សមមិត្ត ណុងក្វឹកត្វឹង អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ។ |
នោះគឺជាការអំណះអំណាងរបស់ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងលឺវក្វាង ក្នុងកិច្ចប្រជុំទូទាំងប្រទេសបូកសរុបលទ្ធផលការងារជនជាតិឆ្នាំ២០២៣ ផ្សព្វផ្សាយភារកិច្ច ឆ្នាំ២០២៤។ ហើយនោះក៏ជាសារឆ្លើយបទសម្ភាសរបស់កាសែតកឹងធើភាសាខ្មែរ សមមិត្ត ណុងក្វឹកត្វឹង អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ចង់ផ្ញើជូនជនរួមជាតិខ្មែរ ក៏ដូចជាជនរួមជាតិបណ្ដាជនជាតិភាគតិច ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។
* ជម្រាបប្រសាសន៍សមមិត្ត! សូមសមមិត្ត ជួយវាយតម្លៃជារួម អំពីលទ្ធផលវិជ្ជមានក្នុងការអនុវត្តគោលនយោបាយជនជាតិទូទាំងប្រទេសនិយាយរួម និងតំបន់វាលរាបទន្លេគឺវឡុងនិយាយដោយឡែក ?
- គណៈកម្មាធិការជនជាតិ ផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចចង្អុលការ ដឹកនាំ សហការប្រកបដោយប្រសិទ្ធភាព ជាមួយក្រសួង ផ្នែក ស្ថាប័នមជ្ឈិម និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចមូលដ្ឋាន តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ យកចិត្តទុកដាក់ រៀបចំអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិជាប្រចាំ។ ត្រង់ហ្នឹងហើយ ឆ្លងតាមរយៈការអនុវត្តកម្មវិធីទិសដៅជាតិតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ កសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រ ដោយចីរភាពរាល់កម្មវិធី គោលនយោបាយ ធ្វើការផ្សព្វផ្សាយអនុវត្តនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំនិយាយរួម តំបន់វាលរាបទន្លេគឺវឡុងនិយាយដោយឡែក សម្រេចបានលទ្ធផលសំខាន់ៗលើគ្រប់វិស័យ មានដូច៖ សេដ្ឋកិច្ច វប្បធម៌សង្គម ការពារប្រទេស សន្តិសុខ; កសាងប្រព័ន្ធនយោបាយ។ រួមជាមួយនឹងប្រភពកម្លាំងរបស់មជ្ឈិម ភូមិភាគខេត្តនានាក្នុងតំបន់ បានម្ចាស់ការផ្ដុំកម្លាំងកៀរគរប្រភពកម្លាំងជាច្រើន ផ្គួបបញ្ចូលកម្មវិធីទិសដៅជាតិ អាទិភាពក្នុងការវិនិយោគ ជួយដល់កន្លែងដែលលំបាកខ្លាំង ខិតខំដោះស្រាយបញ្ហាបន្ទាន់ក្នុងជនរួមជាតិភាគតិច ជួយជនរួមជាតិបង្ខិតជិតប្រភពទុនបុលអាទិភាព បង្កលក្ខណៈពង្រីកសេដ្ឋកិច្ច លើកស្ទួយជីវភាពជនរួមជាតិភាគតិច។ល។ ចំពោះលទ្ធផលដែលសម្រេចបានលើវិស័យទាំងឡាយនេះ បានរួមចំណែកក្នុងការពង្រឹងទំនុកចិត្តរបស់ជនរួមជាតិភាគតិច ចំពោះបក្ស រដ្ឋនិងប្រព័ន្ធនយោបាយ លើកទឹកចិត្តជនរួមជាតិភាគតិចតំបន់វាលរាបទន្លេគឺវឡុង សកម្មអនុវត្តនូវគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស រដ្ឋ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាខ្ជាប់ការការពារប្រទេស សន្តិសុខ កសាងផែនមហាសាមគ្គីទូទាំងជនជាតិ។
សមមិត្ត ណុងក្វឹកត្វឹង អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ជូនអំណោយក្នុង
ឱកាសអំណរបុណ្យចូលឆ្នាំវៀតណាម ឆ្នាំ២០២៤ ដល់អ្នកមានប្រជាប្រិយលើភូមិ
សាស្រ្តស្រុកថើយឡាយ និងកើ-ដ ក្រុងកឹងធើ។ រូបថតៈ សហការី
* ក្នុងកិច្ចប្រជុំទូទាំងប្រទេស បូកសរុបលទ្ធផលការងារជនជាតិឆ្នាំ២០២៣ ផ្សព្វផ្សាយភារកិច្ច ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងលឺវក្វាង អំណះអំណាង៖ “មិនទាន់មានពេលណាដែលការងារជនជាតិត្រូវបាន បក្ស រដ្ឋ រដ្ឋាភិបាល ក្រសួង ស្ថាប័ន ភូមិភាគយកចិត្តទុកដាក់ដូចសព្វថ្ងៃ”។ សូមសមមិត្ត ជួយបញ្ជាក់ត្រង់បញ្ហានេះបន្ថែម?
