ ៥០០ ថ្ងៃ​យប់​ជំ​រុញ​ការ​ស្វែង​រក​ ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​វីរ​យុទ្ធ​ជន​ពលី​"។

គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​បាន​សម្រេច​ការ​យក​សំ​ណាក​អដ្ឋិ​ធា​តុ​វីរ​យុទ្ធ​ជន​ពលី​មិន​ទាន់​កំ​ណត់​បាន​ឈ្មោះ​នៅ​ទី​បញ្ចុះ​សព​វីរ​យុទ្ធ​ជន​ពលី​ទី​ក្រុង​កឹង​ធើ​ ទី​បញ្ចុះ​សព​វីរ​យុទ្ធ​ជន​ពលី​អូរ​ម៉ូង​ ទី​បញ្ចុះ​សព​វីរ​យុទ្ធ​ជន​ពលី​ថូ​កណូក​ ទី​បញ្ចុះ​សព​វីរ​យុទ្ធ​ជន​ពលី​ឡុង​ត្វៀង​ ទី​បញ្ចុះ​សព​វីរ​យុទ្ធ​ជន​ពលី​មី​ទូ​។ ក្នុង​នោះ​ អង្គ​ភាព​បាន​ជីក​យក​សំ​ណាក​ចំ​នួន​២.៩៥១ផ្នូរ​ យក​ជីវ​សំ​ណាក​ចំ​នួន​២.២៣៨ ប្រ​គល់​ជូន​ ១.៦៨៩សំ​ណាក​ ដើម្បី​វិទ្យា​ស្ថាន​វេជ្ជ​សាស្ត្រ​យោ​ធា​ធ្វើ​តេស្ត ADN តាម​បទ​បញ្ញត្តិ​។

ឧត្តម​សេនីយ៍​ឯក​បម្រុង​ ឡេក្វាង​មិញ​ ស្នង​ការ​រង​អគ្គ​ស្នង​ការ​ដ្ឋាន​នយោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ ថ្លែង​ចង្អុល​ការ​។

ឧត្តម​សេនីយ៍​ឯក​បម្រុង​ ឡេក្វាង​មិញ​ និង​សមា​ជិក​ក្រុម​ការ​ងារ​ត្រួត​ពិ​និត្យ​សំ​ណូម​ពរ​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ទី​ក្រុង​បន្ត​ពិ​និត្យ​ឡើង​វិញ​ ទទួល​ព័ត៌​មាន​អំ​ពី​ផ្នូរ​វីរ​យុទ្ធ​ជន​ពលី​ ដើម្បី​ចាត់​តាំង​ស្វែង​រក​ ប្រ​មូល​អដ្ឋិ​ធា​តុ​; សហ​ការ​ជា​មួយ​អង្គ​ភាព​សារ​ព័ត៌​មាន​មជ្ឈិម​ ភូមិ​ភាគ​ជំ​រុញ​ការ​ឃោស​នា​អំ​ពី​ "យុទ្ធ​នា​ការ​ ៥០០ ថ្ងៃ​យប់​ជំ​រុញ​ការ​ស្វែង​រក​ ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​វីរ​យុទ្ធ​ជន​ពលី​"; បង្កើន​ប្រ​ភព​ធន​ធាន​ ធា​នា​សម្រេច​យុទ្ធ​នា​ការ​ឱ្យ​បាន​ឆាប់​; ធា​នា​របប​គោ​លន​យោ​បាយ​សម្រាប់​កង​កម្លាំង​ចូល​រួម​ស្វែង​រក​ ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​វីរ​យុទ្ធ​ជន​ពលី​...។ ទន្ទឹម​នឹង​នោះ​ ជូន​រង្វាន់​ ស្ងើច​សរសើរ​ឱ្យ​បាន​ទាន់​ពេល​ដល់​សមូភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​យុទ្ធ​នា​ការ​នេះ​៕

ផាម​ទ្រុង​ - សុផន​

ចែករំលែកអត្ថបទ