25/09/2018 - 10:26

សុក​ត្រាំង អនុ​វត្ត​ល្អ​ការ​ងារ​ក​សាង​សា​ខា​បក្ស​យោ​ធា​ឃុំ​ សង្កាត់​ ទី​ប្រ​ជុំ​ជន​

គណៈ​ចង្អុល​ការ​តំ​បន់​ការ​ពារ​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​អនុ​វត្ត​អនុ​ក្រឹត្យ​លេខ​១៥២ និង​អនុ​ក្រឹត្យ​លេខ​០២​របស់​រដ្ឋា​ភិ​បាល​ ស្តី​ពី​តំ​បន់​ការ​ពារ​ពាក់​កណ្តាល​អា​ណត្តិ​កាល​២០១៥​- ២០២០​។

 សម​មិត្ត​ង៉ោហុង អនុ​ប្រ​ធា​ន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូ​ហ​ភាព​ដែល​​

សម្រេច​បាន​ស្នា​ដៃ​​ឆ្នើម ក្នុងការ​អនុ​វត្ត​ អនុ​ក្រឹត្យ​លេខ​១៥​២​និង​អនុ​ក្រឹត្យ​លេខ​០២​របស់​រដ្ឋា​ភិ​បាល​ ស្តី​ពី​តំ​បន់​ការ​ពារ​។

មក​ទល់​ពេល​នេះ គណៈ​ចង្អុល​ការ​តំ​បន់​ការ​ពារ​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ក្រ​សួង​ការ​ពារ​ប្រ​ទេស​ ស្តី​ពី​ស​កម្ម​ភាព​ ក​សាង​តំ​បន់​ការ​ពារ​បង្កើត​ភាព​វិ​វឌ្ឍន៍​ជា​វិជ្ជ​មាន​ពី​ស្មារ​តី​យល់​ដឹង​ ការ​ទទួល​ខុស​ត្រូវ​​នៅ​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ ឆ្លើយ​តប​តម្រូវ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធា​នា​ភារ​កិច្ច​ការ​ពារ​ប្រ​ទេស​​សន្តិ​សុខ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ ម្យ៉ាង​ទៀត​សហ​ការ​ជា​មួយ​នឹ​ង​​គណៈ​កម្មា​ធិ​ការ​បក្ស​ភូមិ​ភាគ​ អនុ​វត្ត​ល្អ​ការ​កសាង​សា​ខា​បក្ស​យោ​ធា​ថ្នាក់​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​សា​ខា​បក្ស​យោ​ធា​ទាំង​១០០​% សុទ្ធ​សឹង​មាន​គណៈ​កម្មា​ធិ​ការ​បក្ស​។ ចាត់​តាំង​ការ​ធ្វើ​សម​យុទ្ធ​តំ​បន់​ការ​ពារ​ថ្នាក់​ស្រុក​បាន​៦​លើក ថ្នាក់​ឃុំ​បាន​៥៥​លើក ហ្វឹក​ហ្វឺន​បញ្ជា​ការ​ស្ថា​ប័ន​បាន​១៨​លើក​ លទ្ធ​ផល​​ទាំង​១០០​% សម្រេច​បាន​កម្រិត​គ្រាន់​បើ​​និង​ពូ​កែ​។ ការ​ងារ​កសាង​បក្ស​ រដ្ឋ​អំ​ណាច​ស​កម្ម​ភាព​របស់​រណ​សិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​នា​នា​មាន​ភាព​ផ្លាស់​ថ្មី ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ​សណ្ដាប់​ធ្នាប់​​សុ​វត្ថិ​ភាព​សង្គម​ត្រូវ​បាន​ធា​នា​ ជីវ​ភាព​ប្រ​ជា​ជន​បាន​កែ​លម្អ​ខឿន​ការ​ពារ​ប្រ​ទេស​ទូទាំ​ង​ប្រ​ជា​ជន​ផ្សារ​ភ្ជាប់​នឹង​ជំ​ហរ​សន្តិ​សុខ​ ប្រ​ជា​ជន​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​។

ថ្លែង​យោ​បល់​ក្នុង​អង្គ​សន្និ​បាត​ ឧត្តម​សេ​នីយ៍​ត្រី​ ង្វៀន​ហុង​ហាយ​  មេ​បញ្ជា​ការ​រង​នៃ​យោធ​ភូមិ​ភាគ​៩ គូស​បញ្ជាក់​៖ គណៈ​ចង្អុល​ការតំ​បន់​ការ​ពារ​ខេត្តសុក​ត្រាំង​ គប្បី​បន្ត​ការ​ផ្សព្វ​ផ្សាយ​​អប់​រំ លើក​កម្ពស់​ការ​យល់​ដឹង​ជូន​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ប្រ​ជា​ជន​អំ​ពី​ភារ​កិច្ច​ការ​ពារ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី បន្ត​ការ​ផ្លាស់​ថ្មី​ លើក​កម្ពស់​គុណ​ភាព​ការ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ពី​សន្តិ​សុខ​-ការ​ពារ​ប្រ​ទេស​ដល់​មុខ​សញ្ញា​ទាំង​នេះ បង្កើន​កិច្ច​សហ​ការ​ក្នុង​ការ​កសាង​កម្លាំង​​ប្រ​ដាប់​អា​វុធ​លើ​ភូមិ​សាស្រ្ត បង្កើន​កិច្ច​ចង្អុល​ការ​សហ​ការ​ ស​កម្ម​ភាព​រវាង​កម្លាំង​ប្រ​ដាប់​អា​វុធ​ដែល​ឈរ​ជើង​លើ​ភូមិ​សាស្រ្ត​រួម​ចំ​ណែក​ធានា​សន្តិ​សុខ​ន​យោ​បាយ​​ សណ្ដាប់​​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​៕

          យ្វី​អាញ់​-សុ​ផាន់​

 

ចែករំលែកអត្ថបទ