06/11/2018 - 09:23

ផ្លាស់​ថ្មី​ផ្តើម​ពី​កម្ម​វិ​ធី​១៣៥

ច្រើន​ឆ្នាំ​ក​​ន្លង អា​ស្រ័យ​កម្ម​វិ​ធី​១៣៥​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ បាន​វិ​និ​យោគ​ ទើប​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ហូវ​យ៉ាង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​លើក​ស្ទួយ​; តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​មាន​ការ​រីក​ចម្រើន​គ្រប់​វិ​ស័យ​។

ដង​ផ្លូវ​ជន​បទ​នៅ​ភូមិ​៦ បាន​ក​សាង​ដោយ​ប្រ​ភព​ទុន​កម្ម​វិ​ធី​១៣៥​។

អនុ​វត្ត​កម្ម​វិ​ធី​១៣៥​ ដំ​ណាក់​កាល​២០១៦​-២០២០ ខេត្ត​ហូវ​យ៉ាង​ មាន​ឃុំ​៤ និង​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​៤៩បាន​ទ​ទួល​ផល​កម្មវិ​ធី​១៣៥​។ ព្រម​ជា​មួយ​នោះ ខេត្ត​បាន​មជ្ឈិម​វិ​និ​យោគ​ទុន​ជាង​៣១,៦៦​ពាន់​លាន​ដុង​ សម្រាប់​បណ្តុះ​បណ្តាល​កម្មា​ភិ​បាល​ សហ​គមន៍​ចំ​ណុះ​ក​​ម្ម​វិ​ធី​១៣៥​; ឧបត្ថម្ភ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​; អភិ​វឌ្ឍ​ផ​លិត​ កម្ម​និង​ពង្រីក​ទម្រ​ង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។ មក​ទល់​សព្វ​ថ្ងៃ​ ខេត្ត​ហូវ​យ៉ាង​ក​សាង​សំ​ណង់​ ផ្សេង​ៗ​បាន​៣១​សំ​ណង់​ ក្នុង​នោះ មាន​សំ​​ណង់​គមនា​គមន៍​ជន​បទ​ចំ​នួន​២០ សំ​ណង់​វប្ប​ធម៌​ចំ​នួន​១១; ក​សាង​ទម្រង់​អភិ​វឌ្ឍ​ផ​លិត​​កម្ម​ចំ​នួន​៥២ បើក​ថ្នាក់​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ដល់​កសិ​ករ​ចំ​នួន​៤​ថ្នាក់​ និង​បើក​បាន​៤​ថ្នាក់​ហ្វឹក​ហាត់​ជូន​កម្មា​ភិ​បាល​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ចំ​នួន​២៤០​នាក់​។ លោក​ង្វៀន​ហ្វាង​ទ្រីវ​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ ហូវ​យ៉ាង​ ឲ្យ​ដឹង​៖ “ អនុ​វត្ត​កម្ម​វិ​ធី​១៣៥  មក​ទល់​សព្វ​ថ្ងៃ​ នៅ​តាម​ឃុំ ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ក​រ សុទ្ធ​សឹង​មាន​ផ្លូវ​គមនា​គមន៍​ជន​បទ​ អា​គារ​វប្ប​ធម៌​ សា​លា រៀន ដំ​ណាក់​សុ​ខា​ភិ​បាល​ ទឹ​ក​ស្អាត​ អគ្គិស​នី​ ប្រើ​ប្រាស់​។ល។ ជា​ពិ​សេស គ្រួ​សារ​ជន​ជាតិ​​ភាគ​​តិច​​ក្រី​ក្រ បាន​បង្ខិត​ជិត​នឹង​ប្រ​ភព​ទុន​ ដើម្បី​អភិ​វឌ្ឍ​ផលិត​កម្ម​ ម្ល៉ោះ​ហើយ ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែបាន​រីកចម្រើន​”។

