ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/04/2024 - 13:49

សមមិត្ត​ ត្រឹង​វៀត​ទ្រឿង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ៖

ប្រ​ជា​ជន​គ្រប់​ជន​ជាតិ​នៅ​ក្រុង​កឹង​ធើ បន្ត​សាមគ្គី​និង​សម្រប​ខ្លួន​ជា​មួយ​ជីវ​ភាព​រស់​រវើក ដើម្បី​រួម​គ្នា​អភិវឌ្ឍ​

សមមិត្ត​ ត្រឹង​វៀត​ទ្រឿង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។​ រូប​៖ គឹម​ស្វឹង

ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ជោគ​ជ័យ​នូវ​សកម្ម​ភាព​ជាច្រើន​ អំ​ណរ​បក្ស​ អំ​ណរ​និទាឃរដូវ​ឆ្នាំ​ ២០២៤; អំ​ណរ​អនុស្សាវរីយ៍​ ២០ ឆ្នាំ​ក្រុង​ចំ​ណុះ​មជ្ឈិម។​ ស្រប​ក្នុង​បរិយា​កាស​ដ៏​រំភើប​រីក​រាយ​នេះ​ ពិសេស​ ក្នុង​ឱកាស​អំ​ណរ​បុណ្យ​ឆ្នាំ​ថ្មី​របស់​ជន​ជាតិ​ខ្មែរ​ ឆ្នាំ​២០២៤ សមមិត្ត​ ត្រឹង​វៀត​ទ្រឿង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​មាន​ប្រ​សាសន៍​ដូច​ខាង​ក្រោម​៖

ក្រោយ​រយៈ​ពេល​ ២០ ឆ្នាំ​ក្លាយ​ជា​ក្រុង​ចំ​ណុះ​មជ្ឈិម​ក្រុង​កឹង​ធើ​សម្រេច​បាន​សមិទ្ធ​ផល​ជា​ច្រើន​ លើ​គ្រប់​វិស័យ​ដូច​៖ សេដ្ឋ​កិច្ច​ វប្បធម៌​សង្គម​ ធានា​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ។ល។​ ក្រុង​បង្កើត​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​និង​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ល្អ​ៗ។​ ក្រុង​កឹង​ធើ កាន់​តែ​បញ្ជាក់​ពី​តួនា​ទី​ជា​មជ្ឈ​មណ្ឌល​ ជា​កម្លាំង​ចលករ​សម្រាប់​អភិវឌ្ឍន៍​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ សមិទ្ធផល​ដ៏​សំ​ខាន់​ទាំង​នេះ​ បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិន​ខ្លាច​នឿយ​ហត់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​ អំ​ណាច​និង​ប្រ​ជា​ជន​ទូទាំង​ក្រុង​ ក្នុង​នោះ​ មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត​ ដែល​កំ​ពុង​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង។​

* សូម​គោ​រព​សមមិត្ត​ រួម​ដំ​ណើរ​ជា​មួយ​នឹង​សមិទ្ធ​ផល​នា​នា​ក្នុង​រយៈ​ពេល​ ២០ ឆ្នាំ​កន្លង​ តើការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ក្រុង​ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​អ្វី​ខ្លះ​បាទ?

សមមិត្ត​ ង្វៀង​វ៉ាន់​ហីវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ប្រ​គេន​ទេយ្យ​ទាន​ដល់​គណៈ​អភិបាល​សមាគម​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ។​ រូប​៖ ង៉ុក​ក្វៀង​ 

