ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/11/2018 - 10:14

ពិ​ធី​បុណ្យ​អក​អំ​បុក​ សុ​​វ​ត្ថិ​ភាព​ សប្បាយ​រីក​រាយ​

ដូច​ព័ត៌​មាន​ដែល​បាន​ផ្តល់​ សប្តាហ៍​កន្លង នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ពិ​ធី​បុណ្យ​អក​អំ​បុក​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ខេត្ត​នា​នាដូច​ជា៖​ ខេត្ត​ត្រា​វិញ​ សុក​ត្រាំង​ និង​កឹង​ធើ​ ។ល។​ បាន​​រៀប​ចំ​ស​កម្ម​ភាព​វប្ប​ធម៌ ទេស​ចរណ៍​ ម្ហូប​អា​ហារ​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​​ណាម​បូ​។ យោង​តាម​ភូមិ​ភាគ​នា​នា​ ឆ្នាំ​នេះ ដោយ​មាន​ការ​ត្រៀម​យ៉ាង​ហ្មត់​ចត់​ ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ព្រឹត្ត​ឡើង​ប្រ​កប​ដោយ​​សុ​វត្ថិ​ភាព​និង​សប្បាយ​រីក​រាយ​។

ក្រុម​​ទូក​-ង ត្រៀម​​ខ្លួន​​ដើម្បី​​ចាប់​​ផ្តើម​​ប្រ​​ណាំង​​​ក្នុង​​​ពិ​​​ធី​​ប្រ​​ណាំង​​ទូក​​-ងប្រ​​ពៃ​​ណី​ របស់​​​ជ​​ន​​រួម​​

ជាតិ​​ខ្មែ​រ​​នៅ​​ខេត្ត​​សុក​​ត្រាំ​ង​​។ រូប​​ថត​​: ​​លី​ធាន

តាម​នោះ ចាប់​ពី​ថ្ងៃ​១៦ ខែ​វិច្ឆិ​កា មាន​ប្រ​ជា​ជន​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ភ្ញៀវ​ទេស​ច​​រ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ភូមិ​ភាគ​នា​នា​ក្នុង​និង​ក្រៅ​ប្រ​ទេស​ មក​ខេត្ត​ត្រា​វិញ​ចូល​រួម​ទិ​វា​សប្តាហ៍​វប្ប​ធម៌ ទេស​​ចរណ៍​-ស​មោ​សរ​ម្ហូប​អា​ហារ​ណាម​បូ​ ផ្សារ​ភ្ជាប់​ជា​មួយ​ពិ​ធី​បុណ្យ​អក​អំ​បុក​ នៅ​ខេត្ត​​ត្រា​វិញ​ ឆ្នាំ​២០១៨ (សប្តាហ៍)​ ប្រ​ព្រឹត្ត​ឡើង​​ចាប់​ពី​ថ្ងៃ​១៦ ដល់​ថ្ងៃ​​២២ ខែ​វិច្ឆិ​កា​​។ ប្រ​ហែល​ជាង​ម៉ោង​៧​ព្រឹក​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​មនុស្ស​រាប់​រយ​នាក់​មក​ប្រ​មូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញ​ កន្លែង​ដែល​រៀប​ចំ​លេង​ល្បែង​ប្រ​ជា​ប្រិយ​ ដូច​មានៈ ប្រ​កួត​ផ្តាច់​ព្រាត់​បាល់​ទះ​ជន​ជាតិ​ខ្មែរ​ រត់​ម៉ា​រ៉ា​តុង​ជុំ​វិញ​គូ​ស្រះ​ស្រី​ ដើរ​ជើង​ទោម​ រុញ​ឈើ ទាញ​ព្រ័ត្រ​​។ល។ ដើម្បី​ចូល​រួម​លើក​ទឹក​ចិត្ត​កី​ឡា​ករ​ដណ្តើម​ពាន​រង្វាន់​​។  ចាប់​ពី​ម៉ោង​១៣​និង​៣០​នា​ទី​ ថ្ងៃ​២១​ ខែ​វិច្ឆិ​កា ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​នាក់​មក​ចូល​រួម​លើក​ទឹក​ចិត្ត​កី​ឡា​ករ​ទូក​-ង​ នៅ​ទន្លេ​ឡុង​ប៊ិញ​ ចំ​ណុះ​សង្កាត់​៤ និង​សង្កាត់​៥ ក្រុង​ត្រា​វិញ​​។ ម៉ោង​១៩ ថ្ងៃ​២២ ខែ​វិច្ឆិ​កា នៅ​មណ្ឌល​វប្ប​ធម៌-ទេស​​ចរណ៍​ស្រះ​គូ​ បាន​ប្រ​ព្រឹត្ត​ឡើង​ពិ​ធី​បិទ​សប្តាហ៍​វប្ប​ធម៌​ ត្រូវ​បាន​រៀប​ចំ​ឡើង​ ដោយ​មាន​ឈុត​សម្ដែង​សិល្បៈ​ពិ​សេស​ៗ ក្នុង​នោះ មាន​ពិ​ធី​សម្តែង​បង្ហាញ​ពិ​ធី​ថ្វាយ​ព្រះ​ច័ន្ទ អក​អំ​បុក​​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​ របស់​ជន​រួម​ជាតិ​ខ្មែរ​ ពិ​ធី​បុណ្យ​ជា​លក្ខណៈ​ដោះ​ដូរ​ម្ហូប​អា​ហារ​យ៉ាង​ពិត​ប្រា​កដ​រ​វាង​ខឿន​វប្ប​ធម៌​ទាំង​បី​គឺ កិញ-ខ្មែរ-​ចិន នាំ​មក​​នូវ​បទ​ពិ​សោធន៍​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​សម្រាប់​​ភ្ញៀវ​ទេស​ចរ ។

