22/04/2024 - 16:21

គប្បី​ព្យា​បាល​ជា​បន្ទាន់​នៅ​ពេល​កុមារ​ត្រូវ​រមួល​ពង​ស្វាស

មន្ទីរ​ពេទ្យ​ឯក​ទេ​សផ្នែក​សម្ភព-កុមារ​សុក​ត្រាំង​ បាន​ផ្ដល់​អនុសាសន៍​ដល់​ឪ​ពុក​ម្ដាយ​គប្បី​នាំ​កុមារ​ទៅ​ពិនិត្យ​សុខ​ភាព​ ឬ​ពិនិត្យ​រក​មើល​ដើម្បី​ឆាប់​ប្រ​ទះ​ឃើញ​អា​ការៈ​រមួលពង​ស្វាសនិង​ពង​ស្វាសមិន​ទាន់​ធ្លាក់​ចុះ។​

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​១ ក្វាច់​តង​ឡាយ​ ពិនិត្យ​អ្នក​ជំ​ងឺ​ក្រោយ​ពី​ធ្វើ​ការ​វះ​
កាត់អាការៈរមួលពងស្វាស។

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​១ ក្វាច់​តង​ឡាយ​ ផ្នែក​វះកាត់​នៃ​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព-កុមារ​ សុក​ត្រាំង​ អា​ការៈ​រមួល​ពង​ស្វាស គឺត្រូវ​សង្រ្គោះ​បន្ទាន់​ដោយ​ការ​វះកាត់​ ត្រូវ​ព្យា​បាល​ឱ្យ​បាន​ឆាប់​ ដើម្បី​ជៀស​វាង​អា​ការៈ​ប្រែ​ប្រួល​គ្រោះ​ថ្នាក់។​ ពង​ស្វាស​មិន​ទាន់​ធ្លាក់​ចុះ​ជា​ជំ​ងឺ​ពី​កំ​ណើត​ ប្រ​សិន​បើ​មិន​បាន​ព្យា​បាល​ទាន់​ពេល​ ពង​ស្វាស​នឹង​បាត់​មុខ​ងារ​ហើយ​អាច​ប្រ​ឈម​នឹង​ការ​កើត​មហា​រីក​ទៀត​ផង។​ ថ្មី​ៗ​នេះ​ មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព-កុមារ​សុក​ត្រាំង​ ទើប​ទទួល​កុមារ​ឈ្មោះ​ L.K.N អា​យុ​១២ឆ្នាំ​ នៅ​ឃុំ​វិញ​ភឿក ទីរួម​ខេត្ត​វិញ​ចូវ​ បាន​នាំ​ចូល​មន្ទីរ​ពេទ្យ​ក្នុង​អា​ការៈ​ឈឺ​ចុក​ចាប់​ខ្លាំង​នៅ​ម្ដុំ​ក្រ​លៀន​ខាង​ស្ដាំ។​ ឆ្លង​តាម​រយៈ​ពិនិត្យ​ ក៏​ឃើញ​មាន​ដុំ​ពក​នៅ​ក្រលៀន​ខាង​ស្ដាំ​; ស្ទាប​ប៉ះ​ចំ​ឈឺ​ខ្លាំង​ ពង​ស្វាស​ខាង​ស្ដាំ​ស្ថិត​នៅ​តំ​បន់​ក្រ​លៀន​ខាង​ស្ដាំ​; បំ​ពង់​ក្នុង​ក្រ​លៀន​ (ប្រ​ឡាយ​ inguinal) និង​ថង់ពង​ស្វាស​ខាង​ឆ្វេង​ ស្ទាប​មិន​ឃើញ​ពង​ ស្វាស។​ លទ្ធ​ផល​ឆ្លុះ​អេកូ ពង​ស្វាស​ទាំង​ពីរ​ខាង​មិន​ទាន់​ធ្លាក់​ មាន​អា​ការៈ​រមួល​ពង​ស្វាស​ខាង​ស្ដាំ​ កុមារ​ត្រូវ​ធ្វើ​ការ​វះ​កាត់​សង្រ្គោះ​បន្ទាន់​ អំ​ឡុង​ពេល​វះ​កាត់​នោះ​ ក៏​ប្រ​ទះ​ឃើញ​ពង​ស្វាស​មាន​អា​ការៈ​រមួល​ពីរ​ជុំ​។​ វេជ្ជ​បណ្ឌិត​ បាន​ធ្វើ​ការ​លាអា​ការៈ​នៃ​ការ​រមួល​នោះ​ ហើយ​រក្សា​បាន​ពង​ស្វាស។​ ករណី​នេះ​ អា​ស្រ័យ​នាំ​កុមារ​ចូល​មន្ទីរ​ពេទ្យ​បាន​ទាន់​ពេល​ ទើប​រក្សា​បាន​ពង​ស្វាស ចំ​ណែក​ពង​ស្វាសខាង​ឆ្វេង​មិន​ធ្លាក់​នឹង​ត្រូវ​បាន​ព្យា​បាល​នៅ​ពេល​ក្រោយ។​ ចំ​ពោះ​ករណី​កុមារ​ N.V.M.K អា​យុ​៧ឆ្នាំ​ នៅ​ស្រុក​មីស្វៀង​ បាន​នាំ​ចូល​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​ឈឺ​ចុក​ចាប់​ខ្លាំង​តំ​បន់​ក្រលៀន​ខាង​ស្ដាំ​ ប៉ុន្តែ​ដោយ​សារ​អ្នក​ផ្ទះ​ទុក​យូរ​ពេក​ ទើប​ជំ​ងឺ​របស់​កុមារ​ប្រែធ្ងន់។​ តាម​ការ​ពិនិត្យ​និង​អនុវត្ត​ជំ​ហាន​ paraclinical ធ្វើ​រោគ​វិនិច្ឆ័យ​ពង​ស្វាស ឃើញ​ថា​ពង​ស្វាសរ​មួលរយៈ​ពេល​យូរ​ កោ​សិកា​ពង​ស្វាសខូច​ ដូច្នោះ​ ត្រូវ​ធ្វើ​ការ​វះ​កាត់​ សង្រ្គោះ​ដើម្បី​កាត់​ពង​ស្វាស។​

