18/04/2024 - 15:55

គិត​គូរ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ

នៅ​ណាម​បូ ជន​រួម​ជាតិ​ភាគ​តិច​ស្រូប​អត្រា​ប្រ​មាណ​៧,៦៥% ​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​តំបន់។ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​បំ​ផុត​ប្រ​មាណ​៤,៤៥%។ រយៈ​ពេល​កន្លង មាន​កម្ម​វិធី គម្រោង​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​សំ​ដៅ​គិត​គូរ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ជីវ​ភាព​ជន​រួម​ជាតិ៘

​​ មួយ​ជ្រុង​នៃ​ជន​បទ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីរួម​ខេត្ត​ទិញ​បៀង ​ខេត្ត​អាង​យ៉ាង។

យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ រយៈ​ពេល​កន្លង ក្នុង​លក្ខណៈ​នៃ​សេដ្ឋ​កិច្ច-សង្គម​របស់​ប្រ​ទេស​ជាតិ​នៅ​ជួប​ការ​លំ​បាក​ច្រើន ប៉ុន្តែ​ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ កិច្ច​ចង្អុល​ការ​យ៉ាង​ប្តូរ​ផ្តាច់​របស់​រដ្ឋា​ភិបាល​គ្រប់​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ បាន​ផ្តុំ​កម្លាំង​ចង្អុល​ការ កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​វិនិយោគ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​រួម​ជាតិ​ខ្មែរ។ ឆ្លង​តាម​រយៈ​នោះ សំខាន់​គឺ​កម្មវិធី​១៣៥ ចំ​ណុះ​កម្ម​វិធីទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ; កម្ម​វិធី​ស្តារ​និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម៘ ផ្តើម​ពី​កម្មវិធី គម្រោង​ទាំង​នេះ ភូមិ​ភាគ​នានា​នៅ​ណាម​បូ ​បាន​ផ្តុំ​កម្លាំង​ដោះ​ស្រាយ​នូវ​បញ្ហា​លំ​បាក បន្ទាន់​អំ​ពី​ផលិត​កម្ម ជីវ​ភាព​របស់​ជន​រួម​ជាតិ ដូច៖ ឧបត្ថម្ភ​ដីសង់​ផ្ទះ​ដី​បង្ក​បង្កើន​ផល ទឹក​ស្អាត​ប្រើ​ប្រាស់; ចាត់​ចែង​រៀប​ចំ​លំ​នឹង​ទី​លំ​នៅ​ជូន​ប្រ​ជា​ជន; ឧបត្ថម្ភ​បុល​ទុន​អនុគ្រោះ ផ្លាស់​ប្តូរ​មុខ​របរ;  លំ​នឹង​ការ​ផលិត លំនឹង​ទីលំ​នៅ​ផ្សារ​ភ្ជាប់​នឹង​ធានា​សុខុ​មាល​ភាព​សង្គម។

តាម​ប្រសាសន៍​លោក ណុង​ក្វឹក​ត្វឹង អនុ​រដ្ឋ​មន្ត្រី​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ បណ្តា​គោល​នយោ​បាយ កម្ម​វិធី គម្រោងទាំង​ឡាយ​ដែល​បាន​ផ្សព្វ​ផ្សាយ​ធានា​ភាព​ជាក់​ស្តែង​និង​មាន​ប្រ​សិទ្ធ​ភាព។ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម​តំបន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ឃុំ​ព្រំ​ដែន​និង​តំបន់​ដែល​លំ​បាក​ខ្លាំង ត្រូវ​បាន​វិនិយោគ​អភិវឌ្ឍ ឆ្លើយ​តប​កាន់​តែ​ល្អ​ប្រ​សើរ​តម្រូវ​ការ​ផលិត​កម្ម​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន។ ដូច្នេះ សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​រួម​ជាតិ​ខ្មែរ ក៏​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន មុខ​មាត់​តំបន់​ជន​បទ​កាន់​តែ​ផ្លាស់​ថ្មី ជីវ​ភាព​សម្ភារៈនិង​ស្មារតី​របស់​ជន​រួម​ជាតិ​ជា​សន្សឹមៗ​ត្រូវ​បាន​លើក​ស្ទួយ។ ពិសេស ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ៗ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​កើន​ឡើង​ជា​លំ​ដាប់; ឆ្នាំ​២០១៨ គឺ​២១​លាន​ដុង/​ម្នាក់/ឆ្នាំ លុះ​ដល់​ឆ្នាំ​២០២៣ គឺ​២៥​លាន​ដុង/ ម្នាក់/​ឆ្នាំ។

មិន​ត្រឹម​តែ​ដូច្នោះ ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​វេណី​ដ៏​ប្រ​ពៃ​របស់​ជន​ជាតិ​ខ្មែរ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ជា​និច្ច។ កម្ម​វិធី​វិទ្យុ​-ទូរទស្សន៍ កា​សែត ទស្សនា​វដ្ដី​ជា​ភា​សា​ខ្មែរ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ផង​ដែរ។ ការ​ងារ​អភិវឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល បង្រៀន​វិជ្ជា​ជីវៈ ឧត្តាន​កម្ម​អប់រំ បំបាត់​អនក្ខរ​កម្ម​ដល់​ជនរួម​ជាតិ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។ ប្រ​ព័ន្ធ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​និង​បណ្ដាញ​សា​លា​រៀន ទ្រង់​ទ្រាយ​អប់រំ​គ្រប់​កម្រិត​សិក្សា ត្រូវ​បាន​វិនិយោគ​កសាង​សម្រេច​បទដ្ឋាន​ជាតិ; គុណ​ភាព​ប្រ​សិទ្ធ​ភាព​អប់រំ​បណ្តុះ​បណ្តាល​ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់។ ការ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ក៏​ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ; ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន កម្ម​វិធី​ទិស​ដៅ​ជាតិ​អំពី​សុខា​ភិបាល និង​ការ​ងារ​បង្ការ​បង្រ្កាប​ជំងឺ​រាត​ត្បាត​ត្រូវ​បាន​បង្កើន៘

ផ្តើម​ពី​លទ្ធ​ផល​ខាង​លើ លោក​ណុង​ក្វឹក​ត្វឹង អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ គូស​បញ្ជាក់៖ រាល់​គោល​ការណ៍ គោល​មា​គ៌ា គោល​ន​យោ​បាយ​ប្រា​កដ​ប្រ​ជាក់​ស្តែង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ​រយៈ​ពេល​កន្លង បាន​សម្តែង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ។ ផ្ដើម​ពី​នោះ ក្តី​ទំ​នុក​ចិត្ត​របស់​ជន​រួម​ជាតិ​លើ​ការ​ដឹក​នាំ​របស់​បក្ស រដ្ឋ ត្រូវ​បាន​ពង្រឹង​និង​បង្កើន​ជា​បន្ត។ ជន​រួម​ជាតិ​មិន​ត្រឹម​តែ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ឆន្ទៈ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង រវៀស​រវៃ ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​ពល​កម្ម​ផលិត ធ្វើ​អា​ជីវ​កម្ម សកម្ម​ចូល​រួម​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ទៀត​ផង។ ទន្ទឹម​នឹង​នោះ សាមគ្គី រួប​រួម​ជា​មួយ​ជន​រួម​ជាតិ​គ្រប់​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ ខិត​ខំ​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕                 

                                ថាញ​ឡុង- លីសៀ

ចែករំលែកអត្ថបទ