រយៈពេលកន្លង បានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជន គណៈ ផ្នែកពាក់ព័ន្ធនៅក្រុងកឹងធើ ការងារបណ្ដុះបណ្ដាល បំពាក់បំប៉នកងជួរកម្មាភិបាល អ្នករដ្ឋការនិយាយរួមនិងកងជួរកម្មាភិបាល អ្នករដ្ឋការជនជាតិភាគតិចនិយាយដោយឡែក សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។
គណៈកម្មាធិការបក្សក្រុងកឹងធើ តែងយកចិត្តទុកដាក់ដល់កងជួរកម្មាភិបាលជនជាតិភាគតិច។ រូបថត៖ សមមិត្តផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង មកសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ ដល់កម្មាភិបាល ការីនិពន្ធ អ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ។ រូបថត៖ វ៉ាន់ទ្រុង
ក្រុងកឹងធើ សព្វថ្ងៃមានកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចចំនួន៦៣១នាក់ ស្រូបអត្រា២,៤២%នៃចំនួនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការសរុប(កើន០,២៤% បើប្រៀបនឹងឆ្នាំ២០២០); ស្រូបអត្រា២,៨២%នៃចំនួនក្របខ័ណ្ឌសរុបដែលថ្នាក់មានសមត្ថកិច្ចប្រគល់ជូន។ ក្នុងនោះ ជនជាតិខ្មែរមានអត្រា៦២,១២% ជនជាតិចិនមានអត្រា ៣៤,៣៩%។ល។
ដើម្បីផ្សព្វផ្សាយសេចក្ដីកំណត់ពីរបបជ្រើសតាំងសិក្ខាកាមជាជនជាតិភាគតិច ស្របតាមខ្លឹមសារដែលមជ្ឈិមបានកំណត់ គណៈកម្មាធិការប្រជាជនក្រុង បានចេញផែនការលេខ ៩៦/KH-UBND ចុះថ្ងៃ២៧ ខែមេសា ឆ្នាំ២០២១ ផ្សព្វផ្សាយអនុក្រឹត្យលេខ ១៤១/២០២០/NĐ-CP ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋាភិបាលកំណត់ពីរបបជ្រើសតាំងសិស្ស និស្សិតជនជាតិភាគតិច ជាមួយនឹងតម្រូវការគោលបំណងជាក់ស្ដែង។ យោងតាមនោះ ក្រុងអនុវត្តត្រូវតាមសេចក្ដីកំណត់ពីបទដ្ឋាន ភាគកម្រិត បែបបទបណ្ដុះបណ្ដាលនិងថវិកាអនុវត្តរបបជ្រើសតាំង; ធានាត្រូវចំមុខសញ្ញាបទដ្ឋានតាមសេចក្ដីកំណត់; សត្យានុម័ត សមភាព ប្រកាសជាចំហតម្លាភាព; រៀបចំការងារធ្វើជូនសិក្ខាកាម ក្រោយពីបញ្ចប់សញ្ញាបត្រតាមរបបជ្រើសតាំង ស្របទៅតាមមុខតំណែងការងារដែលស្ថាប័ន មានសមត្ថកិច្ចផ្ដល់សច្ចាប័ន។
ចាប់ពីឆ្នាំ២០២០មក ក្រុងមានកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចជិត៣.២៦០ លើកនាក់ បានបញ្ជូនទៅបណ្ដុះបណ្ដាល បំពាក់បំប៉ន; មានមួយលើកបានបញ្ជូនទៅបណ្ដុះបណ្ដាល បំពាក់បំប៉ននៅបរទេស។ មកទល់បច្ចុប្បន្ន មានកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច១០០% មានមុខជំនាញវិជ្ជាជីវៈចាប់ពីមធ្យមសិក្សាឡើង អត្រាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចមានកម្រិតវិជ្ជា ចាប់ពីមហាវិទ្យាល័យឡើងទៅសម្រេច៨២,៧៣%; ក្រោយមហាវិទ្យាល័យសម្រេចអត្រា១៤,១០%; ចំណែកកម្រិតទ្រឹស្ដីនយោបាយ៖ អត្រាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចមានកម្រិតទ្រឹស្ដីនយោបាយ ចាប់ពីមធ្យមសិក្សាឡើងទៅសម្រេច៣០,៥៩%។
សម្រេចបានលទ្ធផលខាងលើ គឺដោយសារមូលហេតុជាច្រើន។ ក្នុងនោះ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការរណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមរបស់ក្រុង តែងយកចិត្តទុកដាក់អភិវឌ្ឍកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចនិយាយដោយឡែក និងជនរួមជាតិភាគតិចនិយាយរួម។ ចាត់ទុកនេះជាភារកិច្ចសំខាន់ក្នុងការកសាងផែនមហាសាមគ្គីជនជាតិនិងអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ អង្គការក្បាលម៉ាស៊ីនបំពេញការងារជនជាតិក្រុង ខ័ណ្ឌ ស្រុក ត្រូវបានរៀបចំលំនឹងបង្គួរ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ រៀបចំអនុវត្តគោល នយោបាយជនជាតិនិងការងារជនជាតិកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។ ចំនួនកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច ជាជំហានៗបានបង្កើនអំពីចំនួនកម្រិតវិជ្ជា សមត្ថភាព និងបានយកចិត្តទុកដាក់ថែមទៀតពីរបបគោលនយោបាយ។
