តាមប្រសាសន៍លោក ង្វៀងថាញប៊ិញ នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ការអប់រំរបស់ក្រុងមានជំហានវិវឌ្ឍន៍យ៉ាងសកម្មក្នុងការស្ថិរភាវូបនីយកម្មអគារសិក្សា។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់គុណភាពអប់រំជាទូទៅនិងរាល់ការចលនាមុខព្រួញ។
សាលារៀននៅកឹងធើ ត្រូវបានវិនិយោគព្រមៗគ្នា។
ដំណាក់កាលចាប់ពីឆ្នាំ២០២១-២០២៥ ផ្នែកអប់រំក្រុងត្រូវបានបង្កើនកម្រិត កសាងថ្មី គម្រោងក្រោមឱវាទចំនួន៥ គិតជាតម្លៃវិនិយោគសរុបជាង១៩៣,៨ពាន់លានដុង រួមមាន៖ វិទ្យាល័យជំនាញលីតឺត្រុង សាលាបង្រៀនកុមារពិការ អនុវិទ្យាល័យនិងវិទ្យាល័យតឹងឡុក អនុវិទ្យាល័យនិងវិទ្យាល័យធើយធ្វឹង និងសាលាជនជាតិអន្តេវាសិកកឹងធើ។ គិតមកទល់បច្ចុប្បន្ន អត្រាបន្ទាប់រៀនបានសាងសង់រឹងមាំ និងពាក់កណ្ដាលរឹងមាំ នៅតាមសាលាចំណេះទូទៅនីមួយៗលើភូមិសាស្ត្រ សម្រេចជាង៩៩,៨៤% និងបំបាត់បានបន្ទប់រៀនបណ្តោះអាសន្ន។ ប្រព័ន្ធបន្ទប់សិក្សាមុខវិជ្ជា អគារចាត់ការ និងសំណង់បន្ទាប់បន្សំផ្សេងៗ ក៏បានយកចិត្តទុកដាក់វិនិយោគរួចរាល់។ បច្ចុប្បន្ន សរុបចំនួនសាលាសម្រេចបទដ្ឋានជាតិទូទាំងក្រុង គិតមកដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ គឺ ៣៥០/៤៤៥សាលា (សម្រេចអត្រា៧៨,៧% កើន១,១៥% បើប្រៀបនឹងឆ្នាំកន្លង)។ ក្នុងនោះ មានសាលាមត្តេយ្យសម្រេចបទដ្ឋានជាតិ ៧២,៧%; សាលាបឋមសិក្សាសម្រេចបទដ្ឋានជាតិ៨៩,១៦%; អនុវិទ្យាល័យសម្រេចបទដ្ឋានជាតិ៧៩,៧%; វិទ្យាល័យមាន២២/៣៨សាលា (សម្រេចអត្រា៥៧,៩%)។ ពិសេស ក្រុងមានសាលារៀន១០០%ត្រូវបានតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែត និងមានគេហទំព័រ គ្រឿងបរិក្ខារបង្ហាត់ បង្រៀនត្រូវបានយកចិត្តទុកដាក់វិនិយោគ បំពេញរៀងរាល់ឆ្នាំ ជាសារវន្តឆ្លើយតបតម្រូវការ លើកកម្ពស់គុណភាពបង្រៀននិងរៀន។
អនុវិទ្យាល័យធើយស្វឹង មានសិស្សជនជាតិខ្មែររៀនច្រើននិងជាសាលាសម្រេចបទដ្ឋានជាតិ។
មូលដ្ឋានសម្ភារៈ គ្រឿងបរិក្ខារត្រូវបានវិនិយោគព្រមៗគ្នា ទំនើប គឺជាលក្ខណៈមួយក្នុងចំណោមលក្ខណៈដើម្បីអត្រាកៀរគរកុមារ សិស្ស ចូលរៀនសម្រេចភាគកម្រិត។ ម្យ៉ាងទៀត អត្រាកុមារមត្តេយ្យចូលរៀនឆ្នាំសិក្សា២០២២-២០២៣ សម្រេចនិងសម្រេចលើសភាគកម្រិតដែលក្រុងប្រគល់ឱ្យ គឺ៖មណ្ឌលកុមារសម្រេច៥១,៩៩% កុមារមត្តេយ្យសម្រេច៩៩,៣០% (ក្នុងនោះ កុមារមត្តេយ្យអាយុ៥ ឆ្នាំសម្រេច៩៩,៩១%)។ អត្រាកៀរគរសិស្សគ្រប់អាយុចូលរៀនចំណេះទូទៅក៏សម្រេចនិងសម្រេចលើសភាគកម្រិតដែលក្រុងប្រគល់ផងដែរ៘ លោកង្វៀងថាញវ៉ូវ នាយកសាលាបឋមសិក្សាទីប្រជុំជនកើ-ដ១ ស្រុកកើ-ដ ឱ្យដឹង៖ “ភូមិសាស្រ្តជម្រើសសិស្សរបស់សាលាមានភូមិធើយហ្វាB ជាភូមិដែលមានសិស្សជនជាតិខ្មែររស់នៅកុះករ។ ចាប់ពីសាលាបានកសាងថ្មីសម្រេចបទដ្ឋានជាតិ អត្រាកៀរគរកុមារចូលរៀនតែងសម្រេច១០០%”។
យោងតាមប្រសាសន៍លោក ង្វៀងថាញប៊ិញ ទន្ទឹមនឹងការវិនិយោគមូលដ្ឋានសម្ភារៈ ផ្នែកអប់រំក៏កំពុងផ្សព្វផ្សាយអនុវត្តផែនការលេខ ២២៧/KH-UBND ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនក្រុង ស្តីពីការ “ផ្សព្វផ្សាយអនុវត្តគម្រោងអភិវឌ្ឍកងជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងអប់រំក្រុងកឹងធើ ឆ្លើយតបតម្រូវការផ្សព្វផ្សាយអនុវត្តកម្មវិធីអប់រំចំណេះទូទៅឆ្នាំ២០១៨ ដំណាក់កាល២០២១-២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០”។ នេះគឺជាបុព្វបទដើម្បីគុណភាពអប់រំទូទាំងផ្នែក ត្រូវបានលើកកម្ពស់ជាងទៀតក្នុងពេលខាងមុខ៕
ហាថាញ- លីសៀ