លទ្ធផលស្វែងរកសម្រាប "ទីវកឹង"
លទ្ធផលពី 1 - 10 ក្នុងចំណោម 81
ធ្វើសមទិន 01-08-2026
ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ សមាគមកសិករឃុំទីវកឹង សហការជាមួយមជ្ឈមណ្ឌលឧបត្ថម្ភកសិករខេត្តវិញឡុង ចាត់តាំងវគ្គហ្វឹកហាត់បច្ចេកទេសដាំដុះ និងថែទាំដំណាំរួមផ្សំជូនសមាជិកកសិករជិត៥០នាក់ លើភូមិឋានភូមិលិចក្តី។
Tag: ទីវកឹង, កិច្ចប្រជុំហ្វឹកហាត់, ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេស, ដាំដំណាំរួមផ្សំ
ធ្វើសមទិន 29-07-2026
សំឡេង "ប៉ុកៗ" លាន់ឮកណ្ដាលចម្ការដូង ជាសញ្ញាបង្ហាញថា ទឹកផ្កាដូងដំណក់ដំបូងបានចាប់ផ្តើមហូរ។ មកដល់ Sokfarm នៅឃុំទីវកឹង ខេត្តវិញឡុង ភ្ញៀវទេសចរមិនត្រឹមតែបានឆ្លងកាត់ពិសោធន៍ "ម៉ាស្សាផ្កាដូង" ប្រមូលទឹកផ្កាដូង និងភ្លក់រសជាតិផ្អែមស្រាលពីធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់ពីដំណើរលើកកម្ពស់តម្លៃដើមដូងដែលភ្ជាប់ជាមួយវប្បធម៌ខ្មែរនិងទេសចរណ៍កសិកម្ម។
Tag: មកកាន់ទីវកឹង, ឆ្លងកាត់ពិសោធន៍, ម៉ាស្សាផ្កាដូង, ភ្ញៀវទេសចរភ្លក់រសជាតិទឹកផ្កាដូងស្រស់
ធ្វើសមទិន 25-07-2026
សមាគមកាកបាទក្រហមខេត្តវិញឡុង ទើបសហការជាមួយគណៈកម្មាធិការប្រជាជនឃុំទីវកឹង ចាត់តាំងពិធីប្រគល់ផ្ទះមហាសាមគ្គី ជូនគ្រួសារលោកថាច់សាញ់និងបងស្រីផាងធីអាញ់ឡង នៅភូមិសំរោងមាស ឃុំទីវកឹង ជាគ្រួសារដែលជួបការលំបាកខាងលំនៅឋាន។
Tag: ប្រគល់ផ្ទះមហាសាមគ្គីជូនគ្រួសារ, ដែលជួបការលំបាក, ខាងលំនៅឋាន
ធ្វើសមទិន 22-07-2026
អស់រយៈពេល ៣ រដូវវិស្សមកាលជាប់ៗគ្នា កុមារី ថាច់ធីច័ន្ទសុភា បានធ្វើដំណើរជិត ៤ គីឡូម៉ែត្រជារៀងរាល់ថ្ងៃដើម្បីទៅរៀនឧបករណ៍ឃឹម ដែលសិល្បករភ្លេងបុរាណ ថាច់ធារសិរី បើកបង្រៀនដោយឥតគិតថ្លៃនៅផ្ទះរបស់គាត់ ឋិតនៅភូមិលិចក្ដី ឃុំទីវកឹង ខេត្តវិញឡុង។
Tag: បីរដូវវិស្សមកាល, តាមរៀនឧបករណ៍ឃឹម, កុមារី ថាច់ធីច័ន្ទសុភា
ធ្វើសមទិន 17-07-2026
ជារៀងរាល់ព្រឹក នៅទីតាំងប្រមូលបន្លែភូមិមាត់ជំនីក ឃុំទីវកឹង ខេត្តវិញឡុង ប្រជាជនបានដឹកកន្ត្រកជីររណានិងម្អមមកពីគ្រប់ទិសទី ដើម្បីឱ្យទាន់ពេលថ្លឹងឡើងរថយន្តរបស់ឈ្មួញប្រមូលទិញ។
Tag: អ្នករកច្រកចេញ, សម្រាប់តំបន់ដាំបន្លែ, បងហ្វិញវ៉ាំងភាព, ឃុំទីវកឹង, ខេត្តវិញឡុង
ធ្វើសមទិន 16-07-2026
ខណៈដែលមនុស្សជាច្រើននៅវ័យ ៧១ ឆ្នាំ ជ្រើសរើសឈប់សម្រាកពីការងារ ហើយរស់នៅមូលជុំជាមួយកូនចៅ ប៉ុន្តែចំពោះលោកថាច់រ៉ង នៅភូមិស្វាមីង ឃុំទីវកឹង ខេត្តវិញឡុង នៅតែភ្ញាក់ពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីដាំដុះថែទាំដំណាំ មានគូឆាយ ខ្ទឹមស្លឹក ជីររណានិងបន្លែផ្សេងៗ។