 តំ​​ណាង​​កា​ត់​​ខ្សែ​​បូ បង្ហាញ​​ខ្លួន​​ភូ​មិ​​វប្ប​​ធម៌​​ទេស​​ចរណ៍​​ខេត្ត​​ត្រា​​វិញ​។

រូប​ថត​៖ សឺន​ម៉ា​ល័យ​

ប្រ​ព្រឹត្ត​ឡើង​ក្នុង​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​២១​និង​ថ្ងៃ​​២២ ខែ​វិច្ឆិ​កា រង្វាន់​ប្រ​ណាំង​ទូក​-ង ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំ​ង​-​ស​កម្ម​ភាព​សំ​ខាន់​ក្នុង​សប្តាហ៍​ពិ​ធី​បុណ្យ​អក​អំ​បុក​ -  ប្រ​ណាំង​ទូក​-ង​ របស់​ជន​រួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០១៨​។ ឆ្នាំ​នេះ ចូល​រួម​ប្រ​ណាំង​ មាន​ក្រុម​ទូក​-ង​នា​រី​ចំ​នួន​​១០​ក្រុម​ និង​ទូក​-ង​បុ​រស​ចំ​នួន​៤១​ក្រុម​ នៅ​ក្នុង​និ​ង​ក្រៅ​ខេត្ដ​ដូច​៖  (វិញ​ឡុង​ ហូវ​យ៉ាង​ បាក​លីវ​ កា​ម៉ាវ​) ។ ក្រុម​ទូក​-ង​បុ​រស​ ប្រ​ណាំង​​ក្នុង​ចម្ងាយ​១.២០០​ម៉ែត្រ និង​១.០០០​ម៉ែត្រ សម្រាប់​ទូក​-ង​នា​រី​​។ បញ្ចប់​វគ្គ​ប្រ​ណាំង​គណៈ​ចាត់​តាំង​បាន​ជូន​រង្វាន់​លេខ​១​ ចំ​នួន​​១០០​លាន​ដុង​និ​ង​បណ្ណ​សរ​សើរ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ។ រង្វាន់​លេខ​២​ ចំ​​នួន​៨០​លាន​ដុង​ រង្វាន់​លេខ​៣ ចំ​នួន​៦០​​លាន​ដុង និង​រង្វាន់​លេខ​៤ ​គឺ​៥០​លាន​ដុង​ ។ ក្រៅ​ពី​នេះ គណៈ​ចាត់​តាំង​នៅ​ទាំង​ជូន​រង្វាន់​ដល់​ក្រុម​ដែល​ឈ្នះ​រង្វង់​ជម្រុះ​ និង​​រង្វង់​ពូល​ ។ នៅ​ខេត្ត​សុក​ត្រាំង ក៏​មាន​សកម្ម​ភាព​ជា​ច្រើន​អំ​ណរ​ពិ​ធី​បុណ្យ​អក​អំ​បុក​ មាន​ដូច​៖ ពិ​ធី​ប្រ​ឡង​លយ​ប្រ​ទីប​ ប្រ​ព្រឹត្ត​ឡើង​នៅ​យប់​ថ្ងៃ​​២១ ខែ​វិច្ឆិ​កា នៅ​ដងទន្លេ Maspero ។ សម្តែង​បង្ហា​ញ់​ពិ​ធី​បុណ្យ​ថ្វាយ​ព្រះ​ច័ន្ទ​ ។ នៅ​ពេល​នេះ​ដែរ នៅ​ទី​លាន​បាច់​ដាំង​ ក្រុង​សុក​ត្រាំង​ ក៏​បាន​រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​ ដូច​ជា ​៖ ពិ​ធី​ប្រ​ឡង​ភ្លេង​ពិណ​ពេទ្យ​ និង​រ​បាំ​ប្រ​ជា​ប្រិយ​ខ្មែរ​​ខេត្ត​សុក​ត្រាំង​ លើក​ទី​១ ឆ្នាំ​២០១៨ ។  ពិ​ធី​តាំង​ពិ​ព័រណ៍​រូប​គំ​នូវ​ផ្សព្វ​ផ្សាយ​អំ​ពី​  “កសាង​ និង​អភិ​វឌ្ឍ​បរិ​ស្ថាន​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​” ។

