-->
 
 
 
 
 
 
 
 
 
លើកកម្ពស់ចំណេះដឹងច្បាប់ជូនជនរួមជាតិខ្មែរ
19/04/2017 09:32

រយៈពេលកន្លង នៅស្រុកកើ-ដ ក្រុងកឹងធើ ការងារផ្សព្វផ្សាយអប់រំ ច្បាប់ជូនប្រជាជន​និយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក តែងបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់​នៅ​ភូមិភាគ ផ្តោតការយកចិត្តទុក ដាក់។ ជាមួយនឹងវិធីផ្សព្វផ្សាយជាច្រើន ភូមិភាគនានាអនុវត្តបានល្អ នូវការងារផ្សព្វផ្សាយច្បាប់ដល់ជនរួមជាតិខ្មែរ។

 លោក យ័ញសិដ្ឋ (អង្គុយជួរមុខខាងឆ្វេង) អ្នកមានប្រជា​ ប្រិយភាពក្នុងសហគមន៍ ជនរួមជាតិខ្មែរ លោកតែងដាស់ តឿនមាមីងអនុវត្តល្អតាមគោលការណ៍ច្បាប់។

ដោយជ្រាបច្បាស់ពីសារៈសំខាន់ក្នុងការងារផ្សព្វផ្សាយ អប់រំច្បាប់ជូន ជនរួមជាតិខ្មែរ រដ្ឋអំណាចភូមិភាគឃុំថើយដុង ស្រុកកើ-ដ ខិតខំយ៉ាង ពេញទំហឹងក្នុងការផ្សព្វផ្សាយចំណេះដឹងច្បាប់ដល់ជនរួមជាតិខ្មែរ ។ បងស្រីង្វៀនធីគីមស្វៀង កម្មាភិបាលយុត្តិធម៌-អត្រានុកូលដ្ឋានរបស់ គណៈកម្មាធិការប្រជាជនឃុំថើយដុង ឲ្យដឹង៖ "អាស្រ័យជីវភាពនៅជួប ការលំបាកច្រើន បានជាជនរួមជាតិនៅភូមិភាគតិចយកចិត្តទុកដាក់ ស្វែងយល់អំពីចំណេះដឹងខាងច្បាប់។ ហេតុដូច្នោះ ពេលជួបបញ្ហាពាក់ ព័ន្ធដល់ផ្លូវច្បាប់ មាមីងនៅមានការអល់អែកច្រើន"។

បច្ចុប្បន្ន នៅឃុំថើយដុង សមាគមអង្គការមហាជននានានៅភូមិភាគ បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើនក្នុងការផ្សព្វផ្សាយ អប់រំច្បាប់ ដូច ៖រៀបចំពេលផ្សព្វផ្សាយច្បាប់ បង្កើតក្លឹបច្បាប់ ទូរតម្កល់សៀវភៅ ច្បាប់ ដើម្បីមាមីងជនរួមជាតិចូលរួមស្វែងយល់ចំណេះដឹងច្បាប់។ លោកយ័ញសិដ្ឋ នៅភូមិថើយថាញ់ ឲ្យដឹង៖ "ដោយបានការយកចិត្ត ទុកដាក់របស់បក្ស និងរដ្ឋផ្សព្វផ្សាយនូវគោលនយោបាយសម្រាប់ជន រួមជាតិ ម៉្លោះហើយជីវភាពមាមីងមានភាពប្រសើរជាងមុនច្រើន។ ព្រោះ ហេតុនោះ នៅពេលរៀបចំផ្សព្វផ្សាយអប់រំច្បាប់ម្តងៗ មាមីងចូលរួម យ៉ាងកុះករ។ ឆ្លងតាមរយៈនោះស្ថានភាពល្មើសច្បាប់ក្នុងជនរួមជាតិខ្មែរ លើភូមិសាស្រ្តសព្វថ្ងៃមិនសូវកើតមាន មាមីងអ្នកណាក៏ខំប្រឹងគិតគូរធ្វើ ការរកទទួលទាន ករណីទំនាស់ ប្តឹងផ្តល់ក៏កម្រកើតមាន។ល។"។ ជា អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ លោកយ័ញសិដ្ឋ ជាឃោសនិកម្នាក់ក្នុងចំណោមឃោសនិក សកម្មក្នុងការងាររួមកម្លាំង ជាមួយនឹងភូមិភាគផ្សព្វផ្សាយគោលនយោបាយ និងច្បាប់ដល់ប្រជា ជន។ លោកយ័ញសិដ្ឋ ចែករំលែក៖ "ដើម្បីបង្កបាននូវទំនុកចិត្តក្នុងមា មីង ដំបូងក្នុងនាមខ្ញុំផ្ទាល់និងសមាជិកក្នុងគ្រួសារត្រូវធ្វើគំរូ នាំមុខក្នុង ការប្រតិបត្តិល្អ តាមច្បាប់និងរាល់ការចលនា អាស្រ័យភូមិភាគបំផុស។ ចំពោះមាមីងក្នុងភូមិស្រុក គ្រួសារខ្ញុំរស់នៅយ៉ាងសាមញ្ញ ស្រុះស្រួល ជានិច្ចកាលជួយគ្នាទៅវិញទៅមកនៅពេលជួបការលំបាក គ្រោះអាសន្ន ម្តងៗ។ ផ្តើមពីនោះ បង្កបាននូវទំនុកចិត្តនៅក្នុងប្រជាជន"។

