បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបចាត់តាំងពិធីជួបជុំកម្មាភិបាលនាយទាហាន ថ្នាក់កំពូលនៃកងទ័ពដែលចូលនិវត្តន៍ និងទទួគ្រឿងឥស្សរិយយសការពារមាតុភូមិលេខ៣។
កងកម្លាំងប្រដាប់អាវុធខេត្តសុកត្រាំង មានកិត្តិយសទទួលគ្រឿងឥស្សរិយយស
ការពារមាតុភូមិលេខ៣។
ក្នុងពិធីជួបជុំ វរសេនីយ៍ឯក ដោតៀនស៊ី ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង បានរំលឹកឡើងវិញនូវប្រវេណីដ៏ត្រចះត្រចង់របស់កងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងប្រដាប់អាវុធខេត្តសុកត្រាំងនិយាយដោយឡែក។ ព្រមជាមួយនោះ សំដែងនូវការគោរពដឹងគុណចំពោះបុព្វបុរសគ្រប់ជំនាន់និងកម្មាភិបាល មេបញ្ជាការគ្រប់ដំណាក់កាលដែលរួមចំណែកដ៏ធំធេង ពូនផ្ដុំជូនប្រវេណីវីរៈកងកម្លាំងប្រដាប់អាវុធខេត្ត។ បច្ចុប្បន្ន កម្មាភិបាល យុទ្ធជនគ្រប់ជំនាន់នៅតែស្នងបន្តប្រវេណីរបស់បុព្វបុរស មានភាពមុតមាំក្នុងការកសាងនិងការពារមាតុភូមិ។ ក្នុងសម័យសង្រ្គាម ខេត្តសុកត្រាំងមានកុលបុត្រ-ធីតាឆ្នើម១៥.៣៣៤នាក់បានពលីជីវិត និងកម្មាភិបាលយុទ្ធជន៦.៤៨៤នាក់បានបូជាមួយចំណែកនៃរាងកាយ និងរាប់សិបពាន់គ្រួសារត្រូវរងការព្រាត់ប្រាសបាត់បង់ពីព្រោះបុព្វហេតុតស៊ូរំដោះជាតិ។
ជាមួយនឹងស្នាដៃសម្រេចបាន កងកម្លាំងប្រដាប់អាវុធខេត្តសុកត្រាំង មានកិត្តិយសបានប្រធានរដ្ឋជូនគ្រឿងឥស្សរិយយសការពារមាតុភូមិលេខ៣ ស្របក្នុងឱកាសខួបអនុស្សាវរីយ៍៧៤ឆ្នាំ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២-១២-១៩៤៤-២២-១២-២០១៨)៕
យ្វីអាញ់ - ធី