ប្រសិនបើមកខេត្តបារៀ-វុងតាវ ហើយគ្មានលក្ខណសម្បត្តិទៅកូងដាវ ភ្ញៀវទេសចរគួរតែទៅសាលារំលឹកអនុស្សវរីយ៍និងស្ដូបគោរពវិញ្ញាណក្ខ័ន្ធវីរនារី វ៉ធីសាវ នៅឃុំភឿកឡុង-ថ ស្រុកដឹក-ដ ដើម្បីអុជធូបឱ្យបងស្រីសាវ។
រូបភាពមួយចំនួននៅក្នុងបរិវេណអគាររំលឹកអនុស្សវរីយ៍និងស្តូបគោរពវិញ្ញាណក្ខ័ន្ធ
វីរនារី វ៉ធីសាវ នៅស្រុកដឹក-ដ ខេត្តបារៀ-វុងតាវ។
អគាររំលឹកអនុស្សវរីយ៍និងស្តូបគោរពវិញ្ញាណក្ខ័ន្ធវីរនារី វ៉ធីសាវ ស្ថិតនៅផ្លូវបែកជាបួនដឹក-ដ ចំណុះឃុំភឿកឡុង-ថ។ នៅជុំវិញអគារនេះ បានដាំដើមសេដាជាច្រើន - ប្រភេទផ្កាដែលមានទំនាក់ទំនងជាមួយវីរនារីមានស្រុកកំណើតនៅដឹក-ដ។ មកទីនេះ ភ្ញៀវទេសចរនឹងបានយល់ពីប្រវត្តិបងស្រី វ៉ធីសាវ តាមរយៈការរៀបរាប់របស់បុគ្គលិកអគារលឹកអនុស្សវរីយ៍ និងវត្ថុតាំងជាច្រើនបានដាក់តាំង។ បងស្រីវ៉ធីសាវ កើតនៅឆ្នាំ១៩៣៣ នៅឃុំភឿកឡុង-ថ ស្លាប់នៅឆ្នាំ១៩៥២ នៅស្រុកកូងដាវ។ បងស្រី វ៉ធីសាវ បានចូលបម្រើការងារជានគរបាលស្ម័គ្រចិត្តស្រុកដឹក-ដ ពេលទើបអាយុ១៤ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយជាមួយនឹងចរិតធម្មជាតិមោះមុត បងមិនស្ទាក់ស្ទើរក្នុងការទទួលយកភារកិច្ចកម្ចាត់អំពើអាក្រក់និងជនទុច្ចរិតទេ។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៤៨ បងស្រីក្លាហានប្រើគ្រាប់បែកដៃវាយ ប្រហារទៅលើពិធីមិទ្ទិញមួយដែលសត្រូវចាត់តាំងឡើងនៅផ្សារដឹក-ដ។ នៅខែកុម្ភៈ ឆ្នាំ ១៩៥០ បងបានប្រើគ្រាប់បែកដៃដើម្បីសម្លាប់ជនកំណាចឃោរឃៅ ដូចជា៖ កាយតុងតង កាស៊ូត កាដាយ ប៉ុន្តែជាអកុសលបងស្រីបានធ្លាក់ទៅក្នុងកណ្តាប់ដៃសត្រូវ។ ទោះបីសត្រូវធ្វើទារុណកម្មគ្រប់បែបយ៉ាងក៏ដោយ ក៏បងស្រីនៅតែស្មោះត្រង់ និងមិនឆ្លើយប្រាប់ព័ត៌មានអ្វីមួយឡើយ។ បងស្រី វ៉ធីសាវ ត្រូវចាប់ខ្លួនដោយពួកអាណានិគមបារាំង កាត់ទោសប្រហារជីវិតនិងដាក់គុកជីហ្វា។ បន្ទាប់មកគាត់ ត្រូវបានប្រហារជីវិតដោយការបាញ់សម្លាប់នៅកូងដាវ ថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៥២។ នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៩៣ យុទ្ធនារីពលីវ៉ធីសាវ បានប្រធានរដ្ឋឧទ្ទិសជូនកិច្ចបច្ឆាមរណៈ ជាវីរនារីនៃកងកម្លាំងប្រដាប់អាវុធប្រជាជន។
នៅក្នុងបរិវេណមណ្ឌលរំលឹកបងស្រី វ៉ធីសាវ មានស្ដូបនិងទីសក្ការៈបងស្រី។ រូបសំណាក បងស្រី តម្កល់ក្នុងទីដ៏សមរម្យ ស្ងប់ស្ងាត់ មាន ក្លិនក្រអូបផ្កាទាំងបួនរដូវ រួមមានផ្កាចំប៉ី ផ្កា ម៉ាណូលា និងផ្កាសេដា។ រូបសំណាកនេះ សាងឡើងពីលង្ហិន កម្ពស់៧ម៉ែត្រ ប្រតិដ្ឋរូបភាពបងស្រី វ៉ធីសាវ ដើរទៅកន្លែងប្រហារជីវិត ជាយអាវបក់ផាត់តាមជំនោរខ្យល់ ឥរិយាបថ អង់អាច បង្ហាញពីស្មារតីមិនចុះញ៉ម មិនខ្លបខ្លាច។ នៅក្នុងទីសក្ការៈមានដាក់បង្ហាញវត្ថុតាំង និងរូបភាពពីប្រវត្តិសកម្មភាពរបស់វីរនារី វ៉ធីសាវ រួមជាមួយនឹងរូបភាពមួយចំនួននៃស្រុកកំណើតដឹក-ដ។ ចំណែកទីសក្ការៈរបស់បងស្រី វ៉ធីសាវ ក្រៅពីរូបសំណាកតូច នៅទាំងមានរូបសំណាក បងស្រី វ៉ធីសាវ កំពុងអង្គុយជាមួយនឹងសៀវភៅកំណត់ត្រាព័រសឺឡែន ដែលចារពីចំណុចសំខាន់ៗមួយចំនួននៃជីវប្រវត្តិរបស់វីរនារី។
នៅឆ្នាំ១៩៨០ អគាររំលឹកអនុស្សវរីយ៍របស់ បងស្រី វ៉ធីសាវ ត្រូវបានគណៈកម្មាធិការប្រជាជនស្រុកដឹក-ដ ធ្វើការជួសជុលកែលម្អយ៉ាងសមរម្យ។ សួនច្បារនិងស្ដូបរបស់បងស្រី វ៉ធីសាវ ក៏ត្រូវបានជួសជុលឡើងវិញកាលពីខែមករា ឆ្នាំ២០១២។ នេះជាកន្លែងដែលយុវជនជំនាន់ក្រោយគួរមកសិក្សារពីប្រវត្តិស្នេហាជាតិរបស់វីរនារី៕
ហាថាញ-បកប្រែ៖ មេងលី