- រយៈ​ពេល​ ២០ ឆ្នាំ​កន្លង​ ក្រុង​កឹង​ធើ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​បាន​ល្អ​ និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន។​ ក្រុង​បាន​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ជូន​ជន​ជាតិ​ភាគ​តិច​ចំ​នួន​២៥៣ គ្រួ​សារ​ ដោយ​ចំ​ណាយ​ថវិកា​ជាង​ ៥៩,៩ ពាន់​លាន​ដុង​; ក្នុង​នោះ​ ដើម​ទុន​ភូមិ​ភាគ​មាន​ជាង​ ៣៥ ពាន់​លាន​ដុង​ ទុន​កៀរ​គរ​មាន​ប្រ​មាណ​១១,៦ ពាន់​លាន​ដុង។ល។​ ក្រុង​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ចំ​នួន​៣.០១៣​ខ្នង​ ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ សរុប​ថវិកា​ជាង​ ២៦,៨ ពាន់​លាន​ដុង​; ឧបត្ថម្ភ​ផ្លាស់​ប្តូរ​អា​ជីព​ជូន​ប្រ​ជា​ជន​ជិត​ ៩៩០ នាក់ សរុប​ថវិកា​ជាង​១៣ ពាន់​លាន​ដុង។​ ក្រុង​ក៏​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​ជន​ជាតិ​ភាគ​តិច​ដូច​ជា​៖ ជំ​នួយ​បុល​ទុន​ផ្លាស់​ប្តូរ​មុខ​របរ​ ជំ​នួយ​ទឹក​ស្អាត​ប្រើ​ប្រាស់​ ទិញ​ឧបករណ៍​កសិកម្ម​សម្រាប់​គ្រួ​សារ​ដែល​គ្មាន​ដី​ផលិត បណ្តុះ​បណ្តាល​មុខ​របរ​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​វែង​ ចលនា​កសាង​ស្ពាន​ជន​បទ​; ជូន​អំ​ណោយ​និង​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច។ល។​ ហេតុ​នោះ​ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ បាន​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ។​ កាល​ពី​ឆ្នាំ​ ២០១១ ក្រុង​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ១.៤៨៦​/៨.៦៧០​គ្រួ​សារ​ ស្រូប​អត្រា​ ១៧,១៤% ដល់​ឆ្នាំ​២០១៥ ក្រុង​នៅ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ត្រឹម​តែ ៤៤៦/៨.៩៩២ គ្រួ​សារ​ ស្រូប​អត្រា​ ៤,៩៦%។ល។​ ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២១ ក្រុង​ កាត់​បន្ថយ​បាន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ ១.៣៤៤​/១.៣៩២ គ្រួ​សារ​ (កាត់​បន្ថយ​បាន​ជិត​៩៧%) ។​ ដល់​ចុង​ឆ្នាំ​២០២២ ក្រុង​កឹង​ធើនៅ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ ១១៣ គ្រួ​សារ​ ស្រូប​អត្រា​១,១៤% នៃ​ចំ​នួន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​សរុប​។​ តួលេខ​នេះ​នៅ​ចុង​ឆ្នាំ​ ២០២៣ គឺនៅ​ ៥៤ គ្រួ​សារ​ ស្មើ​អត្រា​០,៥៤%...។​

សមមិត្ត​ ផាម​វ៉ាន់​ហេវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​អ្នក​មុខ​អ្នក​ការ​ ព្រះ​សង្ឃ​ អា​ចារ្យ​គណៈ​កម្ម​ការ​វត្ត​ពោធិ៍​សំ​រោង​ ខណ្ឌ​អូរ​ម៉ូង​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០២៣។​ រូប​៖ ង៉ុក​ក្វៀង​

* តាម​ដឹង​មក​ថា​ ក្រៅ​ពី​គោល​នយោ​បាយ​រួម​ ក្រុង​ក៏​មាន​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ជា​ច្រើន​​សម្រាប់​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ តើ​មែន​ទេ​ សមមិត្ត?

