ការប្រកួតនៅជុំទីមួយនៃកីឡាបាល់ទះនារីថ្នាក់ជាតិបានបញ្ចប់ដោយជោគជ័យ។ កីឡាការិនីបរទេស មកពីប្រទេសដែលមានវិញ្ញាសាកីឡាបាល់ទះរីកចម្រើនជាងវៀតណាម បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង។
Cai Xiao Quing ប្រកួតបានល្អ ជួយទល់ទ្រដល់ក្រុមស៊ីមុាំងឡុងសើុងថាញហ្វា។ រូប៖ Internet
ប្រសិនបើកាលពីមុន មានតែ “ក្រុមអ្នកមាន” សារធាតុគីមីឌឹកយ៉ាងតៀ សាងឡៅកៃ ដែលទូលាយដៃក្នុងការជួលកីឡាការិនីបរទេស រីឯនៅជុំទីមួយនៃការប្រកួតបាល់ទះនារីថ្នាក់ជាតិឆ្នាំនេះ ក្រុមទាំងអស់សុទ្ធសឹងតែ “លេងធំ”។ ក្រុមបាល់ប្រភេទទ័ពព័ត៌មានទ្រឿងតឺយ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ពេលជួលកីឡាការិនីឆ្នើមពីប្រទេសថៃ ឈ្មោះ Pleumjit Thinkaow ជាអតីតប្រធានក្រុមបាល់ទះនារីប្រទេសថៃ ដែលមានឈ្មោះបោះសម្លេង មិនត្រឹមតែក្នុងទ្វីបអាស៊ី ដំបូងឡើយអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលក្រុមព័ត៌មានបានជួលកីឡាការិនីអាយុ៤១ឆ្នាំ។ ប៉ុន្តែ ពេលឃើញ Thinkaow ប្រកួតអ្នកគាំទ្រទើប ទទួលស្គាល់ថា “ខ្ញីកាន់តែចាស់ ខ្ញីកាន់តែហឹរ” Thinkaow នៅតែបញ្ចេញថ្វីដៃយ៉ាងរហ័ស និងដណ្ដើមបានពិន្ទុសំខាន់ៗជាច្រើនជូនក្រុមកងទ័ព។
ពិតជាមិនខុសនឹងឈ្មោះក្រុមអ្នកមានមែន សារធាតុគីមីឌឹកយ៉ាងតៀសាងឡៅកៃ បានជួលខ្សែប្រយុទ្ធនៃក្រុមជម្រើសជាតិថៃ ឈ្មោះ Sasipaporn Janthawisut - អ្នកគប់បាលល្អបំផុត អត្តពលិករកបានពិន្ទុខ្ពស់បំផុត កីឡាការិនីស្វិសបាល់រកបានពិន្ទុខ្ពស់បំផុតនៅក្នុងការប្រកួតជើងឯកបាល់ទះនារីប្រទេសថៃក្នុងឆ្នាំ២០២៣។ នាងបានរួមចំណែកដណ្ដើមបានពានជើងឯកជូនក្លិបនគររាជសីមា។ ប្រកួតឱ្យក្រុមជម្រើសជាតិបាល់ទះនារីថៃ Sasipaporn ប្រកួតបានល្អនៅពានរង្វាន់ជើងឯកពិភពលោក ASEAN Grand Prix ២០២២; ពានរង្វាន់ជើងឯកទ្វីបអាស៊ីនិងឈ្នះមេដាយសំរឹទ្ធ ASIAD ១៩ ជាមួយក្រុមជម្រើសជាតិនារីថៃ។
ក្រៅពីការប្រកួតបានល្អនៃកីឡាការិនីថៃ នៅជុំទី១ គេក៏ឃើញការប្រកួតបានល្អរបស់កីឡាការិនីមកពីប្រទេសចិនផងដែរ។ ក្នុងនោះ មានកីឡាការិនី Cai Xiao Quing ធ្លាប់ឈ្នះជើងឯក U១៩ ទ្វីបអាស៊ី កាលពីឆ្នាំ២០១៦ និងឈ្នះជើងឯកពិភពលោក U២០ កាលពីឆ្នាំ២០១៧ ជាមួយក្រុមបាល់ទះនារីវ័យក្មេងរបស់ចិន។ នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិនៃប្រទេសចិន Cai Xiao Quing លេងឱ្យក្លិប Henan Shuanghui នាងគឺជាអ្នកគប់បាលដ៏ល្អម្នាក់ក្នុងចំណោមកីឡាការិនី៤នាក់ទៀត។ កីឡាការិនី Cai Xiao Quing ប្រកួតបានល្អជូនក្លិបឡុងសើុងថាញហ្វា។ កីឡាការិនីជនជាតិចិនម្នាក់ទៀត ឈ្មោះ Peiyan Chen ក៏ប្រកួតបានល្អជូនក្លិប VTV ប៊ិញដៀងឡុងអាង មុនពេលរងរបួសក្នុងការប្រកួតចុងក្រោយ។
ក្រៅពីនេះ ក៏មានកីឡាការិនីបញ្ជូនបាល់ដ៏ល្អឈ្មោះ Jin Ye របស់ក្លិប Vietinbank; និងកីឡាការិនីឈ្មោះ Natthanicha Jaisaen; Sutadta Chuewulim ប្រកួតឱ្យក្លិបថាងក្វាងណិញ។ល។ ដោយមានវត្តមានរបស់កីឡាការិនីកំពូលៗ របស់ទ្វីបអាស៊ី ធ្វើឱ្យគុណភាពក្រុមនីមួយៗ កើនឡើង ហើយការប្រកួតក៏មានភាពស្វាហាប់ ជាង។ ម្យ៉ាងវិញទៀត ពេលបានប្រកួតជាមួយអត្តពលិកល្បីៗ កីឡាការិនីប្រទេសយើងក៏ខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួននិងរៀនបានបទ ពិសោធន៍ច្រើនផងដែរ។ សង្ឃឹមថា ការជ្រើសរើសអត្តពលិកបែបនេះនឹងបន្តនៅជុំទី២ ដើម្បីឱ្យអ្នកគាំទ្របានទស្សនានូវការប្រកួតដ៏អស្ចារ្យ នៅពេលដែលអត្តពលិកកំពូលៗ បញ្ចេញសមត្ថភាពនៅលើទីលាន៕
ហាថាញ - បកប្រែ៖ សុផន