18/04/2024 - 15:55

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​កង​កម្លាំង​ប្រ​ដាប់​អាវុធ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

ក្រុម​ការ​ងារ​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង បាន​ទៅ​សួរ​សុខ​ទុក្ខ និង​កង​យោធ​ពល​ខេមរ​ភូមិន្ទ; អគ្គ​នា​យក​ដ្ឋានយោធ​សេវា នា​យក​ដ្ឋាន​អភិវឌ្ឍន៍​ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា; បញ្ជា​ការ​ដ្ឋាន​កង​រាជ​អា​វុធ​ហត្ថស្នង​ការ​នគរ​បាល អនុ​ព័ន្ធ​យោ​ធា ប៉ូលិស​ការ​ពារ​ព្រំ​ដែន កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កណ្តាល​និង​ខេត្ត​តា​កែវ។

 ​​ ជូន​អំ​ណោយ​ប៉ុស្តិ៍​នគរ​បាល​ច្រក​ទ្វារ​ព្រំ​ដែន​ជ្រៃ​ធំ។

ជំ​នួស​មុខ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ វរសេ​នីយ៍​ឯក ង្វៀង​ហុង​ឃីម បាន​ផ្ញើ​បិយ​វា​ចា​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល យុទ្ធ​ជន ព្រម​ទាំង​គ្រួសារ​ទទួល​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​កប​ដោយ​សុខ​ភាព​ល្អ​បរិបូរ សិរី​សួស្តី សុភ​មង្គល វិបុល​សុខ; សូម​ឱ្យ​ចំណង​សាមគ្គី​ភាព មិត្ត​ភាព រវាង​ប្រ​ទេស​ទាំង​ពីរ ប្រ​ជា​ជន​ទាំង​ពីរ​និង​កង​កម្លាំង​ប្រ​ដាប់​អាវុធ ប្រ​ទេស​ទាំង​ពីរ​កាន់​តែ​ស្អិត​ល្មួត រឹង​មាំ។ ផ្អែក​លើ​ស្មារតី​ប្រ​វេណី​ដ៏​ប្រ​ពៃ​រវាង​ជន​ជាតិ​ទាំង​ពីរ វរសេនីយ៍​ឯក ង្វៀង​ហុង​ឃីម រំពឹង​ថា៖ ក្នុង​ពេល​ខាង​មុខ កង​កម្លាំង​ប្រ​ដាប់​អាវុធ​ទាំង​បី​ខេត្ត គឺ​ខេត្ត​អាង​យ៉ាង ខេត្ត​កណ្តាល​និង​ខេត្ត​តា​កែវ បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស្អិត​ល្មួត​ជា​មួយ​គ្នា​ក្នុង​ការ​កសាង គ្រប់​គ្រង ការ​ពារ​ព្រំ​ដែន; ត្រួត​ពិនិត្យ​ការ​ចេញ​ចូល​ឆ្លង​ដែន​ខុស​ច្បាប់; រត់​គយ ក្លែង​បន្លំ​ពាណិជ្ជ​កម្ម; ជួញ​ដូរ ដឹក​ជញ្ជូន​គ្រឿង​ញៀន ជួញ​ដូរ​មនុស្ស​និង​បទ​ល្មើស​ផ្សេង​ទៀត។

ទន្ទឹម​នឹង​នោះ ជា​មួយ​ទិស​ស្លោក “ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ភាព​ប្រ​ពៃ​ណី សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​ឋិត​ថេរ​យូរ​អង្វែង” ជានិច្ច​កាល​ដោះ​ដូរ​ព័ត៌​មាន​ដែល​ពាក់​ព័ន្ធ​ដល់​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម;  ដោះ​ស្រាយ​ទាន់​ពេល​ហេតុការណ៍​កើត​មាន​ឡើង​លើ​ស្មារតី​សន្តិ​ភាព មិត្ត​ភាព សហ​ប្រតិ​បត្តិ​ការ គោ​រព​ឯក​រាជ្យ​ភាព បូរណ​ភាព​ទឹក​ដី​ផង​គ្នា មិន​ត្រូវ​ឱ្យ​កើត​មាន​ឡើង​ចំ​ណុច​ក្តៅ​តាម​បន្ទាត់​ព្រំ​ដែន៘ ៕

             យោង៖ កាសែត​អាង​យ៉ាង - លីសៀ

ចែករំលែកអត្ថបទ