យោងតាមលោក ហ្វិញវ៉ាន់ហ្វា អនុប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តគៀងយ៉ាង បានឱ្យដឹង៖ គុណភាពអប់រំជនជាតិលើភូមិសាស្រ្តមានការអភិវឌ្ឍដោយសារខេត្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោង “លើកកម្ពស់គុណភាពអប់រំជនជាតិលើភូមិសាស្ត្រខេត្តគៀងយ៉ាង ដំណាក់កាល ២០១៨-២០២៥”។
សាលារៀនតំបន់ជនជាតិភាគតិចនៅខេត្តគៀងយ៉ាង ត្រូវបានវិនិយោគកសាងយ៉ាង
សមរម្យ ភាគច្រើនសម្រេចបទដ្ឋានជាតិ។
គ្រប់ស្រុក ក្រុងក្នុងខេត្ត សុទ្ធសឹងតែមានជនជាតិភាគតិចរស់នៅ ធ្វើការ និងសិក្សារៀនសូត្រ។ ហេតុនោះ ការវិនិយោគអភិវឌ្ឍន៍លើវិស័យអប់រំនៅតំបន់ជនជាតិភាគតិច តែងបានខេត្តគៀងយ៉ាង ផ្សព្វផ្សាយកសាងព្រមៗគ្នា សមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគនីមួយៗ។ លេចធ្លោ គឺប្រព័ន្ធសាលារៀននិងបន្ទប់រៀននៅតំបន់ជនជាតិភាគតិច បានយកចិត្តទុកដាក់វិនិយោគ ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សារបស់សិស្សជនជាតិភាគតិច។ គិតដល់ឆ្នាំ២០២៣ ទូទាំងខេត្តមានឃុំចំនួន៤៩ ចំណុះស្រុកនិងក្រុងចំនួន១១ ត្រូវបានបែងកំណត់ចំណុះតំបន់ជនជាតិភាគតិច មានសាលារដ្ឋចំនួន២១៨ លើភូមិសាស្រ្តតំបន់ជនជាតិភាគតិច ក្នុងនោះ សាលាមត្តេយ្យចំនួន៥២ សាលាបឋមសិក្សាចំនួន ៩៦ សាលាបឋមសិក្សានិងអនុវិទ្យាល័យចំនួន ១៦។ សាលាអនុវិទ្យាល័យចំនួន៤០ សាលាអនុវិទ្យាល័យនិងវិទ្យាល័យចំនួន៨ និងវិទ្យាល័យចំនួន៦។ ទូទាំងខេត្តមានសាលាជនជាតិអន្តេវាសិកចំនួន៦ ក្នុងនោះមានវិទ្យាល័យជនជាតិអន្តេវាសិក០១ និងអនុវិទ្យាល័យជនជាតិអន្តេវាសិកចំនួន០៥ ។ បច្ចុប្បន្ន សាលាជនជាតិអន្តេវាសិក៤/៦សម្រេចបទដ្ឋានជាតិ។
សាលាជនជាតិអន្តេវាសិកទាំងអស់ត្រូវបានខេត្តវិនិយោគមូលដ្ឋានសម្ភារៈដោយឥតឈប់ឈរ ដើម្បីធានាដល់ការស្នាក់នៅនិងរៀនសូត្រសម្រាប់សិស្សជនជាតិ។ អ្នកគ្រូចូវហ្វិញយ៉ាវ នាយិកាវិទ្យល័យជនជាតិអន្តេវាសិកគៀងយ៉ាង មានប្រសាសន៍៖ “សាលាបានវិនិយោគមូលដ្ឋានសម្ភារៈ ដូច្នេះគុណភាពនៃការបង្រៀននិងរៀនត្រូវបានលើកកម្ពស់។ ឆ្នាំកន្លង សាលាមានសិស្សសម្រេចកិត្តិនាមសិស្សពូ កែថ្នាក់ខេត្ត បានជ្រើសរើសជាសមាជិកក្រុមជម្រើសខេត្ត ដើម្បីចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ”។
មូលដ្ឋានសម្ភារៈត្រូវបានវិនិយោគកងជួរគ្រូបង្រៀនត្រូវបានបំពាក់បំប៉នជាប្រចាំ ដូច្នេះការអប់រំតំបន់ជនជាតិភាគតិចនៅគៀងយ៉ាង មានការវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន មានសិស្សជនជាតិភាគតិចបញ្ចប់ការសិក្សាត្រូវកម្រិតអាយុជាង៩២% ។ គ្រូបង្រៀននៅតាមសាលាជនជាតិអន្តេវាសិក៨៣,២% និងគ្រូបង្រៀនដែលបំពេញការងារនៅតំបន់ជនជាតិភាគតិច២,៧% គឺចេះអក្សរ (ខ្មែរ, ចិន)។ អត្រាគ្រូបង្រៀនជនជាតិភាគតិចនៅឃុំដែលមានជនជាតិភាគតិចសម្រេច ១៥,៦%...។ អត្រាកុមារអាយុ៥ឆ្នាំ ចូលរៀនថ្នាក់មត្តេយ្យនិងរៀនភាសាវៀតមុនពេលចូលថ្នាក់ទី១ សម្រេច១០០%; អត្រាកុមារអាយុ៦ឆ្នាំចូលរៀនថ្នាក់ទី១ សម្រេច១០០%; អត្រាកុមារអាយុ១១ឆ្នាំបញ្ចប់កម្មវិធីអប់រំបឋមសិក្សាសម្រេច៩៥,១៣% និងយុវវ័យអាយុ១៥ឆ្នាំដល់១៨ឆ្នាំ បានបញ្ចប់ការសិក្សាកម្រិតអនុវិទ្យាល័យសម្រេច៩៥,៣%។ ចំនួនអ្នកដែលមានអាយុពី១៥ឆ្នាំដល់៣៥ឆ្នាំ សម្រេចបទដ្ឋានអក្ខរកម្មកម្រិត ២ ស្រូបអត្រា ៩៨.៨% ៕
ហាថាញ-មេងលី