ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/04/2024 - 16:21

សម្ពោធ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ជន​បទ

ព្រះ​តេជ​ព្រះ​គុណ សើុងនួន​ម៉ី ព្រះ​ចៅ​អធិ​ការ​វត្ត​ចម្បា​បូរី​ (ត្រោក​លិច) រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ទី​រួម​ស្រុក​ចូវ​ថាញ់ និង​ឃុំ​ដា​ឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ រៀប​ចំ​ពិធី​សម្ពោធ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ជន​បទ​នៅ​ភូមិ​ព្រែក​ឆាង។ ស្ពាន​មាន​ប្រ​វែង​៣៣​ម៉ែត្រ ទទឹង​១,៨​ម៉ែត្រ ចំ​ណាយ​ថវិ​កា​ប្រ​មាណ​ជាង​៣០០ ​លាន​ដុង អា​ស្រ័យ​ព្រះ​តេជ​ព្រះ​គុណ សើុង​នួន​ម៉ី រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិ​ស័ទ​ចូល​រួម​ថវិកា​និង​កម្លាំង​ពល​កម្ម។ ពេល​ស្ពាន​នេះ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​មិន​ត្រឹម​ជួយ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក ដោះ​ដូរ​ទំ​និញ​កសិ​ផល​បាន​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​សិស្សា​នុសិស្ស​ទៅ​រៀន​មាន​សុវត្ថិ​ភាព​ទៀត​ផង។

ព្រះ​តេជ​ព្រះ​គុណ សើុង​នួន​ម៉ី និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ព្រម​ទាំង​គណៈ​កម្ម​ការ​វត្ត​
កាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់។

នេះ​ជា​ស្ពាន​ទី ២ ដែល​ព្រះ​តេជ​ព្រះ​គុណ សើុង​នួន​ម៉ី ចលនា​សប្បុ​រស​ជន​និង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​កសាង រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​អនុវត្តន៍​កម្ម​វិធី​ទិស​ដៅ​ជាតិ កសាង​ជន​បទ​ថ្មី៕

        សឺន​ម៉ា​ល័យ-ទី​ទុយ

ចែករំលែកអត្ថបទ