ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ បានរៀបចំពិធីជួបជុំអំណរបក្ស អំណរនិទាឃរដូវគីហើយ ឆ្នាំ២០១៩ ។ ដោយមានតំណាងចូលរួមប្រមាណជិត១០០០រូប ដែលជាអតីតថ្នាក់ដឹកនាំខេត្តហូវយ៉ាង កឹងធើ សុកត្រាំង នៅរាល់សម័យកាល។
សមមិត្ត ផាមវ៉ាន់ហេវ អនុប្រធានប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយអតីតថ្នាក់ដឹកនាំគ្រប់សម័យ ។
នៅក្នុងពិធីជួបជុំ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស បានជូនពត៌មានសង្ខេប អំពីលទ្ធផលសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៩ និងភារកិច្ចសំខាន់ឆ្នាំ២០១៩ របស់បក្ខភាគក្រុង។ ក្នុងឆ្នាំកន្លង ល្បឿនកំណើនសេដ្ឋកិច្ច ត្រូវបានរក្សាលំនឹងខ្ពស់គ្រាន់បើ កើន៧,៥% បើប្រៀបនឹងឆ្នាំ២០១៧ តម្លៃសេដ្ឋកិច្ចសម្រេចលើស១០០ពាន់លានដុង; តម្លៃសរុប GRDP មធ្យមភាគលើមនុស្សម្នាក់សម្រេច៨០,៤លានដុង កើន៧,៥២លានដុងបើប្រៀបនឹងឆ្នាំ២០១៧។ ក្រុងផ្តោតទៅលើការអភិវឌ្ឍវិស័យវប្បធម៌-សង្គម សម្រេចបានលទ្ធផលជាវិជ្ជមាន។ យក ចិត្តទុកដាក់ដល់វិស័យអប់រំ សុខាភិបាល និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សារភ្ជាប់ជាមួយដំណោះស្រាយការងារ។ យកចិត្តទុកដាក់ដល់អ្នកមានសគុណចំពោះប្រទេសជាតិ គ្រួសារក្រីក្រ អនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គម រួមចំណែកកាត់បន្ថយអត្រាក្រីក្ររបស់ទីក្រុងចុះ១,៥៣%។ ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត បន្តការរក្សាលំនឹង ។ ប្រព័ន្ធនយោបាយរបស់បក្ខភាគក្រុង សម្រេចបានលទ្ធផលដ៏សំខាន់ជាច្រើន ...នៅក្នុងពិធីជួបជុំ តំណាងទាំងឡាយបានសំដែងនូវក្តីរំភើបរីករាយចំពោះលទ្ធផលនៃ ការផ្លាស់ប្តូរ និងការអភិវឌ្ឍរបស់ទីក្រុង។ ទន្ទឹមនឹងនោះ តំណាងទាំងឡាយក៏បានលើកឡើង ពីគោលបំណងក្រុងនឹងបន្កការយកចិត្តទុកដាក់ជំរុញការកែទម្រង់រដ្ឋបាល កសាងហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំតុបតែងទីក្រុង។ យកចិត្តទុកដាក់ដល់ជីវភាពគ្រួសារគោលនយោបាយ និងគ្រួសារប្រជាជនក្រីក្រ ...
សមមិត្ត ផាមវ៉ាន់ហេវ អនុប្រធានប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងបានកត់សម្គាល់នូវមតិយោបល់ របស់អ្នកតំណាង ហើយសន្យាថានឹងស្វែងយល់ រួចស្នើមជ្ឈិមអនុវត្តគោលនយោបាយ យ៉ាងជិតស្និទ្ធជាមួយជីវភាពជាក់ស្តែងនៅភូមិភាគ ៕
ព័ត៌មាននិងរូបថត: គឹមស្វឹន- វ៉ាន់តឺន