មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/07/2026 - 22:16

លេខា​សាខា​បក្ស​ អស់​ពី​ចិត្ត​ដើម្បី​បម្រើ​ប្រ​ជា​ជន​ 

មាន​ថ្ងៃ​ខ្លះ​ ការ​ងារ​នៅ​មូល​ដ្ឋាន​បន្ត​រហូត​ដល់​យប់​ព្រលប់​។ នៅ​ពេល​បង​ស្រី​ត្រ​ឡប់​មក​ដល់​ផ្ទះ​ ឪ​ពុក​ម្តាយ​បាន​ចូល​សម្រាក​ ហើយ​កូន​ៗក៏​បាន​រៀន​ចប់​រួច​រាល់​។ ប៉ុន្តែ​ សម្រាប់​បង​ស្រី​ ថាច់គឹមធី​តឹម លេខា​សាខា​បក្ស​ភូមិ​ព្រែក​អំ​ពិល​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ រាល់​ការ​លំ​បាក​និង​ភាព​នឿយ​ហត់​ទាំង​អម្បាល​ម៉ានសុទ្ធ​តែ​មាន​តម្លៃ​ ហើយ​សក្ដិ​សម​នឹង​ការ​លះ​បង់​ នៅ​ពេល​ឃើញ​ដង​ផ្លូវ​ជន​បទ​មាន​ភ្លើង​បំ​ភ្លឺ​ ស្រ​ឡះ​ស្អាត​ ប្រ​ជា​ជន​សាមគ្គី​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​។ នៅ​ដើម​ឆ្នាំ​២០២៦ បង​ស្រី​មាន​កិត្តិ​យស​ទទួល​បាន​ការ​លើក​តម្កើង​ជា​លេខា​សាខា​បក្ស​ភូមិ​ឆ្នើម​ នៅ​រដ្ឋ​ធា​នី​ហាណូយ​។ នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​សក្ដិ​សម​ ចំ​ពោះ​ការ​លះ​បង់​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​របស់​បង​ស្រី​ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​នៅ​មូល​ដ្ឋាន​។

បង​ស្រី​ ថា​ច់គឹមធី​តឹម (ឈរ​ខាង​ស្តាំដៃ​) មក​សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត
​គ្រួ​សា​របង​ស្រី​ ថាច់ធី​ស៊ឺ ។

ចាប់​តាំង​ពី​ទទួល​តួ​នា​ទី​ជា​លេខា​សាខា​បក្ស​ភូមិ​ នៅ​ឆ្នាំ​២០១៩មក​ បង​ស្រី​ ថា​ច់គឹមធី​តឹម តែង​ជិត​ដិត​នឹង​ប្រ​ជា​ជន​ ទទួល​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ក្តី​កង្វល់​និង​សំ​ណូម​ពរ​របស់​ប្រ​ជា​ជន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំ​បាក​នា​នា​បាន​ទាន់​ពេល​តាំង​ពី​មូល​ដ្ឋាន​។ បង​ស្រី​ តែង​រំ​ពឹង​គិត​ថា​ ប្រ​សិន​បើ​ចង់​ឱ្យ​ប្រ​ជា​ជន​មាន​ការ​ឯក​ភាព​និង​គាំ​ទ្រ​ មុន​ដំ​បូង​កម្មា​ភិបាល​ត្រូវ​តែ​ធ្វើ​ជា​គំ​រូ​ល្អ​ អនុ​វត្ត​ឱ្យ​ស្រប​នឹង​អ្វី​ដែល​ខ្លួន​បាន​និយាយ​ ព្រម​ទាំង​អត់​ធ្មត់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​ ដោយ​ឈរ​លើ​ភាព​ស្មោះ​ត្រង់​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។