នៅឃុំថើយស្វឹង ភាគច្រើនជនរួមជាតិខ្មែររស់នៅភូមិថើយត្រឿង១និង ថើយត្រឿង២។ ការងារផ្សព្វផ្សាយ អប់រំច្បាប់ក្នុងជនរួមជាតិលើភូមិ សាស្រ្ត ត្រូវបានភូមិភាគយកចិត្តទុកដាក់យ៉ាងសំខាន់។ លោកដាវសុខ នៅភូមិថើយត្រឿង២ ឲ្យដឹង៖ "នៅពេលប្រជុំក្រុមសមាគម និងអង្គការ មហាជននានា ឃុំសុទ្ធសឹងគួបផ្សំផ្សព្វផ្សាយនូវគោលការណ៍ គោលន យោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ទាក់ទាញមាមីងចូលរួមយ៉ាងកុះ ករ។ ឆ្លងតាមរយៈនោះ ជួយកាត់បន្ថយស្ថានភាព ល្មើសច្បាប់ លើក កម្ពស់ប្រសិទ្ធភាពបង្ការបង្រ្កាបឧក្រឹដ្ឋកម្មលើភូមិសាស្រ្ត"។ លោកង្វៀន ង៉ុកណាម ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ឲ្យដឹង៖ "នៅ ពេលខាងមុខ ភូមិភាគនឹងបន្តការជំរុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយ ច្បាប់ដល់ប្រជាជន ឆ្លងតាមរយៈរូបភាពផ្សេងៗ មានដូច៖ គួបផ្សំនៅ ក្នុងកិច្ចប្រជុំ គណៈ ផ្នែក អង្គការមហាជននានា ប្រជុំក្លឹប សមាគមក្រុម ។ល។ ទន្ទឹមនឹងនោះ បង្កើនបន្ថែមឯកសារ សៀវភៅពុម្ព កាសែត ឯក សារច្បាប់នៅតាមហាងកាហ្វេ  ដើម្បីមាមីងងាយស្រួលក្នុងការស្វែង យល់ច្បាប់"។ តាមប្រសាសន៍របស់លោកង្វៀនវុាំងបា ប្រធានការិយា ល័យយុត្តិធម៌ស្រុកកើ-ដ ឲ្យដឹង៖ ការងារផ្សព្វផ្សាយ លើកកម្ពស់ការ យល់ដឹងច្បាប់ជូនជនរួមជាតិខ្មែរនៅស្រុកកើ-ដ ក្នុងរយៈពេលកន្លង សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែកក្នុងការផ្សព្វផ្សាយ ចំណេះដឹងច្បាប់ដល់ជនរួមជាតិ លំនឹងស្ថានភាពសន្តិសុខនយោបាយ ផ្តុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ៕

ចឹងហឹង-មុនី