មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/04/2024 - 16:21

បាក​លីវ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​វិធាន​ការ​ទប់​ទល់នឹង​ភាព​ហួត​ហែង ជ្រាប​ទឹក​ប្រៃ

ម្ចាស់​ការ​ទប់​ស្កាត់​នឹង​ផល​ប៉ះ​ពាល់​ផ្សេងៗ​ពី​គ្រោះ​រាំង​ស្ងួត​ជ្រាប​ទឹក​ប្រៃ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ម្ចាស់​ការ​កសាង​សេ​ណារី​យូ ចំនួន ៣ បង្ក​បាន​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ការ​ដឹក​នាំ​ចង្អុល​ការ ទើប​ធានា​បាន​ប្រ​ភព​ទឹក​សម្រាប់​បម្រើ​ផលិត​កម្ម ប្រ​ជុំ​ជីវ​ភាព​ដល់​ប្រ​ជា​ជន​ក្នុង​រដូវ​ប្រាំង។

  ប្រ​ព័ន្ធ​ប្រ​ឡាយ​ធារា​សាស្រ្ត​វាល​ស្រែ​បាក​លីវ​ នៅ​តែ​ធានា​ទឹក​សាប​សម្រាប់​
បម្រើផលិតកម្មរបស់ប្រជាជន។

យោង​តាម​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ សេ​ណារី​យូ ចំនួន ៣ ដែល​ទប់​ស្កាត់​នឹង​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ ត្រូវ​បាន​កសាង​ទៅ​ក្នុង​ផែន​ការ​ផលិត​កម្ម​កសិកម្ម​សម្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​រដូវ​កាល ២០២៣​ –២០២៤។ ជាក់​ស្តែង សេ​ណា​រី​យូទី១គឺ៖ ភាព​ប្រែ​ប្រួល​នៃ​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃក្នុង​រដូវ​ប្រាំង​ឆ្នាំ ២០២៣-២០២៤ មិន​មាន​ក្តៅ​ខ្លាំង​ដូច​រដូវ​ប្រាំង​ឆ្នាំ ២០១៥ -២០១៦; សេ​ណារី​យូ​ទី២គឺ៖ ភាព​ប្រែ​ប្រួល​នៃ​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ ២០២៣​-២០២៤ ក្តៅ​ខ្លាំង​ប្រ​ហែល​នឹង​រដូវ​ប្រាំង ឆ្នាំ ២០១៥​-២០១៦; សេ​ណា​រីយូ​ទី​៣គឺ៖ ភាព​ប្រែ​ប្រួល​នៃ​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ ២០២៣​-២០២៤ ក្តៅ​ខ្លាំង​ជាង​រដូវ​ប្រាំង ២០១៥​-២០១៦។

