06/11/2018 - 09:23

សន្និបាតការងារបណ្ដុះបណ្ដាលជម្រើសកម្មាភិបាលនិងផ្សព្វផ្សាយអប់រំច្បាប់ជូនអ្នកមានប្រជាប្រិយភាព

ក្នុង​រយៈ​ពេល​២​ថ្ងៃ ២៥​-២៦ ខែ​តុ​លា គណៈ​កម្មា​ធិ​ការ​ជ​ន​ជាតិ​រួម​ជា​មួយ​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​សន្និ​បាត​ហ្វឹក​ហាត់​ផ្ដល់​ព័ត៌​មាន​និង​ផ្សព្វ​ផ្សាយ អនុ​វត្ត​សេច​ក្ដី​សម្រេច​ចិត្ត​ ១២/២០១៨/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ស្ដី​ពី​លក្ខ​ខណ្ឌ​ជម្រើស​ ទទួល​ស្គាល់​អ្នក​មាន​​ប្រ​ជា​ប្រិយ​ភាព​ និង​គោល​ន​យោ​បាយ​ចំ​ពោះ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ខេត្ត​ទាំង​​៣ គឺ​៖​សុក​ត្រាំង ត្រាវិញ និង​បាក​លីវ​។

 អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​អង្គ​សន្និ​បាត​នៅ​សុក​ត្រាំង​។

ក្នុង​អង្គ​សន្និ​បាត​ អ្នក​រាយ​ការណ៍​បាន​ឧទ្ទេស​នាម​នូវ​ប​ធាន​បទ​ជំ​នាញ​៖ ពិ​និត្យ​ជា​ទូ​ទៅ​ស្ដី​ពី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ និង​គោល​ន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​; ស្ថាន​ភាព​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​-សង្គម និង​លទ្ធ​ផល​អនុ​​វត្ត​កម្ម​ វិ​ធី​គោល​ន​យោ​បាយ​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​; ការ​ងារ​សន្តិ​សុខ​​ការ​ការ​ពារ​ប្រ​ទេស និង​ស្ថាន​ភាព​សន្តិ​សុខ​ជន​ជាតិ​តំ​បន់​​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​នា​បច្ចុប្បន្ន; ជាក់​ស្ដែង​ការ​ងារ​ផ្សព្វ​​ផ្សាយ ចលនា​ម​ហា​ជន និង​ទិស​ដៅ​ការ​ងារ​ក្នុង​ស្ថាន​ការណ៍​បច្ចុប្បន្ន​។ ឆ្លង​តាម​រយៈ​នោះ​ ជួយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ទទួល​បាន​ព័ត៌​មាន​ ចំ​ណេះ​ដឹង​បន្ថែម​ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុ​វត្ត​នូវ​គោល​ការណ៍​ គោល ន​យោ​បាយ​​ច្បាប់​របស់​បក្ស​និង​រដ្ឋ​។

*ថ្ងៃ​ទី​២៥​ ខែ​តុ​លា​ ឆ្នាំ​២០១៨ នៅ​ខេត្ត​កា​ម៉ាវ​ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ រៀប​ចំ​សន្និ​បាត​ស្ដី ​ពី​សេច​ក្ដី​ពង្រាង​គម្រោង​៖ “ បណ្ដុះ​បណ្ដាល​ បំ​ប៉ន​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ​ តំ​បន់​​ជន​ជាតិ​ភាគ​តិច​ និង​តំបន់​ភ្នំ​ដំ​ណាក់​កាល​​ ២០១៩-២០២៥”; “បណ្ដុះ​បណ្ដាល​ថ្នាក់​បណ្ឌិត​ អនុ​បណ្ឌិត​ជូន​ជន​ជាតិ​ភាគ​តិច​ ដោយ​ប្រ​​ភព​ថ​វិ​កា​រដ្ឋ ដំ​ណាក់​កាល​២០១៩​-២០២​៥​” “យន្ត​ការ​ពិ​សេស​ដោយ​ឡែក​ក្នុង​ការ​ជម្រើស​ អ្នក​រដ្ឋ​ការ​បុគ្គ​លិក​ជន​ជាតិ​ភាគ​តិច​បម្រើ​ការ​ងារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​”  ជូន​កម្មា​ភិ​បាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ​។