ស្នា​ដៃ​លេច​ធ្លោ​មួយ​របស់​បង​ស្រី​ គឺ​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​បរិច្ចាគ​ដី​ កម្លាំង​ពល​កម្ម​ និង​រួម​ចំ​ណែក​ថវិកា​តាម​រយៈ​ការ​ចលនា​ក្នុង​សង្គម​ ដើម្បី​កសាង​ផ្លូវ​ជន​បទ​តាម​ទម្រង់​ "ភ្លឺ​ - បៃតង​ - ជ្រះ​ - ស្អាត​" ព្រម​ទាំង​ដំ​ឡើង​ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ​និង​ដាំ​ផ្កា​តាម​សង​ខាង​ផ្លូវ​។ នៅ​ក្នុង​ដំ​ណាក់​កាល​ដំ​បូង​នៃ​ការ​អនុ​វត្ត​ គ្រួ​សារ​ប្រ​ជា​ជន​មួយ​ចំ​នួន​នៅ​មាន​ការ​ស្ទាក់​ស្ទើរ​និង​មិន​ទាន់​ឯក​ភាព​ ដោយ​យល់​ថា​ ការក​សាង​ផ្លូវ​គឺ​ជា​ភារ​កិច្ច​របស់​រដ្ឋ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បង​ស្រី​មិន​បាន​បោះ​បង់​ឡើយ​ បង​ស្រី​រួម​ជា​មួយ​គណៈ​ប្រ​ជា​ជន​ភូមិ​និង​អង្គ​ការ​មហា​ជន​ បាន​អត់​ធ្មត់​ចុះ​ទៅ​ដល់​គ្រួ​សា​រទាំង​នោះ​ ដើម្បី​ផ្សព្វ​ផ្សាយ​ពន្យល់​និង​វិភាគ​អំ​ពី​អត្ថ​ប្រ​យោជន៍​របស់​គម្រោង​សម្រាប់​ការ​ធ្វើ​ដំ​ណើរ​ ការ​ផលិត​ ការ​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការស់​នៅ​របស់​ប្រ​ជា​ជន​។

ចំ​ពោះ​គ្រួ​សារ​មួយ​ចំ​នួន​ បង​ស្រី​ត្រូវ​ចុះ​ទៅ​ដល់​ផ្ទះ​ជា​ច្រើន​លើក​ ដើម្បី​ជួប​ពិភាក្សា​ ស្តាប់​ពី​ក្តី​បា​រម្ភ​របស់​ពួក​គាត់​ ហើយ​ពន្យល់​ដោយ​អត់​ធ្មត់​អំ​ពី​ផែន​ការ​អនុ​វត្ត​គម្រោង​។ បង​ស្រី​ បាន​បក​ស្រាយ​ពន្យល់​ ការ​ពង្រីក​ផ្លូវ​ត្រូវ​បាន​អនុ​វត្ត​តាម​គោល​ការណ៍​ពង្រីក​ស្មើ​គ្នា​ទាំង​សង​ខាង​ផ្លូវ​ ដើម្បី​ធា​នា​ភាព​យុត្តិ​ធម៌​រវាង​គ្រួ​សារ​ប្រ​ជា​ជន​ទាំង​អស់​ មិន​មែន​ធ្វើ​តែ​ម្ខាង​ៗនោះ​ទេ​។ ដោយ​ភាព​ស្មោះ​ត្រង់​ ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ការ​អនុ​វត្ត​ការ​ងារ​ដោយ​បើក​ចំ​ហ​ និង​តម្លា​ភាព​បែប​នេះ​ ទើប​ទទួល​បាន​ការ​ឯក​ភាព​ពី​ប្រ​ជា​ជន​។ បង​ស្រី​ ថា​ច់គឹមធី​តឹម រំឭក​ឡើង​៖ "នៅ​ពេល​ឃើញ​គ្រួ​សារ​ដែល​នាំ​មុខ​គេ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ និង​រួម​ចំ​ណែក​កសាង​ផ្លូវ​ គ្រួ​សារ​ផ្សេង​ៗទៀត​ក៏​ផ្លាស់​ប្តូរ​គំ​និត​ហើយ​ចូល​រួម​តាម​។ លុះ​ផ្លូ​វក​សាង​សម្រេច​រួច​រាល់​ ពេល​យប់​មាន​ភ្លើង​បំ​ភ្លឺ​ ផ្លូវ​ថ្នល់​ស្អាត​បាត​ មាន​សណ្តាប់​ធ្នាប់​ មា​មីង​នរណា​ក៏​សប្បាយ​រីក​រាយ​ ព្រោះ​ភូមិ​ស្រុក​មាន​ការ​ផ្លាស់​ថ្មី​"។