ក្រោយ​រយៈ​ពេល​បាន​ទទួល​ផល​ពី​កម្ម​វិ​ធី​​១៣៥ ភូមិ​៦ ​ឃុំ​វី​តឹន​ ក្រុង​វី​ថាញ់​ មាន​ភាព ផ្លាស់​ថ្មី​យ៉ាង​ច្រើន​។ មោទ​ន​ភាព​អំ​ពី​ភាព​ផ្លាស​ថ្មី​របស់​ភូមិ​ស្រុក​ លោក​ថាច់​ខែ​ម​ ឲ្យដឹង​៖​ “ពី​មុន​ ចាប់​ពី​ឃុំ​ចុះ​ទៅ​ដល់​ភូមិ​៦ ត្រូវ​ទៅ​ដើរ​ឬ​ជិះ​ទូក​ ចំ​ណែក​ផ្ទះ​ភាគ​ច្រើន​គឺ​ប្រក់​ ស្លឹក​។ មក​ទល់​ឥ​ឡូវ​ មាន​ផ្លូវ​បេ​តុង​ ម៉ូ​តូ​ បើក​បរ​ដល់​ផ្ទះ;​ មាន​សា​លា​មត្តេយ្យ​ សា​លា បឋម​សិក្សា​នៅ​ក្នុង​ភូមិ​ កូន​ចៅ​បាន​ទៅ​រៀន​​គ្រប់​គ្នា; មាន​អគ្គិស​នី ទឹក​ស្អាត​ត​ភ្ជាប់​ដល់​ផ្ទះ​ជូន​មា​មីង​ប្រើ​ប្រាស់​។ ចំ​ណែក​គ្រួ​សា​រ​ក្រី​​​ក្រ​​បាន​ឧបត្ថម្ភ​ដើម​ទុន​ ពូជ​ដំ​ណាំ ​សត្វ ចិញ្ចឹម​ បាន​ណែ​នាំ​បច្ចេក​ទេស​ដាំ​ដុះ​ចិញ្ចឹម​​សត្វ​។ល។ ម្ល៉ោះ​ហើយ នរ​ណា​ក៏ប្រឹង​ប្រែង​ បង្ក​បង្កើន​ផល​; កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​អា​យុ​ពល​កម្ម​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹ​ង ម្ល៉ោះ​ហើយ​ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ​។ សព្វ​ថ្ងៃ កាល​បើ​ចុះ​មក​ដល់​ភូមិ​៦ មើល​ទៅ​ទី​ណា​​ក៏​ឃើញ​ផ្ទះ​ឥដ្ឋ​ដែរ​”។ ភូមិ​៦​គឺ​ភូមិ​តែ​មួយ​​គាត់​របស់​ក្រុង​វី​ថាញ់​ មាន​ជន​រួម​ជាតិ​ខ្មែរ​​រស់​នៅ​ជាង​៧០​% ហេតុ​នោះ​បាន​វិ​និ​យោគ​ ពី​គោល​ន​យោ​បាយ​ជា​ច្រើន​។ លោក​ត្រឹង​​ថា​ញ់​ប៊ិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វី​តឹន​ ឲ្យ​ដឹង​៖ “ច្រើន​ឆ្នាំ​មក​អាយ​ ឃុំ​វី​តឹន​ បាន​ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​ទុន​នៃ​កម្ម​​វិ​ធី​ គម្រោង​ ជា​ពិ​សេស​គឺ​កម្ម​វិ​ធី​១៣៥​ ដើម្បី​វិនិ​យោគ​ជូន​គ្រួ​សារ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ព្រមជា​មួយ​នឹង​ការ​ខ្នះ​ខ្នែង​គិត​គូរ​ ត្រួត​ពិ​និត្យ​យ៉ាង​ហ្មត់​ចត់​របស់​ភូមិ​ភាគ​ និង​ការ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​មា​មីង​ ម្ល៉ោះ​ហើយ​ប្រ​ភព​ទុន​ភាគ​ច្រើន​បាន​វិ​និ​យោគ​ចំ​មុខ​សញ្ញា​ ការ​ប្រើ​ប្រាស់​ទុន​ចំ​គោល​ដៅ​ ហើយ​ពង្រីក​បាន​​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ ផ្តើម​ពី​នោះ ជីវ​ភាព​របស់​​មា​មីង​បាន​លើក​ស្ទួយ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ចាប់​​ពី​៤០​%ក្នុង​ឆ្នាំ​២០០៨ សព្វ​ថ្ងៃ​នៅ​ក្រោម​៨​%​”។

តាម​ការ​វាយ​តម្លៃ​របស់​លោក​ង្វៀន​ហ្វាង​ទ្រីវ​ ប្រ​ធាន​គណៈ​ជនជាតិ​ខេត្ត​ហូវ​យ៉ាង​៖ កម្ម​វិធី​១៣៥ គឺ​វិ​និ​យោគអភិ​វឌ្ឍ​គ្រប់ជ្រុង​ជ្រោយ​  សម​ស្រប​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​ម្ល៉ោះ​ហើយ​នៅ​ពេល​អនុ​វត្ត​ឃើញ​ថា​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ ឆ្នាំ​២០១៩ ខេត្ត​ត្រូវ​បាន​ផ្គត់​ផ្គង់​ថ​វិ​កា​ជាង​២៣,៨​ពាន់​លាន​ដុង​ សម្រាប់​បន្ត​ការ​វិនិ​យោគ​ក​សាង​ថែ​រក្សា​ជួស​ជុល​ហេដ្ឋា មូល​ដ្ឋាន; បណ្តុះ​បណ្តាល​កម្មា​ភិ​បាល​ សហគមន៍​; ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម​និង​ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។ រួម​ចំ​ណែក​​លើក​កម្ពស់​ជីវ​ភាព​សម្ភា​រៈ​ ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ ភូមិ​លំ​បាក​ពិ​សេស​របស់​​ខេត្ត​៕

                         លី​ធាន​ -​ ធី

 

 

ចែករំលែកអត្ថបទ