- ក្រុង​បាន​អនុវត្ត​នូវ​គោល​នយោ​បាយ​ជា​ច្រើន​ ដើម្បី​រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​ធានា​សុខុមាល​ភាព​សង្គម​ក្នុង​ជន​ជាតិ​ភាគ​តិច​។​ តួយ៉ាង​ដូច​៖ សេចក្តី​សម្រេច​លេខ​ ០១/២០១៥​/NQ-HĐND ចុះ​ថ្ងៃ​ទី ១០ ខែ​កក្កដា​ ឆ្នាំ​២០១៥ ស្តី​ពី​ការ​ឧបត្ថម្ភ​បង់​ថ្លៃ​សិក្សា​សម្រាប់​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​។​ សេចក្តី​សម្រេច​លេខ​ ០៨/២០១៧​/NQ-HĐND ចុះ​ថ្ងៃ​ទី​៦ ខែ​កក្កដា​ ឆ្នាំ​២០១៨ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ កំ​ណត់​ពី​កម្រិត​ឧបត្ថម្ភ​បង់​ប្រាក់​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ក្រុង​កឹង​ធើ។ល។​ ផ្តើម​ពី​លទ្ធ​ផល​ខាង​លើ​ឃើញ​ថា​ ក្រុង​បាន​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​ អនុវត្ត​ឆ្លាត​វៃ​រាល់​ដំ​ណោះ​ស្រាយ​ ដើម្បី​គោល​នយោ​បាយ​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ជីវ​ភាព។​ ជន​រួម​ជាតិ​ដែល​គ្មាន​ដី​ធារ​ផ្ទះ​ ឬ​គ្មាន​ផ្ទះ​ ក្រុង​បាន​ពិនិត្យ​ផ្តល់​ដី​និង​សង់​ផ្ទះ​ជូន​ (ពី​ប្រ​ភព​ដើម​ទុន​មជ្ឈិម​និង​ភូមិ​ភាគ)។​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​អង្គ​ការ​នយោ​បាយ​សង្គម​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​រៀប​ចំ​សកម្ម​ភាព​និង​កសាង​ទម្រង់​រូប​ភាព​ជា​ច្រើន​ ដើម្បី​ឧបត្ថម្ភ​ការ​ផលិត អភិវឌ្ឍ​សេដ្ឋ​កិច្ច​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​នយោ​បាយ​សង្គម។​ លទ្ធ​ផល​វិជ្ជ​មាន​ក្នុង​ការ​អនុវត្ត​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​អំ​ពី​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ​ បាន​ពង្រឹង​ក្តី​ជំ​នឿ​ទុក​ចិត្ត​របស់​ជន​រួម​ជាតិ​ភាគ​តិច​ទៅ​ក្នុង​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ។​ ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ក្រុង​ កាន់​តែ​បញ្ចេញ​កម្លាំង​ប្រ​ឡង​ប្រ​ណាំង​ពលកម្ម​ផលិត អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ​ រួម​ចំ​ណែក​ដ៏​សំ​ខាន់​ទៅ​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​ក្រុង។​

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ប្រ​គេន​និង​ជូន​អំ​ណោយ​ដល់​ព្រះ​សង្ឃ​ និង​កម្មា​ភិបាល​ចូល​និវត្តន៍​ជា​ជន​ជាតិ​ខ្មែរ​ នា​ឱបុណ្យ​ចូល​ឆ្នាំ​ថ្មី​២០២៣។​ រូប​៖ សហការី​

សមមិត្ត​ ង្វៀង​ទ្រុង​ញ៉ឹង សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​វត្ត​មុនី​រង្សី​ នា​ឱកាស​បុណ្យ​សែន​ដួនតាឆ្នាំ​២០២៣។​ រូប​៖ ង៉ុក​ក្វៀង​

  សមមិត្ត​ ត្រឹង​វៀត​ទ្រឿង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ លោក​ លីស៊ុង​ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​នៅ​ភូមិ​ថើយ​ធ្វឹង​ ឃុំ​ថើយ​ធ្វឹង​ ស្រុក​កើ-ដ។​

* ដើម្បី​ជន​រួម​ជាតិ​មាន​ជីវ​ភាព​សុខ​ដុម​រមនា​និង​សម្បូរ​សប្បាយ​ តើអ្វី​ជា​ភារ​កិច្ច​សំ​ខាន់​សម្រាប់​ក្រុង​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​នា​ពេល​ខាង​មុខ​ ជម្រាប​ប្រ​សាសន៍​ សម​មិត្ត?

- នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ជន​រួម​ជាតិ​ខ្មែរ​ និង​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត​រស់​នៅ​ចម្រុះ​គ្នា​លើ​៩/៩ ខណ្ឌ​ស្រុក​; មាន​ជីវ​ភាព​វប្បធម៌​ ស្មារតី​ដ៏​សម្បូរ​បែប​ ដិតដាម​ដោយ​លក្ខណៈ​ប្រ​ពៃ​ណី​ និង​អត្ត​សញ្ញាណ​ វប្បធម៌​ប្រ​ពៃណី។​ អា​ស្រ័យ​ហេតុ​នោះ​ បណ្តា​ភូមិ​ភាគ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ពី​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​បង្កើត​ការ​ងារ​ធ្វើ​ជូន​ពលករ​ជា​ជន​ជាតិ​ភាគ​តិច​។​ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍​ សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ផ្តោត​សំ​ខាន់​គឺកម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល ២០២១ - ២០៣០ ដំ​ណាក់​កាល​ទី១៖ ចាប់​ពី​ឆ្នាំ​ ២០២១​-២០២៥។​ ក្នុង​ការ​ងារ​ជន​ជាតិ​និង​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ ក្រុង​បន្ត​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជូន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​និង​ជន​រួម​ជាតិ​ភាគ​តិ​ច​ជ្រួតជ្រាប​នូវ​គោ​ល ការ​ណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ជា​ពិសេស​ គឺបទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ និង​គោល​នយោ​បាយ​ថ្មី​ដែល​ទាក់​ទង​ផ្ទាល់​នឹង​ជន​ជាតិ​ភាគ​តិច។​ ផ្តើម​ពី​នោះ​ លើក​កម្ពស់​ជាង​ទៀត​នូវ​ការ​ទទួល​ខុស​ត្រូវ​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ និង​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ការ​ងារ​ជន​ជាតិ​ និង​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ក្រុង។​

រូប​៖ វ៉ាន់​ទ្រៀង​ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ សហការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កើ-ដ ធ្វើ​ពិធី​ប្រ​គល់​ទូក-ង​ដល់​វត្ត​សេតុត្តរ។​ រូប​៖ សហកា​រី​

នា​ពេល​ថ្មី​ៗ​នេះ​ ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ជោគ​ជ័យ​នូវ​សកម្ម​ភាព​អំ​ណរ​បក្ស​ អំ​ណរ​និទាឃ​រដូវ​ឆ្នាំ​២០២៤; អំ​ណរ​អនុស្សាវ​រីយ៍​ ២០ ឆ្នាំ​ក្រុង​កឹង​ធើ​ចំ​ណុះ​មជ្ឈិម។​ ក្នុង​បរិយា​កាស​សប្បាយ​រីក​រាយ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជន​ជាតិ​ខ្មែរ​ឆ្នាំ​ ២០២៤ ជំ​នួសមុខ​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ខ្ញុំ​បាទ​សូម​ប្រ​គេន​និង​ជូន​ពរ​ដល់​ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ខ្មែរ​ កម្មា​ភិបាល​ យុទ្ធ​ជន​ បញ្ញ​វន្ត​អ្នក​ស្នេហា​ជាតិ​ អ្នក​មាន​ប្រ​ជា​ប្រិយ​និង​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​រូប​ ជួប​តែ​សេចក្តី​សុខ​ សេចក្តី​ចម្រើន​និង​សុភ​មង្គល​ក្នុង​ឆ្នាំ​ថ្មី។​ ជា​មួយ​នឹង​លទ្ធ​ផល​សម្រេច​បាន​រួម​ នឹង​ការ​ចូល​រួម​ដោយ​ទទួល​ខុស​ត្រូវ​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​ទាំង​មូល​ យើង​ជឿ​ជាក់​ថា​៖ ជីវ​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជាតិ​ភាគ​ តិច​លើ​ភូមិ​សាស្រ្ត​ក្រុង​ កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ជន​រួម​ជាតិ​ខ្មែរ​ ក៏​ដូច​ជា​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត​នៅ​កឹង​ធើ នឹង​សម្រប​ខ្លួន​ជា​មួយ​ជីវ​ភាព​រស់​រវើក ព្រម​ទាំង​បន្ត​រួម​ចំ​ណែក​យ៉ាង​សកម្ម​ទៅ​ក្នុង​ការ​អភិវឌ្ឍ​របស់​ទីក្រុង៕​

* សូម​អគុណ​សមមិត្ត​!

                 ថាញ​ឡុង​ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