  មាន​ប្រ​ភព​ទឹក​សាប​ ប្រ​ជា​ជន​ផលិត​ស្រូវ​នៅ​បាក​លីវ​ស្ងប់​ចិត្ត​បង្ក​បង្កើន​ផល។​

ផ្តើម​ពី​ការ​វិភាគ វាយ​តម្លៃ​ស្ថាន​ភាព គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត បាន​ជ្រើស​យក​សេ​ណា​រី​យូ ២ ដោយ​មាន​ថវិកា​អនុវត្ត​ជាង ២១ ពាន់​លាន​ដុង។ តាម​ប្រ​សាសន៍​លោក ឡឺវ​ហ្វាង​លី នា​យក​មន្ទីរ​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ ខេត្ត​បាន​ដាក់​ចេញ​ក្រុម​ដំ​ណោះ​ស្រាយ ២ ក្រុម ដែល​ទប់​ស្កាត់​នឹង El Nino។ ចំ​ពោះ​ក្រុម​ដំ​ណោះ​ស្រាយ​លើ​សំ​ណង់ គឺ​បង្កើន​ការ​ដ្ឋាន​សាង​សង់ ជួស​ជុល​ប្រ​ព័ន្ធ​សំ​ណង់​ធារា​សាស្រ្ត ផ្គត់​ផ្គង់​ទឹក​ស្អាត​ជន​បទ; រៀប​ចំ​គម្រោង​ទប់​ទំ​នប់​បណ្តោះ​អាសន្ន ដើម្បី​បូម​បន្ត​ឈាន​ទៅ​ខែ​ដែល​រាំង​ខ្លាំង​ក្នុង​រដូវ​ប្រាំង​សម្រាប់​ស្រូវ​រដូវ​ប្រាំង។ ចំពោះ​ក្រុម​ដំ​ណោះ​ស្រាយ ក្រៅ​ពី​សំ​ណង់​ខេត្ត​បង្កើន​ការ​ជូន​ព័ត៌​មាន ផ្សព្វ​ផ្សាយ​តាម​រយៈ​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​ផ្សេងៗ ដើម្បី​ប្រ​ជា​ជន​ក្តាប់​ច្បាស់​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ក្នុង​រដូវ​ប្រាំង។ ផ្តើម​ពីនោះ ម្ចាស់​ការ​បង្ការ​ចៀស​វាង​ផល​ប៉ះ​ពាល់​ផ្សេងៗ​លើ​ការ​បង្ក​បង្កើន​ផល និង​ជីវ​ភាព​ម្ចាស់​ការ​ទប់​ស្កាត់​នឹង​គ្រោះ​រាំង​ស្ងួត​និង​ជ្រាប​ទឹក​ប្រៃ កាត់​បន្ថយ​កម្រិត​ទាប​បំផុត​លើ​ការ​ខូច​ខាត ដែល​អាច​កើត​មាន​ឡើង។ គ្រប់​ស្ថាប័ន​ជំ​នាញ គប្បី​រៀប​ចំ​ពិនិត្យ​គុណ​ភាព​ប្រ​ភព​ទឹក ជូន​ដំ​ណឹង​ដល់​ប្រ​ជា​ជន​ជា​ប្រ​ចាំ; មាន​ផែន​ការ​សម្រួល​ទឹក​ឱ្យ​បាន​សម​ស្រប​ ជូន​ដំ​ណឹង​ដល់​ប្រ​ជា​ជន​បាន​ទាន់​ពេល​ពី​ហា​និភ័យ​នៃ​ការ​ជ្រាប​ទឹក​ប្រៃ ឬ​ជន់​លិច​ ប៉ះ​ពាល់​ដល់​ការ​បង្ក​បង្កើន​ផល​; ណែ​នាំ​កសិករ​ពិនិត្យ​កម្រិត​ទឹក​ប្រៃ​មុន​ពេល​បូម​ចូល​ស្រែ​ ចៀស​វាង​ការ​ខូច​ខាត​ដំ​ណាំ។ល។​

ចំ​ពោះ​ការ​ផ្គត់​ផ្គង់​ទឹក​ប្រើ​ប្រាស់​វិញ​ មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អនា​ម័យ​បរិស្ថាន​ជន​បទ​ កំ​ពុង​គ្រប់​គ្រង​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ ប្រ​មូល​ផ្តុំ​ ១១៥ កន្លែង​ សម្រាប់​បម្រើ​ប្រ​ជា​ជន​ ៨២.០៨០ គ្រួ​សារ​ ស្ថាប័ន​ និង​អង្គ​ភាព​មួយ​ចំ​នួន​ទៀត​លើ​ភូមិ​សាស្រ្ត​ខេត្ត។​ មក​ទល់​ពេល​នេះ​ ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក​លើ​ភូមិ​សាស្រ្ត​ខេត្ត​នៅ​ដំ​ណើរ​ការ​ធម្ម​តា​ ជា​បន្ត​បន្ទាប់​ធានា​ប្រ​ភព​ទឹក​ផ្គត់​ផ្គង់​ឱ្យ​គ្រប់​សម្រាប់​ប្រ​ជា​ជន​ប្រ​ជុំ​ជីវ​ភាព៕​

                               យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