ខេត្តបាកលីវ បានផ្សព្វផ្សាយយ៉ាងម៉ឺងមាត់ ប្រសិទ្ធភាពកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដើម្បីបង្កលក្ខណៈដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មានដើមទុនរកស៊ី បង្កើតការងារធ្វើ រកប្រាក់ចំណូលលំនឹងជីវភាព។
ឆ្លងតាមរយៈការឧបត្ថម្ភរបស់អាជីវកម្ម កម្មករនៅតំបន់ជនបទ ភាគច្រើន
គឺជនរួមជាតិភាគតិចមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។
តាមមន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្តបាកលីវ អំឡុងពេលជាង១០ឆ្នាំផ្សព្វផ្សាយអនុវត្តគោលការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អំពីការជួយគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គណៈកម្មាធិការប្រជាជនខេត្ត បានចាត់ឱ្យស្ថាប័ន អង្គភាព ភូមិភាគចំនួន៤.៣៤៨លើក ទទួលឧបត្ថម្ភគាំពារគ្រួសារក្រីក្រជាង៤១.០០០លើកគ្រួសារ គិតជាទឹកប្រាក់ជាង១៣៧ពាន់លានដុង។ ទន្ទឹមនឹងនោះ ចលនាប្រឡងប្រណាំង “ដើម្បីអ្នកក្រ - មិនទុកចោលនរណាម្នាក់នៅក្រោយគេ” បន្តផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងសកម្មភាពកាត់បន្ថយភាពក្រីក្របានផ្គួបបញ្ចូលក្នុងកម្មវិធីកសាងជនបទថ្មី រួមចំណែកគួរឱ្យកត់សម្គាល់ក្នុងការកែលម្អជីវភាពប្រជាជន មុខមាត់ជនបទបន្តវិវឌ្ឍន៍។
មានដើមទុនកសិករខ្មែរជាច្រើននៅខេត្តបាកលីវ ដាំដំណាំរួមផ្សំមានប្រសិទ្ធភាព
រកបានប្រាក់ចំណូលបន្ថែម លំនឹងជីវភាព។
ខេត្តបាកលីវ ខិតខំធ្វើយ៉ាងណាក្នុងមួយឆ្នាំ ចលនាមូលនិធិ “សុខុមាលភាពសង្គម” មូលនិធិ “ដើម្បីអ្នកក្រ” ឱ្យបានតិចបំផុត១០០ពាន់លានដុង។ ទន្ទឹមនឹងនោះ ធនាគារគោលនយោបាយសង្គមខេត្តបាកលីវ បានបង្កលក្ខណៈល្អបំផុតសម្រាប់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងមុខសញ្ញាទទួលផលពីគោលនយោបាយកាត់បន្ថយភាពក្រីក្រ បានបុលទុនអនុគ្រោះដើម្បីមានលក្ខណៈវិនិយោគអភិវឌ្ឍផលិតកម្ម កាត់បន្ថយភាពក្រីក្រដោយចីរភាព។ ឆ្លងតាមរយៈនោះ គ្រួសារដែលទទួលផលពីគោលនយោបាយ ភាគច្រើនសុទ្ធតែប្រើប្រាស់ប្រភពទុនចំគោលដៅ មានប្រសិទ្ធភាព ហេតុនោះ បានចាកផុតពីភាពក្រីក្រដោយចីរភាព។ បងស្រីឡឹមធីផល នៅភូមិបៀងដុង B ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ឱ្យដឹង៖ “ខ្ញុំបានរដ្ឋអំណាចសង់ផ្ទះជូន ព្រមទាំងឱ្យបុលទុននិងឧបត្ថម្ភម៉ាស៊ីនបូមទឹកទៀត ខ្ញុំមានសេចក្តីត្រេកអរណាស់។ ផ្តើមពីនោះ ប្តីប្រពន្ធខ្ញុំជួលដីដាំដំណាំរួមផ្សំបាន២កុង មានប្រាក់ចំណូលខួបឆ្នាំ ហេតុនោះជីវភាពបានលំនឹង។ ឥឡូវខ្ញុំទិញដីចម្ការបាន១កុង និងសុំចុះឈ្មោះចាកផុតពីភាពក្រីក្រ ដើម្បីរដ្ឋជួយដល់គ្រួសារផ្សេងទៀត”។
គណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានចំណាយថវិកាជាង២៣៥ពាន់លានដុងសម្រាប់ផ្សព្វផ្សាយកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រ ដំណាក់កាល២០២១-២០២៥ ខិតខំដល់ចុងឆ្នាំ២០២៥ គ្រួសារក្រីក្រថយចុះមធ្យមភាគនៅក្រោម១% (គ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិថយចុះ១%រៀងរាល់ឆ្នាំ) គ្មានគ្រួសារក្រីក្រដែលមានសមាជិកមានសគុណចំពោះបដិវត្តន៍។ ដើម្បីសម្រេចទិសដៅខាងលើ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ផាមវ៉ាន់ទេវ បានចង្អុលការដល់មន្ទីរ គណៈ ផ្នែក អង្គការនយោបាយសង្គមថ្នាក់ខេត្ត គណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្តនិងធនាគារ អាជីវកម្មឧបត្ថម្ភគាំពារគ្រួសារក្រីក្រចំនួន ២.២៧៣ ។ ជាក់ស្តែង មន្ទីរ ផ្នែកថ្នាក់ខេត្តនិងអាជីវកម្មចំនួន៧០ទទួលគាំពារគ្រួសារក្រីក្រចំនួន២២៧ ក្រៅពីនោះ គឺស្រុក ទីរួមខេត្តនិងក្រុងទទួលរ៉ាប់រង។ ស្ថាប័ន អង្គការ អង្គភាព ទទួលគាំពារគ្រួសារក្រីក្រ បានរួសរាន់សហការជាមួយនឹងរដ្ឋអំណាចភូមិភាគ ត្រួតពិនិត្យស្ថានភាពជាក់ស្តែងនិងកម្រិតខ្វះខាតរបស់គ្រួសារនីមួយៗ ដើម្បីមានទិសដៅឧបត្ថម្ភគ្រួសារក្រីក្របានទាន់ពេល៕
យ្វីអាញ-វិមាន