ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ សមាគមកសិករឃុំទីវកឹង សហការជាមួយមជ្ឈមណ្ឌលឧបត្ថម្ភកសិករខេត្តវិញឡុង ចាត់តាំងវគ្គហ្វឹកហាត់បច្ចេកទេសដាំដុះ និងថែទាំដំណាំរួមផ្សំជូនសមាជិកកសិករជិត៥០នាក់ លើភូមិឋានភូមិលិចក្តី។ អញ្ជើញចូលរួមវគ្គហ្វឹកហាត់ មានសមមិត្ត ថាច់ហ្វាងណាម អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ; ប្រធានសមាគមកសិករឃុំ; ព្រមទាំងសមាជិក កសិករយ៉ាងច្រើនកុះករលើភូមិឋាន។

ទិដ្ឋភាពវគ្គហ្វឹហាត់។

អ្នកតំណាងចូលរួមវគ្គហ្វឹកហាត់។
នៅក្នុងវគ្គហ្វឹកហាត់ មហាបរិញ្ញា ង្វៀងធីលុង - អ្នករបាយការណ៍មជ្ឈមណ្ឌលឧបត្ថម្ភកសិករខេត្តវិញឡុង បានផ្តល់នូវខ្លឹមសារជាក់ស្តែងជាច្រើនអំពីបច្ចេកទេសដាំដុះ និងថែទាំដំណាំរួមផ្សំតាមទិសដៅសុវត្ថិភាព ដូច៖ បច្ចេកទេសធ្វើរង អត្ថប្រយោជន៍នៃការប្រើប្រាស់ប្លាស្ទិកកសិកម្ម និងប្រើប្រាស់ជីសរីរាង្គ; បច្ចេកទេសដាក់ជីឱ្យមានតុល្យភាព; ស្រោចទឹក, វិធានការកែលម្អដី និងការជឿនលឿនវិទ្យាសាស្ត្របច្ចេកទេស សំដៅលើកកម្ពស់ទិន្នផលដំណាំរួមផ្សំលើផ្ទៃដីបង្កបង្កើនផលតែមួយ។
ទន្ទឹមនឹងនោះ សិក្ខាកាមថែមទាំងបានអ្នករបាយការណ៍ណែនាំអំពីការសម្គាល់លក្ខណៈសត្វល្អិតស៊ីបំផ្លាញ និងជំងឺគ្រោះថ្នាក់មួយចំនួនដែលតែងជួបប្រទះលើក្រុមបន្លែបង្ការ ក្រុមបន្លែហូបផ្លែ និងក្រុមបន្លែមើម ព្រមទាំងវិធានការបង្ការ កម្ចាត់សត្វល្អិតទូទៅ និងវិធានការប្រើប្រាស់ថ្នាំការពាររុក្ខជាតិតាមគោលការណ៍ត្រឹមត្រូវ៤យ៉ាង។ នេះគឺជាចំណេះដឹងដ៏សំខាន់ជួយឱ្យអ្នកដាំដំណាំរួមផ្សំនៅភូមិភាគលើកកម្ពស់ការយល់ដឹង បទពិសោធន៍ដាំដំណាំរួមផ្សំ សំដៅបន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពផលិតសម្រាប់សមាជិកកសិករ។
វគ្គហ្វឹកហាត់ មិនត្រឹមតែជាសកម្មភាពផ្ទេរជូនវិទ្យាសាស្ត្រ បច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់សមាជិកកសិករ ទំនាក់ទំនង ដោះដូរ ចែករំលែកបទពិសោធន៍ទៀងផង។ តាមរយៈនោះ ជួយឱ្យប្រជាជនបង្ខិតជិតកាជឿនលឿនវិទ្យាសាស្ត្រ បច្ចេកទេសដាំដំណាំរួមផ្សំប្រកបដោយសុវត្ថិភាព ចីរភាព និងពង្រីកតួនាទីរបស់អង្គការសមាគមកសិករឃុំ ក្នុងការឧបត្ថម្ភសមាជិកអភិវឌ្ឍន៍សេដ្ឋកិច្ច។
វ៉ាំធឿង - លីសៀ