Tag: លោកថាច់រ៉ង, ស្រឡាញ់ការងារពលកម្មផលិត, ភូមិស្វាមីង, ឃុំទីវកឹង
ធ្វើសមទិន 08-07-2026
មានថ្ងៃខ្លះ ការងារនៅមូលដ្ឋានបន្តរហូតដល់យប់ព្រលប់។ នៅពេលបងស្រីត្រឡប់មកដល់ផ្ទះ ឪពុកម្តាយបានចូលសម្រាក ហើយកូនៗក៏បានរៀនចប់រួចរាល់។ ប៉ុន្តែ សម្រាប់បងស្រី ថាច់គឹមធីតឹម លេខាសាខាបក្សភូមិព្រែកអំពិល ឃុំទីវកឹង ខេត្តវិញឡុង រាល់ការលំបាកនិងភាពនឿយហត់ទាំងអម្បាលម៉ានសុទ្ធតែមានតម្លៃ ហើយសក្ដិសមនឹងការលះបង់ នៅពេលឃើញដងផ្លូវជនបទមានភ្លើងបំភ្លឺ ស្រឡះស្អាត ប្រជាជនសាមគ្គីព្រួតដៃកសាងភូមិស្រុក។
Tag: លេខាសាខាបក្ស, អស់ពីចិត្តដើម្បីបម្រើប្រជាជន, ឃុំទីវកឹង, ខេត្តវិញឡុង
ធ្វើសមទិន 25-06-2026
ក្នុងអំឡុងពេលធ្វើការឈ្នួលនៅមូលដ្ឋានផលិតនំប៉័ងមួយ អ្នកស្រីស៊ើងធីកឹមតៀង (នៅភូមិកៃហែ ឃុំទីវកឹង ខេត្តវិញឡុង) បានសន្សំបទពិសោធន៍និងជំនាញវិជ្ជាជីវៈដ៏មានតម្លៃសម្រាប់ខ្លួន។ ដោយភាពឧស្សាហ៍ព្យាយាម ស្រឡាញ់ការរៀនសូត្រនិងមានឆន្ទៈឈានឡើងចាកភាពក្រីក្រ ប្តីប្រពន្ធអ្នកស្រីបានសម្រេចចិត្តផ្តើមអាជីវដោយរបរផលិតនំប៉័ង។
Tag: ចាប់ពីកម្មករធ្វើការឈ្នួល, ក្លាយជាអ្នកផ្តើមអាជីព, នៅស្រុកកំណើត, ឃុំទីវកឹង, ខេត្តវិញឡុង
ធ្វើសមទិន 17-06-2026
នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ វត្តកញ្ចោងកំពង់លាវ ស្ថិតនៅឃុំទីវកឹង ខេត្តវិញឡុង បានចាត់តាំងពិធីបើកការដ្ឋានសាងសង់ព្រះវិហារថ្មីយ៉ាងអធិកអធម។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំភូមិភាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ សប្បុរសជននិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
Tag: ពិធីបើកការដ្ឋានសាងសង់ព្រះវិហារថ្មី, វត្តកញ្ចោងកំពង់លាវ, ស្ថិតនៅឃុំទីវកឹង, ខេត្តវិញឡុង
ធ្វើសមទិន 11-06-2026
រៀងរាល់រដូវវិស្សមកាល ថ្នាក់រៀនអក្សរខ្មែរនៅភូមិស្វាយមីង ឃុំទីវកឹង ខេត្តវិញឡុង តែងមានសិស្សានុសិស្សជនជាតិខ្មែរមកចូលរៀនយ៉ាងច្រើនកុះករ។ ផ្ដើមពីការរៀនព្យញ្ជនៈនិងស្រៈដំបូងៗ រហូតដល់ការអាននិងសរសេរ ក្មួយៗកំពុងបន្តថែរក្សានិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ។ តាមរយៈថ្នាក់រៀននេះ ភាសានិងអក្សរខ្មែរ ត្រូវបានអភិរក្សនិងរក្សាដល់យុវជនជំនាន់ក្រោយ រួមចំណែកបណ្តុះមោទនភាពចំពោះប្រពៃណីវប្បធម៌ជនជាតិក្នុងសង្គមទំនើបនាពេលបច្ចុប្បន្ន។
Tag: ភាពអ៊ូអរនៃថ្នាក់រៀនអក្សរខ្មែរ, រដូវវិស្សមកាល, នៅភូមិស្វាយមីង