លទ្ធផលស្វែងរកសម្រាប "ឃុំញូយ៉ា"
លទ្ធផលពី 1 - 10 ក្នុងចំណោម 6
ធ្វើសមទិន 27-11-2025
ជាច្រើនឆ្នាំកន្លង វត្តចន្ទសោភ័ណព្រែកអណ្តើក (ឃុំញូយ៉ា ទីក្រុងកឹងធើ) បានបរិច្ចាគដីរាប់សិប ពាន់ម៉ែត្រការ៉េ សម្រាប់សាងសង់សាលារៀននិងគ្រឹះស្ថានអប់រំ។ ប្រការនេះ បានបើកឱកាសរៀនសូត្រសម្រាប់កូនចៅជនរួមជាតិខ្មែរ រួមចំណែកលើកកម្ពស់ប្រជាបញ្ញានិងអភិវឌ្ឍអប់រំនៅភូមិភាគ។
Tag: វត្តបរិច្ចាគដី, សង់សាលារៀន, បណ្តុះបណ្តាលចំណេះដឹង
ធ្វើសមទិន 21-10-2025
“ពេលឃើញមាមីងសប្បាយរីករាយ ស្រុះស្រួលចាប់ដៃគ្នាឡើងវិញ ឈប់ខឹងសម្បា ចងគំនុំ ទាស់ទែងគ្នា ខ្ញុំមានអារម្មណ៍សុភមង្គលក្រៃលែងមិនអាចពណ៌នាបានឡើយ!” ពូយ័ញហឿង ប្រធានក្រុមសម្រុះសម្រួលនៅភូមិព្រែកឈ្វេង ឃុំញូយ៉ា ទីក្រុងកឹងធើ បានឱ្យដឹងដូច្នេះ។
ធ្វើសមទិន 07-10-2025
ជាបុគ្គលគំរូ ជិតស្និទ្ធនិងគិតគូរជីវភាពប្រជាជន សហការល្អជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច ចលនាប្រជាជនសកម្មក្នុងពលកម្មផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន នេះគឺជាមតិយោបល់របស់ថ្នាក់ដឹកនាំ និងប្រជាជនពេល ដែលរំលឹកដល់លោក គឹមង៉ុកហ្វាង - ប្រធានគណៈប្រជាជនភូមិបឹង ឃុំញូយ៉ា ទីក្រុងកឹងធើ។
Tag: ប្រធានគណៈប្រជាជនភូមិគំរូ, អស់ពីចិត្តដើម្បីប្រជាជន, ពលកម្មផលិត, អភិវឌ្ឍន៍សេដ្ឋកិច្ច
ធ្វើសមទិន 01-10-2025
ក្រោយពីមហាសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំញូយ៉ា ប្រញាប់ពង្រឹងអង្គការចាត់តាំង ដាក់ចេញលក្ខន្តកៈធ្វើការប្រគល់ភារកិច្ចច្បាស់លាស់ដល់សមាជិកគណៈកម្មាធិការបក្សគ្រប់រូបនិងចាត់តាំងផ្សព្វផ្សាយបញ្ជ្រាបឯកសារដែលមហាសន្និបាតបក្ខភាគឃុំ លើកទី១ អាណត្តិកាល២០២៥- ២០៣០ អនុម័តិដល់កម្មាភិបាល បក្ខជននិងប្រជាជនគ្រប់រូប ពិសេសគឺតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។
Tag: បក្ខភាគ, រដ្ឋអំណាចឃុំញ៉ូយ៉ា, គោលនយោបាយ, ក្នុងជីវភាព
ធ្វើសមទិន 23-09-2025
ឆ្នាំកន្លង សមាគមកសិកគ្រប់លំដាប់ថ្នាក់របស់ឃុំញូយ៉ា ទីក្រុងកឹងធើ តែងផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្ត្រសម្មភាពជួយសមាជិកកសិករលើកកម្ពស់ជីវភាពដោយសកម្មភាពជាក់ស្តែងជាច្រើន តាមរយៈការឧបត្ថម្ភដើមទុន ផ្ទេរវិទ្យាសាស្ត្របច្ចេកទេសនិងពង្រីកទម្រង់ដែលមានប្រសិទ្ធភាព។ល។ ផ្តើមពីនោះ ជួយសមាជិកកសិករជាច្រើនបង្កើនប្រាក់ចំណូលឈានឡើងមានជីវភាពធូរធារ។
Tag: ឧបត្ថម្ភ, សមាជិក, កសិករ, អភិវឌ្ឍសេដ្ឋកិច្ច
ធ្វើសមទិន 19-09-2025
ក្នុងបរិយាកាសនៃការហ្វឹកហាត់រួមរបស់ក្រុមទូក-ងលើភូមិឋានទីក្រុងកឹងធើ ដើម្បីត្រៀមចូលរួមអុំប្រណាំងក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក-ងប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០២៥ ទូក-ងវត្តស្រឡូង សង្កាត់មីស្វៀង និងទូក-ងវត្តព្រែកអណ្តើក ឃុំញូយ៉ា ទីក្រុងកឹងធើ កំពុងប្រញឹកធ្វើការហាត់ដោយរំពឹងថា នឹងទទួលបានចំណាត់ថ្នាក់ខ្ពស់និងនាំមកជ័យជម្នះជូនវត្ត។
Tag: កីឡាករ, វត្តព្រែកអណ្តើក, ឃុំញូយ៉ា, ទីក្រុងកឹងធើ