ថ្វីបើដូច្នោះក្ដី កងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចរបស់ក្រុងនៅតែស្រូបអត្រាទាប គឺមានតែ២,៩៤%កម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចចូលរួមការងារក្នុងស្ថាប័ន អង្គការ អង្គភាពរបស់ក្រុង; មានកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច៧៩នាក់ រ៉ាប់រងតំណែងការងារ តំណែងតួនាទីអ្នកដឹកនាំ គ្រប់គ្រង (ស្រូបអត្រា ២,០៥%)។ ខណៈពេលនោះ ការបណ្ដុះបណ្ដាល បំពាក់បំប៉ន ពង្រីកតួនាទីកងជួរកម្មាភិបាលនិយាយរួម កម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចនិយាយដោយឡែក គឺជាដំណើរការជាប្រចាំ បន្តបន្ទាប់។ ចំពោះមុខតម្រូវការផ្លាស់ថ្មី អភិវឌ្ឍប្រទេសជាតិ គោលនយោបាយបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច គប្បីមានការផ្លាស់ប្ដូរ កែតម្រូវឱ្យសមស្រប ពិសេស គប្បីបង្កបរិស្ថាន ឱកាសដើម្បីកម្មាភិបាលជនជាតិភាគតិចឈានឡើង។ ការយល់ដឹង និងទទួលខុសត្រូវរបស់កងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច គឺជាកត្តាចាំបាច់សម្រាប់ជំរុញដំណើរការកសាងសមត្ថភាពផ្ទៃក្នុងតំបន់ជនជាតិភាគតិច ក៏ដូចជាប្រសិទ្ធភាពនៃការធ្វើឱ្យជាក់ស្ដែងគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋជូនដល់ជនរួមជាតិនិងអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចឆាប់បំផុតនិងប្រសិទ្ធភាពបំផុត។ អាស្រ័យហេតុនោះ ការងារបណ្ដុះបណ្ដាល បំពាក់បំប៉នដល់កងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចចាំបាច់ណាស់ ដើម្បីរួមចំណែកអភិវឌ្ឍក្រុង។
ដើម្បីបណ្ដុះបណ្ដាលប្រភពធនធានកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច មានគុណភាពក្រុងគប្បីពិនិត្យឡើងវិញឱ្យហ្មត់ចត់នូវការងាររៀបចំគម្រោងបណ្ដុះបណ្ដាល បញ្ជូនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចទៅសិក្សាឱ្យសមស្របនឹងមុខវិជ្ជាជីវៈ សមត្ថភាព មុខជំនាញការងាររបស់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការកំពុងទទួលបន្ទុក ដើម្បីពង្រីកលក្ខណៈរវៀសរវៃ ច្នៃប្រតិដ្ឋ លើកកម្ពស់គុណភាពប្រភពធនធានរបស់ស្ថាប័ន អង្គភាព។ ក្នុងនោះ អាទិភាពបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចនិងកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាស្រ្តី; ផ្សារភ្ជាប់ការបណ្ដុះបណ្ដាល បំពាក់បំប៉នជាមួយនឹងការរៀបគម្រោងមុខតំណែងដឹកនាំគ្រប់គ្រង; បណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាល បុគ្គលិក អ្នករដ្ឋការឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាពនិងប្រើការយូរអង្វែង។ គប្បីសិក្សាស្រាវជ្រាវ កែប្រែ បំពេញបន្ថែម ធ្វើឱ្យសុក្រឹតសេចក្ដីកំណត់គោលនយោបាយដែលមានស្រាប់ និងសេចក្ដីកំណត់ចេញថ្មី គោលនយោបាយពិសេសដោយឡែកដើម្បីលើកកម្ពស់ប្រភពធនធានមនុស្សរបស់ក្រុងនិយាយរួម កម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិចនិយាយដោយឡែក។ យកចិត្តទុកដាក់កសាងមូលដ្ឋានទិន្នន័យស្ដីពីកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច ដើម្បីធានាបម្រើការបានល្អការងារគ្រប់គ្រង និងគោលនយោបាយដែលពាក់ព័ន្ធ៕
អនុបណ្ឌិត វ៉ធីប៊ិចយីម (គ្រូឧទ្ទេសផ្នែកទ្រឹស្ដីមូលដ្ឋាននៃសាលានយោបាយក្រុងកឹងធើ) បកប្រែ៖ ថាច់ធី