ពិ​ធី​ប្រ​ឡង​ភ្លេង​ពិ​ណ​ពេទ្យ​ និង​រ​បាំ​ប្រ​ជា​ប្រិយ​ខ្មែរ​ខេត្ត​សុក​ត្រាំង

លើក​ទី​១ ក្នុង​ឆ្នាំ​២០១៨​ ។     រូប​ថត​: លី​ធាន​

ចាប់​ពី​ថ្ងៃ​២០​​ដល់​ថ្ងៃ​២២​ ខែ​វិច្ឆិ​កា នៅ​មណ្ឌល​វប្ប​ធ៌ម​កី​ឡា​ខ័ណ្ឌ​អូរ​ម៉ូង​ បាន​ប្រ​ព្រឹត្ត​ឡើង​ពិ​ធី​បុណ្យ​វប្ប​ធម៍​និង​ទេស​ចរណ៍​ខ័ណ្ឌ​​អូរ​ម៉ូង​-ម​ហា​សាម​គ្គី​បណ្តា​ជន​ជាតិ​ ក្រុង កឹង​ធើ លើក​ទី​​២ ឆ្នាំ​២០១៨ ។ ពិ​ធី​បុណ្យ​ មាន​ស​កម្ម​ភាព​ចំ​នួន​១៨ សម្បូរ​បែប​​លើ វិ​ស័យ​វប្ប​ធម៌​ សិល្បៈ​ ទេស​ចរណ៍​ និង​​កី​ឡា​ ។ ចំ​ណុច​ថ្មី​នៃ​ពិ​ធី​បុណ្យ​ឆ្នាំ​នេះ គឺ​មាន​សមោ​រស​ចម្រៀង​ចា​ប៉ី​ប្រ​ជា​ប្រិយ​ខ័ណ្ឌ​អូរ​ម៉ូង​ ប្រ​មូល​ផ្តុំ​បាន​ជា​ច្រើន​ក្រុម​ (ក្រុម​នី​មួយ​ៗ​ មាន​ស​មា​ជិក​ ២៥​នាក់​) រួម​ចំ​ណែក​ធ្វើ​ឲ្យ​សម្បូរ​បែប​នូវ​ស​កម្ម​ភាព​ទាំង​ឡាយ​ ដូច​ជា ពិ​ធី​បើក​វគ្គ​ កម្ម​វិ​ធី​សិល្បៈ​ចម្រុះ និង​បង្ហាញ​ម៉ូត​សម្លៀក​បំ​ពាក់​បណ្តា​ជន​ជាតិ​ ពិ​ធី​តុប​តែង​លំ​អផ្កា​និង​ផ្លែ​ឈើ​ ពិ​ធី​ប្រ​ឡង​តុប​តែង​​តូប​ម្ហូប​អា​ហារ​ កិញ​-ខ្មែរ​-ចិន​ ស​មោរ​ស ចម្រៀង​ប្រ​ជា​ប្រិយ​ខ័ណ្ឌ​អូរ​ម៉ូង​ និង​រង្វាន់​ប្រ​កួត​កី​ឡា​ផ្សេង​ៗ​។

ភ្ញៀវ​ទស្សនា​ការ​តុប​តែង​លំ​អផ្កា​ និង​ផ្លែ​ឈើ​​នៅ​ពិ​ធី​សមោ​រស​វប្ប​ធម៌​កី​ឡា​និង​ទេសចរណ៍ខ័ណ្ឌ​អូរ​ម៉ូង​ -

ម​ហា​សាម​គ្គី​បណ្តា​ជន​ជាតិ​​ក្រុង​កឹង​ធើ លើក​ទី​២​ ឆ្នាំ​២០១៨។ រូប​ថត​: ទី​ទុយ​

ឋិត​នៅ​ក្នុង​ចង្កោ​ម​ស​កម្ម​ភាព​អំ​ណរ​ពិ​ធី​បុណ្យ​អក​អំ​បុក​ ចាប់​ពី​ថ្ងៃ​១៦​ដល់​ថ្ងៃ​២២​ ខែ វិច្ឆិ​កា នៅ​ខេត្ត​ត្រា​វិញ​ សុក​ត្រាំង​ ថែម​ទាំង​​មាន​ផ្សារ​ណាត់​តាំង​ពិ​ព័រណ៍​ ជម្រុញ​ពា​ណិជ្ជ​កម្ម​ ទេស​ចរណ៍​ ទាក់​ទាញ​អង្គ​ភាព​ អា​ជីវ​​កម្ម​ជា​ច្រើន​ក្នុង​ប្រ​ទេស​ចូល​រួម​តាំង​បង្ហាញ​ឧទ្ទេស​នាម ជម្រុញ​ពា​ណិជ្ជ​កម្ម​ និង​ដាក់​​លក់​ផលិត​ផល​ ៕

       ក្រុម​​អ្នក​​យក​​ពត៌​​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​ត្រា​វិញ​