គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបដាក់ចេញផែនការផ្សព្វផ្សាយអនុវត្តបទបញ្ជាលេខ ៣១/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីបង្កើនការងារធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សក្នុងស្ថានភាពថ្មី។
សិស្សសាលាវិទ្យាល័យង្វៀងវៀតហ៊ុង ចូលរួមពិធីផ្សព្វផ្សាយ អាស្រ័យ
នគរបាលក្រុងកឹងធើរៀបចំឡើង។
ផែនការបានកំណត់ពីការលើកកម្ពស់ការយល់ដឹងនិងសកម្មភាព; កំណត់ច្បាស់នូវទំនួលខុសត្រូវក្នុងការធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សក្នុងស្ថានភាពថ្មី គឺជាភារកិច្ចដ៏សំខាន់ អាទិភាពចម្បងក្នុងចំណោមការងារធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ទាំងអស់ ដើម្បីកសាងនិងបង្កើតវប្បធម៌ចរាចរណ៍សម្រាប់ពលរដ្ឋជំនាន់ក្រោយ រួមចំណែកអភិវឌ្ឍចីរភាពសេដ្ឋកិច្ច-សង្គម។ ឆ្លងតាមរយៈនោះ កៀរគរទូទាំងប្រព័ន្ធនយោបាយ សាលារៀននិងប្រជាពលរដ្ឋទាំងអស់ចូលរួមការងារធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ លើកកម្ពស់តួនាទីកងកម្លាំងចូលរួមធានាសណ្ដាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍តាំងពីថ្នាក់មូលដ្ឋាន។ ពិនិត្យពិច័យ វិនិច្ឆ័យទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំស្ថាប័ន អង្គភាព និងរដ្ឋអំណាចភូមិភាគណាដែលទុកឱ្យស្ថានភាពសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ទាក់ទងដល់សិស្សានុសិស្សកើតមានឡើងស្មុគស្មាញ។ បង្កើតសណ្តាប់ធ្នាប់និងវិន័យក្នុងការអនុវត្តច្បាប់ស្ដីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍សម្រាប់សិស្សានុសិស្ស; កសាងស្មារតីភ្ញាក់រលឹក អាកប្បកិរិយាស៊ីវិល័យ ភាពស្រគត់ស្រគំ; កំណត់ច្បាស់លាស់នូវខ្លឹមសារ វិធានការនិងទំនួលខុសត្រូវសមស្របនឹងលក្ខណៈនៃតំបន់នីមួយៗ រួមចំណែកទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កសាងវប្បធម៌ស្មារតីភ្ញាក់រលឹកគោរពច្បាប់ចរាចរណ៍សម្រាប់សិស្សានុសិស្ស...៕
យោងតាមកាសែតកឹងធើ-បកប្រែ៖ សុផន