07/08/2018 - 09:55

បង្ក​បង្កើន​ផល រួម​ចំ​ណែក​កែ​លម្អ​ការ​ហូប​ចុក​របស់​កង​ទ័ព

រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀនយ៉ាង តែង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ដល់​អង្គ​ភាព​មូល​ដ្ឋាន​អនុ​វត្ត​ព្រម​ៗ គ្នា​នូវ​លក្ខ​ឋាន​​របស់​ផ្នែក​ភ័ស្តុ​ភារ​។ ទន្ទឹម​នឹង​ការ​គ្រប់​គ្រង​ ប្រើ​ប្រាស់​ប្រភ​ព​ថ​វិ​កា​ចំ​ទិស​ដៅ ការ​ធា​នា​នៅ​ការ​ងារ​បង្ក​បង្កើន​ផល ត្រូវ​បាន​ចាត់​ទុក​ជា​គន្លឹះ​សំ​ខាន់​។

សួន​បន្លែ​របស់​កង​វរ​សេ​នា​តូច​បង្វឹក​ចល័ត​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀន​យ៉ាង​។

តាម​រយៈ​នោះ ចាប់​ពី​ឆ្នាំ​២០១៦ មក​ទល់​នឹង​បច្ចុ​ប្បន្ន កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀន​យ៉ាង​ មាន​គោលការណ៍​ ប្រ​មូល​ផ្តុំ​វិ​និ​យោគ​ទុន​ ជូន​អង្គ​ភាព​មូល​ដ្ឋាន​អនុ​វត្ត​ទម្រង់​គួប​ផ្សំ​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ ក្នុង​ការ​ដាំ​ដុះ ​ចិញ្ចឹម​សត្វ​ ផ្សារ​ភ្ជាប់​នឹង​ការ​កសាង​ប្រ​ភព​ធន​ធាន​ភ័ស្តុ​ភារ​នៅ​នឹង​​កន្លែង​។ វរ​សេនីយ៍​ឯក​បម្រុង​ ប៊ូយ​ថាញ់​តឺ ប្រ​ធាន​កា​រិ​យា​ល័យ​ភ័ស្តុ​ភារ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀន​យ៉ាង​ ឲ្យ​ដឹង​៖​ ដើម្បី​បង្ក​បង្កើន​ផល​សម្រេច​ប្រ​សិទ្ធ​ភាព​ល្អ ​ធា​នា​បាន​ចីរ​ភាព​ ក្រៅ​ពី​ប្រ​ភព​ទុន​ដែល​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ផ្តល់​ជូន​ និង​ប្រ​ភព​ទុន​តាម​កម្រិត​វិ​និ​យោគ​ទុន​ដល់​អង្គ​ភាព បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​​ខេត្ត​កៀន​យ៉ាង ក៏​បាន​កៀរ​គរ​ប្រ​ភព​ថ​វិ​កា​​ផ្សេង​ៗ​បន្ថែម​ ដើម្បី​វិនិ​យោគ​ទុន​ជូន​អង្គ​​ភាព​នី​មួយ​ៗ ពី​៣០​ដល់​១០០​លាន​ដុង​សំ​ដៅ​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​បង្ក​បង្កើន​​ផល​ឲ្យ​មាន​បែប​បទ​ ប្រ​កប​ដោយ​វិ​ទ្យា​​សាស្រ្ត។​ ទន្ទឹម​នឹង​ការ​ផ្តល់​ទុន​ស្ថា​ប័ន​ជំ​នាញ​នៅ​ទាំង​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ ដាស់​តឿន​​ការ​អ​នុ​វត្ត ណែ​នាំ​ឯក​ទេស​ ព្រម​ទាំង​ពិ​ភាក្សា​​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​អង្គ​ភាព​ធ្វើ​យ៉ាង​ណា​ដើម្បី​ធា​នា​ប្រ​ភព​ទុន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ រៀប​ចំ​ការ​ដាំ​ដុះ​ ចិញ្ចឹមសត្វ​​សម​ស្រប​ ធា​នា​សោ​ភណ​ភាព​..​.។​

