ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ លោកហូវអាឡឺន រដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជនជាតិ រួមជាមួយនឹងគណៈប្រតិភូគណៈកម្មាធិការជនជាតិ បានអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ប្រគេននិងជូនអំណោយដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរ គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយគំរូ និងអញ្ជើញចូលរួមពិធីជួបជុំនៅតាមខេត្ត ក្រុងនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករតំបន់វាលរាបទន្លេគឺវឡុង។
សមមិត្ត ហូវអាឡឺន សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ (ឈរខាងស្ដាំ) ប្រគេនកម្រងផ្កានិងអំណោយអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ដល់ថ្នាក់ដឹកនាំនិងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ។ រូបថត៖ ធីចឹង
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ណុងធីហា ប្រគេនអំណោយដល់ព្រះសង្ឃ អ្នកមានប្រជាប្រិយក្នុងឱកាសជួបជុំអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤។ រូបថត៖ លីធាន
សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងសមមិត្ត ង្វៀងទ្រុងញឹង សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ជូនអំណោយដល់អ្នកតំណាងក្នុងឱកាសជួបជុំអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤។
រូបថត៖ ធីចឹង
រដ្ឋមន្រ្តី ហូវអាឡឺន ប្រគេនកម្រងផ្កាអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តគៀងយ៉ាង។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិណុងធីហា ជូនអំណោយដល់កម្មាភិបាលចូលនិវត្តន៍ មន្ត្រីសង្ឃនិងអ្នកមានប្រជាប្រិយក្នុងឱកាសអញ្ជើញចូលរួមពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ នៅខេត្តត្រាវិញ។
លេខាគណៈកម្មាធិការបក្សខេត្តបាកលីវ លឺវ៉ាន់ហុង ប្រគេនអំណោយដល់ព្រះសង្ឃក្នុងឱកាសជួបជុំអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤។
ក្នុងឱកាសជួបជុំនិងនៅកន្លែងដែលអញ្ជើញទៅ ថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិ បានប្រសិទ្ធពរឆ្នាំថ្មីដល់ព្រះសង្ឃ អ្នកមានប្រជាប្រិយគំរូ និងជនរួមជាតិខ្មែរលើភូមិសាស្រ្ត ទទួលអំណរបុណ្យចូលឆ្នាំថ្មីមានសុខភាពល្អ វិបុលសុខ សុភមង្គលនិងជោគជ័យថ្មី។ ទន្ទឹមនឹងនោះ បានបញ្ជាក់ច្បាស់៖ បក្សនិងរដ្ឋតែងយកចិត្តទុកដាក់និងមានគោលការណ៍ គោលនយោបាយត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ សមស្របជាមួយនឹងជនជាតិនៃតំបន់នីមួយៗក្នុងទូទាំងប្រទេស។ សំខាន់គឺកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១: ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ ហេតុនោះ ឃើញថាមកទល់បច្ចុប្បន្ន ជីវភាពសម្ភារៈស្មារតីរបស់ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរ និយាយដោយឡែក បានកើនឡើងជាលំដាប់ មុខមាត់ជនបទនៅតំបន់ជនរួមជាតិខ្មែរកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រេចបានលទ្ធផលនេះ ក៏អាស្រ័យការរួមចំណែកយ៉ាងសកម្មពីសំណាក់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរនិងអ្នកមានប្រជាប្រិយ បានពង្រីកតួនាទីក្នុងការងារផ្សព្វផ្សាយ នាំយកគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងគោលនយោបាយជនជាតិទៅដល់ជនរួមជាតិខ្មែរផងដែរ។ល។
* ក្នុងបរិយាកាសសប្បាយរីករាយទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៤ របស់ជនរួមជាតិខ្មែរនៅតាមខេត្ត ក្រុងដែលមានជនរួមជាតិខ្មែររស់នៅកុះករតំបន់វាលរាបទន្លេគឺវឡុង បានរៀបចំពិធីជួបជុំ ចាត់តាំងគណៈប្រតិភូការងារទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ប្រគេននិងជូនអំណោយនៅតាមវត្តខ្មែរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ព្រះតេជព្រះគុណ គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយគំរូ។ល។ ក្នុងពិធីជួបជុំនិងនៅកន្លែងដែលអញ្ជើញទៅតំណាងគណៈប្រតិភូបានផ្ដាំផ្ញើនូវបិយវាចាសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ជូនអំណោយនិងប្រសិទ្ធពររបស់គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។ល។ នៅតាមខេត្ត ក្រុងក្នុងតំបន់ ជូនដល់ព្រះសង្ឃ កម្មាភិបាល យុទ្ធជន កម្មាភិបាលចូលនិវត្តន៍ គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយនិងជនរួមជាតិខ្មែរគ្រប់រូប៕
លីធាន - សហការី - ថាច់ធី