- អាចបញ្ជាក់បានថា គោលនយោបាយជនជាតិ តែងបានបក្ស រដ្ឋ យកចិត្តទុកដាក់ទៅតាមដំណាក់កាលនៃការអភិវឌ្ឍ។ ដំណាក់កាលបច្ចុប្បន្ន ប្រការនេះបានបង្ហាញច្បាស់លើការចូលរួម សហការផ្សព្វផ្សាយ អនុវត្តតាំងពីមជ្ឈិមដល់មូលដ្ឋាន។ ជាក់ស្ដែងដូច ការិយាល័យនយោបាយ គណៈប្រតិបត្តិការបជ្ឈិមបក្ស ប្រកាសដាក់ចេញលិខិតបង្គាប់ការផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ សេចក្ដីសម្រេចរបស់ការិយាល័យនយោបាយ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាការការពារប្រទេស សន្តិសុខ ៥ តំបន់៖ ខ្ពង់រាប តំបន់ភ្នំភាគខាងជើង; វាលរាបទន្លេគឺវឡុង; តំបន់តីង្វៀន; តំបន់ភាគអាគ្នេយ៍; តំបន់ភាគកណ្ដាលប៉ែកខាងជើងនិងតំបន់សមុទ្រភាគកណ្ដាលដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥; ក្នុងនោះ មានខ្លឹមសារផ្ដោតសំខាន់ក្នុងការងារយកចិត្តទុកដាក់ដល់ជីវភាពជនរួមជាតិភាគតិច អភិវឌ្ឍន៍ព្រមៗគ្នាសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ រដ្ឋសភាប្រកាសដាក់ចេញលិខិតបទដ្ឋាន ក្របខណ្ឌយុទ្ធសាស្រ្តស្ដីពីការងារជនជាតិ គោលនយោបាយជនជាតិ សម្រាប់ដំណាក់កាលទាំងមូល ២០២១-២០៣០ ដោយមាន ១០៩ ច្បាប់ ក្នុងនោះមាន ២៩៦ មាត្រាដែលពាក់ព័ន្ធដល់ការងារជនជាតិ។ ដើម្បីអនុវត្តនូវគោលការណ៍របស់បក្ស ស្ថាប័នភាវូបនីយកម្មនៃច្បាប់ សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានប្រកាសជាធរមាននូវសេចក្ដីសម្រេចចិត្ត សារាចរអនុក្រឹត្យ សេចក្ដីសម្រេចចំនួន ២៦៨ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះ មានគោលនយោបាយដាច់ដោយឡែកចំនួន ៤៦ សម្រាប់ជនរួមជាតិភាគតិចតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ។ល។ ក្រសួង ផ្នែកមជ្ឈិម សកម្មក្នុងការប្រកាសដាក់ចេញឯកសារណែនាំអនុវត្តកម្មវិធីទិសដៅជាតិប្រមាណ ៧០ ។ ភូមិភាគទាំងឡាយ ក្រៅពីអនុវត្ត ៣ កម្មវិធីទិសដៅជាតិ បណ្តាគោលនយោបាយជនជាតិនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក៏បានដាក់សំណើអនុវត្តគោលនយោបាយពិសេសដោយឡែកចំនួន ៦៣ សមស្រប នឹងភាពជាក់ស្ដែងនៅខេត្តចំនួន ២៧ នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
* សូមសមមិត្តឱ្យដឹងពីដំណោះស្រាយជាមូលដ្ឋាន ដែលបង្ហាញច្បាស់ពីការប្ដេជ្ញាអនុវត្តជោគជ័យ ភារកិច្ចនៃគោលនយោបាយជនជាតិ ឆ្នាំ២០២៤?