កម្មា​ភិ​បាល​ យុទ្ធ​ជន​នៅ​តាម​ប៉ុស្តិ៍​ការ​​ពារ​ព្រំ​ដែន​ ស៊ូ​ទ្រាំ​លំ​បាក​ សិក្សា​ស្វែង​យល់​បទ​ពិ​សោធន៍​ក្នុង​ការ​ជ្រើស​ពូជ​ដំ​ណាំ​ថ្មី​សម​ស្រប​នឹង​អា​កាស​ធាតុ​ ដី​ធ្លី​នៅ​តាម​អង្គ​ភាព​។ មក​ទល់​នឹង​បច្ចុប្បន្ន នៅ​តាម​អង្គ​ភាព​នៃ​ប៉ុស្តិ៍​ការ​ពា​ព្រំ​ដែន​១០០​% របស់​ខេត្ត​កៀន​យ៉ាង​ បាន​ក​សាង​សម្រេច​រួច​រាល់​ប្រ​ព័ន្ធ​គម្រោង​ផែន​ការ​បង្ក​បង្កើន​ផល​។ តួ​យ៉ាង​ដូច ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ច្រក​ទ្វារ​អន្តរ​ជាតិ​ហា​តៀន​ ប្រ​មូល​ផ្តុំ​ពង្រីក​ហ្វូង​ជ្រូក​ព្រៃ​បង្កាត់​ចំ​នួន​២០០​ក្បាល​ ស្រះ​ចិញ្ចឹម​ត្រី​ចំ​នួន​២ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ជាង​​១.០០០​ម៉ែត្រ​កា​រ៉េ។​ នៅ​តាម​មណ្ឌល​លេង​​កម្សាន្ត​របស់​អង្គ​ភាព​ ត្រូវ​បាន​ក្រាល​បេ​តុង​ ជ្រះ​ស្អាត​មាន​ដាំសួ​ន​ផ្កា​លម្អ​ស្រស់​ស្អាត​។ នៅ​ជួរ​ស​មុទ្រ​ មាន​ទម្រង់​ដាំ​បន្លែ​លើ​វាល​​ខ្សាច់ ទម្រង់​ផ​លិត​ទឹក​ត្រី​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ហ្គាន់​យូវ​ អាន​ថើយ​ កង​នា​វា​ចរណ៍​២​ក៏​បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ កង​វរ​សេ​នា​តូច​បង្វឹក​ចល័ត​នៃ​កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​កៀន​យ៉ាង ជា​ច្រើន​ឆ្នាំ បន្ត​បន្ទាប់​ឈាន​មុខ​ក្នុង​ការ​ដាំ​បន្លែ​បង្ការ​ បម្រើ​ការ​ហូប​ចុក​ដោយ​ប្រ​ភព​អា​ហារ​សុ​វត្ថិ​ភាព​ដល់​យោ​ធិន​។ ចំ​ណែក​អង្គ​ភាព​ជួរ​ព្រំ​ដែន​ដី​គោក​ គឺ​ពង្រីក​ហ្វូង​គោ​និង​ចិញ្ចឹម​ត្រី​ទឹក​សាប​ គួប​ផ្សំ​នឹង​ដាំ​បន្លែ​បង្ការ​​ដោយ​ប្រើ​ប្រាស់​ជី​លា​ម​​ក​សត្វ​ ផ្តល់​ប្រ​សិទ្ធ​ភាព​​ខ្ពស់​។ រី​ឯ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ តំ​បន់​កោះ​ ស​មុទ្រ ដូច​ជា​ ថោ​ចូវ​រ៉ាច់​ត្រាម​ សា​ឡឹក​ ណាមយូ ហង​ស៊ឺន វិញ​ដេវ យ៉ាង​ថាញ់​។ល។ ឥ​ឡូវ​អាច បម្រុង​ស្បៀង​អា​ហារ​ បន្លែ​បង្ការ​ ត្រី​សាច់​​ដល់​ទៅ​៥០​% សម្រាប់​បម្រើ​ការ​ហូប​ចុក​​ដល់​ក​​ង​ទ័ព​៕

                លេ​ស៊ាង​-មុ​នី

ចែករំលែកអត្ថបទ