ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/04/2024 - 15:55

បាក​លីវ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​មាន​ស្ថាន​ភាព​លំ​បាក

ស្រប​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី ឆ្នាំ​២០២៤ សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​បាក​លីវ បាន​សហការ​ជា​មួយ​គណៈ​ជន​ជាតិ-សាសនា​ខេត្ត រៀប​ចំ​កម្ម​វិធី “តភ្ជាប់​ក្តី​ស្រ​ឡាញ់” ជូន​អា​ហា​រូប​ករណ៍​ចំ​នួន ១៧០ ចំ​ណែក​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ អា​ហា​រូប​ករណ៍​ក្នុង​មួយ​ចំណែកៗ​មាន​តម្លៃ ១,៥ លាន​ដុង។

ជូន​អា​ហា​រូបករណ៍​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំបាក។

ក្នុង​កម្មវិធី​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​ក៏​បាន​ជូន​អំ​ណោយ​ចំ​នួន ១៤០ ចំ​ណែក​ដល់​សមា​ជិក​សមាគម​ជំ​រុញ​ការ​សិក្សា​ដែល​មាន​ស្ថាន​ភាព​លំ​បាក ជា​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត; គណៈ​ជន​ជាតិ - សាសនា​ខេត្ត​បាក​លីវ ក៏​បាន​ជូន​អំ​ណោយ​ដល់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន ៣០០ នាក់ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ កក់​ក្តៅ​និង​សុភ​មង្គល។ អំ​ណោយ​ក្នុង​មួយ​ចំណែកៗ មាន​តម្លៃ ៥០០,០០០ ដុង ៕

                                                                 យ្វីអាញ

ចែករំលែកអត្ថបទ