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​១ ក្វាច់​តង​ឡាយ​ ឱ្យ​ដឹង៖ “អា​ការៈ​រមួលពង​ស្វាស គឺជា​បាតុ​ភូត​ដែល​ពង​ស្វាស​រង​ការ​បង្វិល​ជុំ​វិញ​អ័ក្ស​របស់​វា បង្ក​ឱ្យ​ស្ទះ​សរ​សៃ​ឈាម​ចិញ្ចឹម​ពង​ស្វាស ប្រ​សិន​បើ​មិន​បាន​វះ​កាត់​ទាន់​ពេល​នឹង​បង្ក​ឱ្យ​ងាប់​កោ​សិកា​ពង​ស្វាស ចាំ​បាច់​ត្រូវ​កាត់​ចេញ។​ អា​ការៈ​រមួល​ពង​ស្វាស​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​ចំ​ពោះ​កុមារ។​ រោគ​សញ្ញា​នេះ​ តែង​ឈឺ​ចុក​ចាប់​ខ្លាំង​ត្រង់​ម្ដុំ​ក្រ​លៀន​ ថង់​ពង​ស្វាស​អាច​មើល​ឃើញ​ហើម​ ស្បែក​ពណ៌​ស្វាយ​ មាន​អា​ការៈ​ចង់​ក្អួត​ ចង្អោរ​ អា​ការៈ​ឈឺ​ចុះ​ចាប់​កើន​ឡើង​ជា​លំ​ដាប់​ ហើយ​ឈឺ​រាល​ដាល​បន្តិច​ម្តង​ៗ​ពេញ​ម្ដុំ​ត្រ​គាក។​ ការ​ព្យា​បាល​រមួល​ពង​ស្វាសអាច​អនុវត្ត​តាម​វិធាន​ការ​លាអា​ការៈ​រមួល ដើម្បី​ធ្វើ​ឱ្យ​លំ​នឹង​លំ​ហូរ​នៃ​សរ​សៃ​ឈាម​ដោយ​វិធី​វះកាត់។​ តាម​រយៈ​ ការ​វះកាត់​ក៏​វាយ​តម្លៃ​ជាក់​លាក់​អំ​ពី​ការ​ខូច​ខាត​ពង​ស្វាស និង​ដោះ​ស្រាយ​បាន​ជំ​ងឺ​បំ​ពង់​មេជី​វិត​ឈ្មោល​ សរ​សៃ​ឈាម​អម​ជា​មួយ​។​ ចំ​ណែក​ពង​ស្វាស​មិន​ទាន់​ធ្លាក់​ជាជំ​ងឺ​ពី​កំ​ណើត​ ពង​ស្វា​សម្ខាង​ឬ​ទាំង​ពីរ​ខាង​របស់​កុមារ​មិន​ស្ថិត​នៅ​ត្រង់​ថង់​ពង​ស្វាស គឺស្ថិត​នៅ​កន្លែង​ផ្សេង​ មាន​ដូច​៖ ស្ថិត​ក្នុង​កន្សោម​ពង​ស្វាស ប្រ​ឡាយ​ inguinal  រន្ធ inguinal រាក់។​ ដោយ​សារ​គ្មាន​ថង់ ពង​ស្វាស​ងាយ​ផ្លាស់​ទី​រត់​ឡើង​ ចុះ​ដូច្នោះ​កុមារ​មាន​ពង​ស្វាស​មិន​ធ្លាក់​ងាយ​ រមួល​ពង​ស្វាស ប្រ​សិន​បើ​មិន​បាន​ព្យា​បាល​ទាន់​ពេល​ទេ​ ពង​ស្វាស​នឹង​បាត់​មុខ​ងារ​ ប្រ​ឈម​នឹង​កើត​មហា​រីក​ខ្ពស់​។​ ឆ្នាំ​២០២៣ វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែក​វះ​កាត់​ បាន​ធ្វើ​ការ​វះកាត់​ករណី​ពង​ស្វាស​មិន​ទាន់​ធ្លាក់​២៧​ករណី និង​រមួលពង​ស្វាស​៨​ករណី។​ ដើម្បី​ឆាប់​ដឹង​ពង​ស្វាស​មិន​ទាន់​ធ្លាក់​និង​រមួលពង​ស្វាស​ចំ​ពោះ​កុមារ​ ឪ​ពុក​ម្ដាយ​ពេល​ងូត​ទឹក​ឱ្យ​កូន​គប្បី​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ពង​ស្វាស​ទាំង​សង​ខាង​របស់​កុមារ​ ដើម្បី​ដឹង​ថា​តើពង​ស្វាស​ពិត​ជា​ស្ថិត​នៅ​ត្រង់​ថង់ពង​ស្វាស​ឬ​ទេ​។​ ប្រ​សិន​បើ​មិន​ឃើញ​ ទោះ​បីម្ខាង​ក្ដី​ក៏​ត្រូវ​ប្រ​ញាប់​យក​កុមារ​ទៅ​ពិនិត្យ​នៅ​មូល​ដ្ឋាន​សុខា​ភិបាល​ឯក​ទេសកុមារ​”៕

​                            យ្វី​អាញ- ថាច់​ធី

ចែករំលែកអត្ថបទ