ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/04/2024 - 16:21

យោធ​ភូមិ​ភាគ ៩ ឧបត្ថម្ភ​ទឹក​សាប​ដល់​ប្រ​ជា​ជន​តំបន់​រាំង​ស្ងួត​ខេត្ត​កា​ម៉ាវ

* ឧបត្ថម្ភ​ទឹក​ប្រាក់​ដល់​ប្រ​ជា​ជន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​រាំង​ស្ងួត - ជ្រាប​ទឹក​ប្រៃ​នៅ​កា​ម៉ាវ

 ​ កប៉ាល់​ជំ​នាញ​របស់​យោធ​ភូមិ​ភាគ ៩ ដឹក​ជញ្ជូន​ទឹក​ប្រើ​ប្រាស់​ឥត​គិត​ថ្លៃ​ចត​នៅ​កំ​ពង់​ផែ​ឃុំ​បៀង​បាច់ ស្រុក​ធើយ​ប៊ិញ។

កង​ពល​តូច​ដឹក​ជញ្ជូន​លេខ ៦៥៩ ចំ​ណុះ​នា​យក​ដ្ឋាន​ភ័ស្តុ​ភារ​យោធ​ភូមិ​ភាគ ៩ បាន​ដឹក​ជញ្ជូន​ទឹក​ស្អាត​ពី​ក្រុង​កឹង​ធើ​ទៅ​កា​ម៉ាវ ដើម្បី​ផ្គត់​ផ្គង់​ទឹក​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ជូន​ប្រ​ជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​រាំង​ស្ងួត។ វរសេនីយ៍​ឯក ត្រឹង​បា​ឡុក​ ស្នង​ការ​នយោ​បាយ​នៃ​នាយ​កដ្ឋាន​ភ័ស្តុ​ភារ​យោធ​ភូមិ​ភាគ​៩ ឱ្យ​ដឹង៖ កប៉ាល់​ចំ​ណុះ​ទម្ងន់​ធំ​ចំ​នួន ៣ គ្រឿង​របស់​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ ៦៥៩ បាន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​មាណ​១.៧០០ម៉ែត្រ​គុប​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​លើ​ភូមិ​សាស្ត្រ​ឃុំ​បៀង​បាច់ ស្រុក​ធើយ​ប៊ិញ ខេត្ត​កា​ម៉ាវ។

អនុ​រដ្ឋ​មន្រ្តី ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ ង្វៀង​ហ្វាង​ហ៊ីប ផ្តល់​ទឹក​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​នៅ​ខេត្ត​កា​ម៉ាវ។

អង្គ​ភាព​ទទួល​បន្ទុក​របស់​យោធ​ភូមិ​ភាគ ៩ ថែម​ទាំង​ផ្ដល់​ជូន​បា​សាំង​ធុង​តម្កល់​ទឹក រាប់​រយ​ដល់​គ្រួសារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ក្រីក្រ ​ខ្វះ​ខាត ដើម្បី​ប្រ​ជា​ជន​មាន​ឧបករណ៍​តម្កល់​ទឹក​ប្រើ​ប្រាស់​សម្រាប់​ប្រ​ជុំ​ជីវ​ភាព។

ក្នុង​រដូ​វប្រាំង​ឆ្នាំ ២០២៤ នេះ កា​ម៉ាវ​មាន​ប្រ​ជា​ជន​ជាង ២.៦០០ ​គ្រួ​សារ​ត្រូវ​ខ្វះ​ទឹក​ឬ​ម្ចាស់​ការ​មិន​បាន​ប្រ​ភព​ទឹក​សាប​សម្រាប់​ប្រើ​ប្រាស់ ប្រ​មូល​ផ្តុំ​សំ​ខាន់​នៅ​តាម​ស្រុក​តំ​បន់​ទឹក​សាប​ក្នុង​ខេត្ត ដូច​៖ អ៊ូ​មិញ ត្រឹង​វ៉ាន់​ថើយ ធើយ​ប៊ិញ និង​ក្រុង​កា​ម៉ាវ។

* ក្នុង​បរិយា​កាស​បំផុស​ចលនា​ចូល​រួម “សប្តាហ៍​ជាតិ​ទឹក​ស្អាត​និង​អ​នា​ម័យ​បរិស្ថាន​ឆ្នាំ​២០២៤” តំ​ណាង​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ និង​អង្គ​ការ​របស់ FAO ប្រ​ចាំ​នៅ​វៀត​ណាម បាន​មក​សួរ​សុខ​ទុក្ខ​និង​ផ្តល់​ជូន​ទឹក​ប្រាក់​ដល់​ប្រ​ជា​ជន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ភាព​រាំង​ស្ងួត​និង​ជ្រាប​ទឹក​ប្រៃ។

នេះ​គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង និង​ទាន់​ពេល​វេ​លា​របស់​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ សំ​ដៅ​អនុវត្ត​កិច្ច​ចង្អុល​ការ​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល មាន​ចែង​ក្នុង​បទ​បញ្ជា​លេខ​ ១១ (ចុះ​ថ្ងៃ​ទី​១ ខែ​មេ​សា ឆ្នាំ​២០១៤) ស្តី​ពី​បង្កើន​ការ​អនុវត្ត​នូវ​វិធាន​ការ​បង្ការ​ ទប់​ស្កាត់ ក្តៅ​ រាំង​ស្ងួត ខ្វះ​ទឹក​ ជ្រាប​ទឹក​ប្រៃ។

ការ​ឧបត្ថម្ភ​ប្រាក់​សុទ្ធ​ដល់​ប្រ​ជា​ជន ត្រូវ​បាន​ចែក​ជា​ពីរ​លើក  (ខែ​មេ​សា និង​ខែ​ឧស​ភា ឆ្នាំ​២០២៤) គិត​ជា​ថវិកា​សរុប​ជាង ៥,៤ ពាន់​លាន​ដុង។ ឆ្លង​តាម​រយៈ​នោះ កម្រិត​ទទួល​ផល​ចំ​ពោះ​គ្រួ​សារ​មាន​មនុស្ស​ម្នាក់១​លាន​ដុង; គ្រួ​សារ​មាន​មនុស្ស​២​នាក់ ២​លាន​ដុង; គ្រួ​សារ​មាន​មនុស្ស៣នាក់​ឡើង​ទៅ ៣​លាន​ដុង​ក្នុង​មួយ​លើក។

តាម​ប្រ​សាសន៍​លោក ង្វៀង​ហ្វាង​ហ៊ីប អនុ​រដ្ឋ​មន្រ្តី​ក្រ​សួង​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ ឆ្លង​តាម​រយៈ​ការ​វាយ​តម្លៃ​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ខេត្ត​កា​ម៉ាវ អង្គ​ភាព​ចាត់​តាំង​នីមួយៗ បាន​សម្រេច​ចិត្ត​ដំ​ណើរ​ការ​សកម្ម​ភាព​ឆាប់ៗ ដើម្បី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​លើក​ដំ​បូង​ដល់​គ្រួ​សារ​ដែល​ខ្វះ​ខាត​នៅ​ឃុំ​ទាំង ៤ របស់​ខេត្ត​កា​ម៉ាវ គឺ៖ ខាញ់​អាង ខាញ់​ធ្វឹង (ស្រុក​អ៊ូ​មិញ); ខាញ់​ហ៊ឹង (ស្រុក​ត្រឹង​វ៉ាន់​ថើយ) និង​ឃុំ​បៀង​បាច់ ស្រុក​ធើយ​ប៊ិញ)៕

យោង៖ កា​សែត​ប្រ​ជា​ជន-​ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