22/04/2024 - 16:21

បង្កើត​ការ​ងារ​ធ្វើ​ដល់​នារី​ខ្មែរ​នៅ​តំបន់​ដាច់​ស្រ​យាល​វិញ​ធ្វឹង

ជា​ភូមិ​ដាច់​ស្រ​យាល មាន​ស្ថាន​ភាព​នៅ​លំ​បាក​ច្រើន ប៉ុន្តែ​ជា​មួយ​នឹង​ភាព​រវាស​រវៃ និង​ការ​ប្តេជ្ញា​ចិត្ត​ឈាន​ឡើង បង​ស្រី​ធី​សា​រ៉ាន​ ប្រ​ធាន​សា​ខា​សមា​គមនារី​ភូមិ​វិញ​ថាញ់ ឃុំ​ផុង​ដុង ស្រុក​វិញ​ធ្វឹង ខេត្ត​គៀង​យ៉ាង បាន​រួម​ជា​មួយ​នឹង​សមូហ​ភាព​ចេញ​មុខ​បង្កើត​ក្រុម​សហ​ការ​ផលិត បង្កើត​ការ​ងារ​ធ្វើ​ដល់​បង​ប្អូន​នារី​ជា​ច្រើន​មាន​ជីវ​ភាព​លំ​នឹង...។

ប​ង​ស្រី​ធី​សារ៉ាន ប្រ​ធាន​សាខា​សមាគម​នារី​ភូមិ​វិញ​ថាញ់ ឧទ្ទេស​នាម​ផលិត​ផល​ត្បាញ​
ពីកំប្លោករបស់ក្រុមសហការ។

បង​ស្រី​ធី​សា​រ៉ាន ចែក​រំ​លែក៖ “រយៈ​ពេល​កន្លង ដោយ​សារ​នៅ​តំ​បន់​ជន​បទ​ខ្វះ​ការ​ងារ​ធ្វើ ម្ល៉ោះ​ហើយ​បង​ប្អូន​នារី​ជា​ច្រើន​បាន​ចំ​ណាក​ស្រុក​ទៅ​ក្រុង​ហូជី​មិញ ប៊ិញ​យឿង ដុង​ណាយ។ល។ ដើម្បី​រក​ការ​ងារ​ធ្វើ។ មាន​ករណី​ខ្លះ​ពេល​មាន​គ្រួសារ​និង​មាន​កូន​តូច ​ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ទុក​កូន​ឱ្យ​យាយ​តា​ជួយ​មើល​ថែ​ទាំ​ ដើម្បី​ទៅ​ធ្វើ​ការ​ឆ្ងាយ​ស្រុក។ កុមារ​ដែល​រស់​នៅ​ជន​បទ​ជា​មួយ​យាយ​តា ​ជួន​កាល​ខ្វះ​ក្តី​ស្រ​ឡាញ់ ខ្វះ​សម្ភារៈ ឃើញ​គួរ​ឱ្យ​អា​ណិត​ណាស់។ ផ្តើម​ពី​ប្រ​ការ​ទាំង​នេះ ទើប​សា​ខា​សមាគម​នារី​ភូមិ​វិញ​ថាញ់ បានពិភាក្សា​គ្នា និង​ប្តេជ្ញា​បង្កើត​ការ​ងារ​ធ្វើ​បន្ថែម​ដល់​បង​ប្អូន​នារី​មួយ​ចំ​នួន ទាក់​ទាញ​ពួក​គាត់​រស់​នៅ​ស្ថិរ​ភាព លើ​ទឹក​ដី​ដែល​ពួក​គាត់​កើត​និង​ធំ​ដឹង​ក្តី”។