បង​ថា​ច់កី​ន ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ ដើម្បី​ពង្រីក​ផ្លូវ​គមនាគមន៍​ បាន​ឱ្យ​ដឹង​ ដំ​បូង​ឡើយ​គ្រួ​សារ​របស់​គាត់​ក៏​នៅ​មាន​ការ​ស្ទាក់​ស្ទើរ​ដែរ​ ព្រោះ​ត្រូវ​បរិច្ចាគ​ផ្ទៃ​ដី​មួយ​ចំ​ណែក​ធំ​។ ប៉ុន្តែ​ បន្ទាប់​ពី​បង​ស្រី​ ថា​ច់គឹមធី​តឹម បាន​ចុះ​មក​ជួប​ដោយ​ផ្ទាល់​ជា​ច្រើន​លើក​ ចលនា​និង​ពន្យល់​អំ​ពី​អត្ថ​ប្រ​យោជន៍​នៃ​គម្រោង​ ក៏​ដូច​ជា​គោល​ការណ៍​ពង្រីក​ផ្លូវ​ ដោយ​ធា​នា​ភាព​យុត្តិ​ធម៌​រវាង​គ្រួ​សារ​ប្រ​ជា​ជន​ទាំង​អស់​ គ្រួ​សារ​របស់​គាត់​ក៏​យល់​ព្រម​។ បង​ថាច់កី​ន ចែក​រំលែក​៖ "ខ្ញុំ​យល់​ឃើញ​ថា​ រាល់​ការ​ងារ​ដែល​អ្នក​មីង​តឹមធ្វើ​គឺ​សុទ្ធ​តែ​ដើម្បី​ផល​ប្រ​យោជន៍​រួម​របស់​ប្រ​ជា​ជន​ មិន​មែន​ដើម្បី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ឡើយ​។ ដូច្នេះ​ គ្រួ​សារ​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ដើម្បី​កសាង​ផ្លូវ​"។ 

មិន​ត្រឹម​តែ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋភាព​ជន​បទ​កាន់​តែ​ស្រស់​បំព្រង​ បង​ស្រី​ ថា​ច់គឹមធី​តឹម ក៏​បាន​អនុ​វត្ត​ទម្រង់​ "ភូមិ​គ្មាន​គ្រួ​សារ​ក្រី​ក្រ​" ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ពី​មុន​ ក្នុង​ភូមិ​មាន​គ្រួ​សារ​ក្រី​ក្រ​ ១០ គ្រួ​សារ​ និង​គ្រួ​សារ​ក្បែរ​ក្រ​ ២០ គ្រួ​សារ​ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​ ភូមិ​មិន​មាន​គ្រួ​សារ​ក្រី​ក្រ​ទៀត​ ខណៈ​ចំ​នួន​គ្រួ​សារ​ក្បែរ​ក្រ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ ៦ គ្រួ​សារ​។ បង​ស្រី​បាន​ខិត​ខំ​ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​រៀន​វិជ្ជា​ជី​វៈ​ ផ្លាស់​ប្តូរ​ទម្រង់​ផលិត​ អភិវឌ្ឍ​ន៍ការ​ចិញ្ចឹម​សត្វ​ និង​ជួយ​ឱ្យ​ពួក​គាត់​បាន​បង្ខិត​ជិត​ប្រ​ភព​ទុន​ឥ​ណ​ទាន​អនុ​គ្រោះ​ ដើម្បី​ពង្រីក​ការ​ផលិត​និង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួ​សារ​ ជួយ​ឱ្យ​គ្រួ​សារ​ជា​ច្រើន​ជា​ជំ​ហាន​ៗលំ​នឹង​ជីវ​ភាព​។

ទន្ទឹម​នឹង​នោះ​ បង​ស្រី​ ថា​ច់គឹមធី​តឹម តែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ប្រ​ជុំ​ជីវ​ភាព​សាខា​បក្ស​ លើក​កម្ពស់​លក្ខ​ណៈប្រ​ជា​ធិ​បតេយ្យ​ ពង្រឹង​សាមគ្គី​ផ្ទៃ​ក្នុង​ ព្រម​ទាំង​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​នា​នា​ ដើម្បី​ចលនា​ប្រ​ជា​ជន​ចូល​រួម​ចលនា​ ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ តាម​លោក​ គឹមសា​មឿន បក្ខ​ជន​ប្រ​ជុំ​ជីវ​ភាព​នៅ​សាខា​បក្ស​ភូមិ​ព្រែក​អំ​ពិល​ បាន​ឱ្យ​ដឹង​ បង​ស្រី​ ថាច់គឹមធី​តឹម តែង​បំ​ពេញ​ការ​ងារ​ដោយ​ការ​លះ​បង់​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ជិត​ដិត​នឹង​មូល​ដ្ឋាន​។ រាល់​គោ​លន​យោ​បាយ​និង​ការ​ងារ​ទាំង​អស់​ សុទ្ធ​តែ​បាន​អនុ​វត្ត​ដោយ​បើក​ចំ​ហ​ តម្លា​ភាព​ និង​ពិភាក្សា​តាម​លក្ខ​ណៈប្រ​ជា​ធិ​បតេយ្យ​ ដូច្នេះ​ ទើប​ទទួល​បាន​ការ​ឯក​ភាព​និង​ការ​គាំ​ទ្រ​ពី​បក្ខ​ជន​និង​ប្រ​ជា​ជន​។