យោង​តាម​នា​យក​ដ្ឋាន​រៀប​ចំ​កម្មា​ភិ​បាល​នៃ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ បច្ចុ​ប្បន្ន កម្មា​ភិ​បាល​​ជន​ជាតិ​ភាគ​តិច​តំ​បន់​ណាម​បូ ​មាន​២៣.៥២០​នាក់ ស្រូប​អត្រា​១៥,៤៦​% ក្នុង​នោះ អ្នក​រដ្ឋ​កា​រ​ជា​ជន​ជាតិ​ភាគ​តិច​ស្រូប​អត្រា​១៨,២៦​%; ចំ​នួន​កម្មា​ភិ​បាល​ មិន​ទាន់​ឆ្លង​កាត់​បណ្ដុះ​បណ្ដាល​​មុខ​ជំ​នាញ​ ស្រូប​អត្រា​០,០​៥​%; និង​មានកម្មា​ភិ​បាលចំ​នួន​២៣,១៧​% មិន​ទាន់​ឆ្លង​កាត់​វគ្គ​​បណ្ដុះ​បណ្ដាល​ទ្រឹស្ដី​ន​យោ​បាយ​; កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​​កម្រិត​វិជ្ជា​អនុ​បណ្ឌិត​ ស្រូប​អត្រា​០,០០៨​%។ ទន្ទឹម​នឹង​នោះ កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ ភាគ​ច្រើន​មិន​ទាន់​ឆ្លើយ​តប​តាម​តម្រូវ​ការ​ដាក់​ចេញ​។ ការ​ងារ​បណ្ដុះ​បណ្ដាល​ បំ​ប៉ន​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​​តំ​បន់​ភ្នំ​ មិន​ទាន់​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​គម្រោង​​ផែន​ការ សម្ពាធ​សុ​ក្រឹត​ ការ​​កម្មា​ភិ​បាល​ គឺ​បណ្ដុះ​បណ្ដាល​នៅ​កន្លែង​ធ្វើ​ការ​នៅ​មាន​ចំ​នួន​ច្រើន​ មិន​ទាន់​ចាប់​ អា​រម្មណ៍​បំ​ប៉ន​ស​មត្ថ​ភាព​មុខ​ជំ​នាញ​។

នៅ​ក្នុង​សន្និ​បាត​ អ្នក​តំ​ណាង​ទាំង​ឡាយ​ សំ​ណូម​ពរ​៖ ត្រូវ​មាន​គោល​ន​យោ​បាយ​ សម្រាំង​យក​ចំ​ពោះ​អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ជន​​ជាតិ​ភាគ​តិច មិន​ទាន់​ឆ្លើយ​តប​តាម​តម្រូវ​ការ​ការ​ងារ​; ត្រូវ​មាន​យន្ត​ការ​ជាក់​ស្ដែង​ក្នុង​ការ​ជម្រើស​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​បុគ្គ​លិក​ជា​ជន​ជាតិ​ភាគ​តិច​សម​ស្រប​ជា​មួយ​នឹង​ខេត្ត​​តំ​បន់​។ បង្កើន​កម្រិត​ថ​វិ​កា​ឧបត្ថម្ភ​បណ្ដុះ​បណ្ដាល​ថ្នាក់​បណ្ឌិត​ អនុ​បណ្ឌិត​ជូន​ជន​ជាតិ​ភាគ​តិច​ខ្ពស់​ជា​ង​បើ​ប្រៀប​ជា​មួយ​នឹង​គោល​​ន​យោ​បាយ​បណ្ដុះ​បណ្ដា​ល​រួម​។ ក្រៅ​ពី​នោះ ត្រូវ​ញែក​ដោយ​ឡែក​នូវ​គោល​ន​យោ​បាយ​ បណ្ដុះ​បណ្ដាល​និង​បំ​ប៉ន​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​​បន់​ភ្នំ​៕​

                        យ៉ី​អាញ​-ទី​ទុយ

ចែករំលែកអត្ថបទ