- គណៈកម្មាធិការជនជាតិ ផ្ដុំកម្លាំងអនុវត្តនូវភារកិច្ច ដំណោះស្រាយសំខាន់ៗសម្រាប់តំបន់វាលរាបទន្លេគឺវឡុង ដូចជា៖ បង្កើនការដឹកនាំ ចង្អុលការ និងលើកកម្ពស់ការយល់ដឹង កាតព្វកិច្ចរបស់គណៈកម្មាធិការបក្ស សាខាបក្ស សមូហភាពដឹកនាំ បុគ្គលិក កម្មករ និយោជក ស្ដីពីការងារជនជាតិ សំខាន់គឺការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានការការពារប្រទេស សន្តិសុខរបស់តំបន់ទាំងឡាយ រាប់ទាំងតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ តាមស្មារតីនៃសេចក្ដីសម្រេចរបស់ការិយាល័យនយោបាយ និងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តសេចក្ដីសម្រេចចិត្តនេះ។ ប្រកាន់ខ្ជាប់ការអនុវត្តនូវគោលការណ៍ ទស្សនៈភារកិច្ចនៃសេចក្ដីសម្រេចចិត្តលេខ ១៣-NQ/TW ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី៩ និងសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេស លើកទី ១០ ទី១១ ទី១២; តែងកំណត់ច្បាស់ការងារជនជាតិ គឺជាបញ្ហាយុទ្ធសាស្រ្តចម្បង យូរអង្វែង ចាំបាច់ គឺជាភារកិច្ចរបស់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព និងទូទាំងប្រព័ន្ធនយោបាយជាដើម។
គណៈកម្មាធិការជនជាតិ នឹងរៀបចំអនុវត្តឱ្យបានល្អ ផ្លាស់ប្ដូរជាមូលដ្ឋានអំពីល្បឿន ដំណើរការគុណភាពកម្មវិធីទិសដៅជាតិតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១៖ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥ ។ ក្នុងនោះ ចំណុចស្នូលគឺការសម្រេចគម្រោងកែសម្រួល គោលការណ៍វិនិយោគតាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ផ្ដុំកម្លាំងដោះស្រាយនូវការលំបាក ជំពាក់វាក់វិនក្នុងការអនុវត្តសេចក្ដីសម្រេចលេខ ១៧១៩/QĐ-TTg ដើម្បីជំរុញល្បឿនដំណើរការអនុវត្តកម្មវិធី។ ចង្អុលការ ណែនាំដល់ភូមិភាគរៀបចំអនុវត្តកម្មវិធីត្រូវតាមល្បឿនដំណើរការ ប្រសិទ្ធភាព របាយការណ៍ជាប្រចាំជូនរដ្ឋាភិបាល នាយករដ្ឋ មន្ត្រីនៃរដ្ឋាភិបាល អំពីលទ្ធផលនៃការអនុវត្តកម្មវិធី។ល។ ទន្ទឹងនឹងនោះ គណៈកម្មាធិការជនជាតិ ក៏បន្តធ្វើការស្រាវជ្រាវ ដាក់សំណើយន្តការពិសេស ទាញយកផលសមស្របនិងពង្រីកប្រសិទ្ធភាពនៃសក្ដានុពល ឧត្តមភាពរបស់តំបន់; ផ្ដោតលើការអភិវឌ្ឍប្រភពធនធានមនុស្ស សំខាន់គឺប្រភពធនធាន មនុស្សគុណភាពខ្ពស់ មានយន្តការទាក់ទាញ ប្រភពធនធានមនុស្សគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍ។
ដើម្បីអនុវត្តល្អភារកិច្ចដ៏សំខាន់ខាងលើ គណៈកម្មាធិការជនជាតិនឹងផ្ដុំកម្លាំងផ្សព្វផ្សាយអនុវត្តនូវវិធានការសំខាន់ៗ ដូចជា៖ បន្តផ្លាស់ថ្មីវិធីសាស្រ្តដឹកនាំ ចង្អុលការ ដំណើរការក្រោមទិសស្លោក “ស៊ីជម្រៅប្ដូរផ្ដាច់”។ ជំរុញវិមជ្ឈការ បែងចែកភារកិច្ចភ្ជាប់ជាមួយកាតព្វកិច្ចនិងដែនសមត្ថកិច្ចជាក់ស្ដែង។ បង្កើនទំនាក់ទំនងនិងកិច្ចសហការការងាររវាងនាយកដ្ឋាន អង្គភាព ជាមួយនឹងគណៈជនជាតិនៅតាមភូមិភាគនានា។ ជំរុញការងារបណ្ដុះបណ្ដាល បំពាក់បំប៉នដោយរូបភាពជា ច្រើន លើកកម្ពស់សមត្ថភាពកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ឆ្លើយតបតម្រូវការភារកិច្ច។ល។ ទន្ទឹមនឹងនោះ អនុវត្តប្រកបដោយប្រសិទ្ធភាពការងារកំណែទម្រង់រដ្ឋបាល; បង្កើនការអនុត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពកិច្ចការសាធារណៈ។ ផ្សព្វផ្សាយក្តោបក្តាប់ ត្រួតពិនិត្យ ដោះដូរព័ត៌មានពីស្ថានភាព ការងារជនជាតិ និងការអនុវត្តគោលនយោបាយជនជាតិរបស់ភូមិភាគដោយរូបភាពជាច្រើន; ធ្វើការបូកសរុប វាយតម្លៃ ដោះស្រាយនូវការលំបាក ជំពាក់វាក់វិនបានទាន់ពេលក្នុងដំណាក់កាលអនុវត្តនូវកម្មវិធី គោលនយោបាយជនជាតិ ផ្សព្វផ្សាយអនុវត្តក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ៕
* សូមគោរពអរគុណអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ!
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។