បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ របស់ជនរួមជាតិខ្មែរ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៃពិធីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ប្រារព្ធឡើងក្នុងវត្តនៅខេត្តសុកត្រាំង។
លីធាន-មុនី
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មាមីងខ្មែរសម្រាកការងារស្រែចម្ការ រៀបចំចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ តាមទំនៀមទម្លាប់ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនដែលបានចែកឋាន។
ពិធីដង្ហែមហាសង្ក្រាន្ត (ទទួលទេវតាឆ្នាំថ្មី)។
ពិធីពូនភ្នំខ្សាច់ក្នុងវត្ត។
សកម្មភាពលេងល្បែងប្រជាប្រិយក្នុងវត្ត។
មាមីងពុទ្ធបរិស័ទខ្មែរមកវត្តស្រង់ទឹកព្រះ។
នៅថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី មាមីងខ្មែរនិមន្តព្រះសង្ឃបង្សុកូលនៅតាមចេតិយ ដើម្បីឧទ្ទិសកុសលផល បុណ្យដល់បុព្វការីជនដែលបានចែកឋាន។
កម្មវិធីសម្តែងសិល្បៈបម្រើជូនមាមីងខ្មែរ មកវត្តលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។