ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅស្រុកថាញ់ទ្រី សមាគមសហព័ន្ធយុវជនវៀតណាមខេត្តសុកត្រាំង បានរៀបចំពិធីរំលឹក អនុស្សាវរីយ៍៦២ឆ្នាំ ទិវាប្រវេណីសមាគមសហព័ន្ធយុវជនវៀតណាម (១៥/១០/១៩៥៦-១៥/១០/២០១៨) និងលើកសរសើរកម្មាភិបាលសមាគម យុវជនជនជាតិភាគតិច សាសនិកជនគំរូចំនួន២៩រូបឆ្នាំ២០១៨។
ទិដ្ឋភាពអ្នកតំណាងចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍៦២ឆ្នាំ ទិវាប្រវេណីសមាគមសហព័ន្ធយុវជនវៀតណាម។
រយៈកាល៦២ឆ្នាំកន្លង ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម យុវជននៅខេត្តសុកត្រាំង គ្រប់សម័យកាល តែងបរិច្ចាគទាំងកម្លាំងកាយនិងកម្លាំងបញ្ញាដើម្បីមាតុភូមិ ពង្រីកសមត្ថភាពគំនិតច្នៃប្រតិដ្ឋ បំផុសស្មារតីឈានមុខស្ម័គ្រចិត្តនៅរាល់សមរភូមិ ដើម្បីសុខុមាលភាពសង្គម ជីវភាពសហគមន៍។ លេចធ្លោបំផុតគឺអនុវត្តប្រកបដោយប្រសិទ្ធភាពនៅរាល់ការចលនា ដូច៖ “យុវជនធ្វើសេដ្ឋកិច្ចពូកែ ខ្នះខ្នែងបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ” “យុវជនស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍” “យុវជនដើម្បីជីវភាពសុខសាន្ត ដើម្បីអធិបតេយ្យមាតុភូមិ “…។
ស្របឱកាសនេះដែរ សមាគមសហព័ន្ធ យុវជនខេត្តសុកត្រាំង បានជូនប័ណ្ណសរសើរ ដល់កម្មាភិបាលសមាគម យុវជនជនជាតិភាគតិច សាសនិកជនចំនួន២៩រូបគំរូក្នុងឆ្នាំ២០១៨ ដែលសម្រេចបានស្នាដៃឆ្នើមក្នុងការងារសមាគមនិងការចលនាយុវជន៕
យ្វីអាញ់-មុនី