នៅ​ដើម​ឆ្នាំ​២០២៦ នៅ​ពេល​បង​ស្រី​ ថា​ច់គឹមធី​តឹម ធ្វើ​ដំ​ណើរ​ទៅ​រដ្ឋ​ធា​នី​ហាណូយ​ ដើម្បី​ចូល​រួម​សន្និ​សីទ​លើក​តម្កើង​លេខា​សាខា​បក្ស​ភូមិ​ឆ្នើម​ទូ​ទាំង​ប្រ​ទេស​ បង​ស្រី​បាន​នាំ​យក​នូវ​មោទ​នភាព​របស់​កម្មា​ភិបាល​មូល​ដ្ឋាន​ម្នាក់​ មក​ពី​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ ឈរ​នៅ​កណ្តា​លសាល​សន្និ​សីទ​ បង​ស្រី​មិន​បាន​គិត​ដល់​សមិទ្ធ​ផល​ផ្ទាល់​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​ បាន​នឹក​ឃើញ​គ្រា​ដែល​បង​ស្រី​ និង​កម្មា​ភិបាល​ភូមិ​ចុះ​ទៅ​ចលនា​តាម​គ្រួ​សារ​ប្រ​ជា​ជន​ដើម្បី​ចូល​រួម​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ក៏​ដូច​ជា​កិច្ច​ប្រ​ជុំ​ជា​ច្រើន​ដែល​អូស​បន្លាយ​ពេល​ ដើម្បី​ស្វែង​រក​ការ​ឯក​ភាព​រួម​ និង​រូប​ភាព​ដែល​ប្រ​ជា​ជន​សាមគ្គី​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​។ បង​ស្រី​ ថា​ច់គឹមធី​តឹម ចែក​រំលែក​៖ "ការ​ទទួល​បាន​ការ​លើក​តម្កើង​ គឺ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​សម្រាប់​ខ្ញុំ​។ ប៉ុន្តែ​ ខ្ញុំ​តែង​គិត​ថា​ នេះ​មិន​មែន​ជា​សមិទ្ធ​ផល​របស់​ខ្ញុំ​តែ​ម្នាក់​ឯង​នោះ​ទេ​ ប៉ុន្តែ​ជា​លទ្ធ​ផល​នៃ​ការ​ខិត​ខំ​រួម​របស់​សមូហ​ភាព​សាខា​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​ការ​ឯក​ភាព​សាមគ្គី​របស់​ប្រ​ជា​ជន​។ ការ​ជឿ​ទុក​ចិត្ត​ពី​ប្រ​ជា​ជន​ ទើប​ជា​រង្វាន់​ដ៏​មាន​តម្លៃ​បំ​ផុត​សម្រាប់​ខ្ញុំ​"។ 

តាម​ប្រ​សាសន៍​លោក​ ង្វៀង​វ៉ាំង​តាម​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ទីវ​កឹង​ បង​ស្រី​ ថាច់គឹមធី​តឹម គឺ​ជា​កម្មា​ភិបាល​មូល​ដ្ឋាន​គំ​រូ​ម្នាក់​ ដែល​តែង​ប្រ​កាន់​ខ្ជាប់​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ នៅ​ក្បែរ​ប្រ​ជា​ជន​ ជិត​ដិត​នឹង​ប្រ​ជា​ជន​ ក្ដាប់​ច្បាស់​ពី​ស្ថាន​ភាព​ជាក់​ស្តែង​ និង​មាន​ការ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួមក​សាង​សំ​ណង់​សុខុមាល​ភាព​សង្គម​ បន្ថយ​ភាព​ក្រី​ក្រ​ និង​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​។ លោក​បាន​បន្ត​ថា​ ការ​ដែល​បង​ស្រី​ ថាច់គឹមធី​តឹម ទទួល​បាន​ការ​លើក​តម្កើង​ជា​លេខា​សាខា​បក្ស​ភូមិ​ឆ្នើម​ នៅ​រដ្ឋ​ធា​នី​ហាណូយ​ គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​សក្ដិ​សម​ ចំ​ពោះ​ការ​លះ​បង់​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​ឆ្នាំ​របស់​បង​ស្រី។ "ផ្លូវ​ជន​បទ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​ និង​មាន​សណ្តាប់​ធ្នាប់​ ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​កាន់​តែ​លំ​នឹង​ ភូមិ​មិន​មាន​គ្រួ​សារ​ក្រី​ក្រ​ ហើយ​មាន​ការ​ឯក​ភាព​របស់​ប្រ​ជា​ជន​ គឺ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​ងារ​របស់​បង​ស្រី​ ថា​ច់គឹមធី​តឹម" -លោក​ង្វៀង​វ៉ាំង​តាម​ បាន​វាយ​តម្លៃ​ដូច្នេះ៕ 

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