ក្លឹប “ពង្រីកតួនាទីជនរួមជាតិខ្មែរចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់” (ហៅកាត់ថាក្លឹប) នៅភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានរួមជាមួយភូមិភាគរក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
លោកសើុងសិលា (ខាងស្តាំ) ប្រធានក្លឹបកំពុងឆ្លើយបំភ្លឺនូវចម្ងល់ដល់សមាជិក។
ឆ្នាំ២០២១ ទទួលបានការចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន នគរបាលឃុំហ្វាឡើយ បានជ្រើសភូមិក្នុងស្រុក ធ្វើជាកន្លែងពិសោធន៍បង្កើតក្លឹប ដោយមានសមាជិកចូលរួម១២នាក់។ គោលដៅបង្កើតក្លឹបនេះ គឺឆ្លងតាមរយៈពេលប្រជុំជីវកិច្ចសាខាបក្ស សមាគមអង្គការមហាជននានា ដើម្បីជួយឱ្យកម្មាភិបាល សមាជិកអង្គការមហាជននិងប្រជាជនក្នុងភូមិ លើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ផ្តើមពីនោះ បង្កើនស្មារតីភ្ញាក់រលឹកក្នុងការគោរពច្បាប់។
សមាជិកក្លឹបកំពុងស្រាវជ្រាវច្បាប់ដើម្បីផ្សព្វផ្សាយដល់ប្រជាជន។
បន្ទាប់ពីមានសេចក្ដីសម្រេចបង្កើតក្លឹប ហើយក៏បានជ្រើសគណៈប្រធាន រួមមានប្រធាន អនុប្រធាននិងសមាជិក។ ភារកិច្ចរបស់ក្លឹបគឺ រៀងរាល់ខែរៀបចំប្រជុំជីវកិច្ច ឬផ្គួបបញ្ចូលនឹងកិច្ចប្រជុំរបស់ភូមិ ផ្សព្វផ្សាយនូវបធានបទ ទាក់ទងនឹងវិស័យច្បាប់ក៏ដូចជាដោះស្រាយចម្ងល់ផ្នែកខាងច្បាប់ជូនសមាជិក និងប្រជាជន។
លោកសើុងសិលា ប្រធានភូមិនិងជាប្រធានក្លឹប ឱ្យដឹង៖ អាស្រ័យសមាជិកក្លឹបអនុវត្តល្អនូវការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ ឃើញថាការយល់ដឹងច្បាប់របស់ប្រជាជនក្នុងភូមិមានការវិវឌ្ឍន៍ជាវិជ្ជមាន ចំនួនករណីវិវាទក្នុងផ្ទៃក្នុងប្រជាជន និងការប្រព្រឹត្តបំពានច្បាប់។ល។ បានថយចុះគួរឱ្យកត់សម្គាល់។ ពេលឃើញ មានហានិភ័យបាត់សន្តិសុខសណ្តាប់ធ្នាប់ កើតឡើងនៅភូមិភាគ ប្រជាជននៅទីនេះមានស្មារតីភ្ញាក់រលឹក ជូនដំណឹងមកក្លឹបភ្លាម ហើយក្លឹបសហការជាមួយផ្នែកសមត្ថកិច្ចដោះស្រាយ បានល្អ មិនទុកឱ្យកើតមានចំណុចក្តៅខាងសន្តិសុខសណ្តាប់ធ្នាប់ឡើយ”។
លោក គៀងវ៉ាន់ចូវ សមាជិកក្លឹប ឱ្យដឹងដោយក្ដីរីករាយ៖ “កាលមិនទាន់ចូលរួមក្លឹប ខ្ញុំមិនសូវយល់ដឹងពីគោលនយោបាយច្បាប់នោះទេ។ តាំងពីចូលក្លឹបមក បានក្លឹបរៀបចំកិច្ចប្រជុំតាមកាលកំណត់នៅក្នុងភូមិ ខ្ញុំសង្កេតឃើញមានអត្ថប្រយោជន៍ច្រើនតាមរយៈពេលប្រជុំជីវកិច្ច។ ព្រោះហេតុនោះ ទោះបីជា “មមាញឹក” នឹងការងារស្រែចម្ការ ខ្ញុំនៅតែចំណាយពេលចូលរួមប្រជុំជីវកិច្ចរបស់ក្លឹបមិនដែលខាន។ ទន្ទឹមនឹងនោះ ក៏ផ្សព្វផ្សាយដល់សាច់ញាតិ ក្រុមគ្រួសារ គោរពច្បាប់ឱ្យបានត្រឹមត្រូវ មិនល្មើសច្បាប់ រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ”។
ជាមួយនឹងលទ្ធផលសម្រេចបាន ឆ្នាំ២០២៣ ក្លឹបបានប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ជូនលិខិតសរសើរដោយមានស្នាដៃឆ្នើមក្នុងការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ៕
សើុងម៉ាល័យ-វិមាន