សាខា​សមាគម​នារី​ភូមិ​វិញ​ថាញ់ នៅ​ទាំង​បង្កើត​ក្រុម​សហ​ករណ៍​ធ្វើ​ឆៃ​ប៉ូវ។ ទន្ទឹម​នឹង​នោះ សហ​ការ​ជា​មួយ​សមាគម​នារី​គ្រប់​លំ​ដាប់​ថ្នាក់ និង​ធនា​គារ​គោល​នយោ​បាយ​សង្គម ឧបត្ថម្ភ​ដល់​បង​ប្អូន​នារី​ខ្មែរ​ជា​ច្រើន​របស់​ភូមិ បាន​កៀក​ជិត​នឹង​ប្រ​ភព​ទុន ដើម្បី​វិនិ​យោគ​ក្នុង​ការ​ធ្វើ​ស្រែ ចិញ្ចឹម​សត្វ លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ ឬ​ប្រកប​មុខ​របរ​ផ្សេងៗ​បន្ថែម​ទៀត។ លោក​ស្រី​យ័ញ​ធី​ប៊ូ​ខ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ផុង​ដុង ឱ្យ​ដឹង៖ “នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ បាន​វិនិ​យោគ​ប្រ​ភព​កម្ចី​ពី​ធនា​គារ​គោល​ន​យោ​បាយសង្គម​ជូន​ប្រ​ជា​ជន​ជាង​៩៩០​គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​ចំ​នួន​៤១​ពាន់​លាន​ដុង។ ក្នុង​នោះ វិនិយោគ​នៅ​ភូមិ​វិញ​ថាញ់ មាន​ចំ​នួន​២៥០​គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​ជាង​១០​ពាន់​លាន​ដុង ផ្តុំ​កម្លាំង​ជួយ​បង​ប្អូន​នារី​ខ្មែរ​បុល​បាន​ដើម​ទុន។ អា​ស្រ័យ​ហេតុ​នោះ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ពី​៣,០៤%  កាល​ពី​ឆ្នាំ​២០២២ ថយ​ចុះ​នៅ​ត្រឹម​តែ​១,៨៩% នៅ​ឆ្នាំ​២០២៣ ចំ​នួន​គ្រួ​សារ​ធូរ​ធារ​និង​មាន​បាន​កំ​ពុង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រួម​ចំ​ណែក​ជំ​រុញ​សេដ្ឋ​កិច្ច-​សង្គម ​របស់​ភូមិ​ភាគ​អភិវឌ្ឍន៍​និង​សម្រេច​បាន​ល្អ​នូវ​ទិស​ដៅ​កសាង​ជន​បទ​ថ្មី…”។

បង​ស្រី​ធី​សា​រ៉ាន ប្រ​ធាន​សាខា​សមាគម​នារី​ភូមិ​វិញ​ថាញ់ ឱ្យ​ដឹង​បន្ថែម៖ ពី​មុន ការ​ចលនា​បង​ប្អូន​នារី​ខ្មែរ​ចូល​រួម​សមាគម​មិន​ទាន់​បាន​ច្រើន​ទេ ប៉ុន្តែ​តាំង​ពី​មាន​ក្រុម​សហ​ការ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សាខា​សមា​គម​នារី​ភូមិ ជួប​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​បង​ប្អូន​នារី​កាន់​តែ​ច្រើន​ឡើង។ តាម​រយៈ​នោះ កាន់​តែ​យល់​គ្នា​ជាង​ទៀត ហើយ​បង​ប្អូន​នារី​ស្ម័គ្រ​ចិត្ត​ចូល​រួម​សា​ខា​សមាគម​កាន់​តែ​ច្រើន​ឡើង​ដែរ។ មក​ដល់​ពេល​នេះ ទូ​ទាំង​ភូមិ​មាន​ក្រុម​នារី​៧ក្រុម មាន​សមា​ជិក​២៦១​នាក់។

តាម​ប្រ​សាសន៍​លោក​ចូវ​ង៉ុក​កឹង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ផុង​ដុង នៅ​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី គម្រោង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ អនុវត្ត​គម្រោង​រចនា​សម្ព័ន្ធ​ផ្នែក​កសិកម្ម​ឡើង​វិញ ឆ្ពោះ​ទៅ​រក​សេដ្ឋ​កិច្ច​កសិ​កម្ម។ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស និង​បច្ចេក​វិទ្យា​ថ្មី​ក្នុង​ការ​ផលិត ថែ​រក្សា​និង​ប្រើ​ប្រាស់​ផលិត​ផល។ លើក​កម្ពស់​គុណ​ភាព​តំ​បន់​ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់; អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ បង្កង​-​ស្រូវ ឬ​គួប​ផ្សំ​បង្កង - ​ក្តាម-​ត្រី និង​ប្រ​ភេទ​ជល​ផល​ផ្សេង​ទៀត ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ចខ្ពស់ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​លើ​ផ្ទៃ​ដី​បង្ក​បង្កើន​តែ​មួយ៕ 

   កា​សែត​កឹង​ធើ-វិ​មាន

ចែករំលែកអត្ថបទ