ក្រោយពីមហាសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំញូយ៉ា ប្រញាប់ពង្រឹងអង្គការចាត់តាំង ដាក់ចេញលក្ខន្តិកៈធ្វើការ ប្រគល់ភារកិច្ចច្បាស់លាស់ដល់សមាជិកគណៈកម្មាធិការបក្សគ្រប់រូបនិងចាត់តាំងផ្សព្វផ្សាយបញ្ជ្រាបឯកសារដែលមហាសន្និបាតបក្ខភាគឃុំ លើកទី១ អាណត្តិកាល២០២៥-២០៣០ អនុម័តិដល់កម្មាភិបាល បក្ខជននិងប្រជាជនគ្រប់រូប ពិសេសគឺតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។ តាមរយៈនោះ ពង្រីកកម្លាំងចម្រុះដើម្បីនាំយកសេចក្តីសម្រេចចិត្តមហាសន្និបាតទៅក្នុងជីវភាពឱ្យបានឆាប់។

បក្ខភាគឃុំញូយ៉ាផ្តុំកម្លាំងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តទៅក្នុងជីវភាព។
ឃុំញូយ៉ា បានរួមបញ្ចូលពីឃុំថាញ់ភូ និងឃុំយ៉ាហ្វា ១ មានផ្ទៃដីធម្មជាតិ៧៥,៥៩គីឡូម៉ែត្រ ដោយមានភូមិចំនួន២២។ ទូទាំងឃុំមានប្រជាជន៧.៥៨៩គ្រួសារ មានប្រជាជន៣៦.៤១៨នាក់ ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា៤៤,៣១% នៃចំនួនប្រជាជន។ បច្ចុប្បន្ន បក្ខភាគឃុំមានសាខាបក្ស និងបក្ខភាគចំណុះគណៈកម្មាធិការបក្សឃុំចំនួន៣៩ មានបក្ខជនសរុប៨៨០នាក់។ ក្នុងនោះផ្តុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរបស់ប្រជាជន គឺជាការប្តេជ្ញាចិត្តរបស់បក្ខភាគ រដ្ឋអំណាចដែលកំពុងអនុវត្តយ៉ាងប្តូរផ្តាច់។
អ្នកស្រីត្រឹងធីធូហាំង លេខាគណៈកម្មាធិការបក្សឃុំញូយ៉ា ទីក្រុងកឹងធើ ឱ្យដឹង៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ ប្រញឹកក្នុងការចង្អុលការកសាងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគឃុំលើកទី១អាណត្តិកាល២០២៥-២០៣០។ ខ្លឹមសារកម្មវិធីដាក់ចេញនូវភារកិច្ចដំណោះស្រាយ និងវិធានការសំខាន់ៗប្រកបដោយលក្ខណៈជាក់ស្តែង ដើម្បីអនុវត្តមានប្រសិទ្ធភាពនូវភារកិច្ចភាគកម្រិតនៃសេចក្តីសម្រេចចិត្តមហាសន្និបាត ជាពិសេសគឺដំណោះស្រាយដើម្បីអនុវត្តភារកិច្ចសំខាន់ៗចំនួន៣ ភាពលោតផ្លោះចំនួន៣។ ទន្ទឹមនឹងនោះ ធានាច្បាស់លាស់អ្នកធ្វើច្បាស់លាស់ការងារ ច្បាស់លាស់អ្នកទទួលខុសត្រូវ ច្បាស់លាស់ពេលវេលានិងលទ្ធផល។ ក្នុងដំណាក់ការអនុវត្តនឹងធ្វើការវាយតម្លៃជាប្រចាំ កែសម្រួលទាន់ពេលនិងចង្អុលការយ៉ាងមោះមុត ចំពោះការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតាំងពីថ្ងៃដំបូង។
ជាមួយនឹងទិសស្លោក “សាមគ្គី - ប្រជាធិបតេយ្យ - ក្រឹត្យក្រម- ផ្លាស់ថ្មី - អភិវឌ្ឍន៍” គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ ដឹកនាំផ្សព្វផ្សាយបញ្រ្ជាបឯកភាពទស្សនៈនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាចំណុចសំខាន់; ការកសាងបក្សគឺជាចំណុចស្នូល; អភិវឌ្ឍវប្បធម៌និងមនុស្សគឺជាមូលដ្ឋានគ្រឹះ ធានាការពារប្រទេស សន្តិសុខគឺជាសារៈសំខាន់ជាប្រចាំ។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កំណត់យ៉ាងច្បាស់នូវការអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្មជាចំណុចលេចធ្លោ សេដ្ឋកិច្ចកសិកម្មមានតួនាទីសំខាន់ ជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ តែងច្បាមតាមការកំណត់ទិសដៅនៃការរៀបគម្រោងប្លង់អភិវឌ្ឍន៍របស់ឃុំ ធានាបាននូវតុល្យភាពជាទូទៅនិងគ្រប់ជ្រុងជ្រោយលើវិស័យទាំង៣ សេដ្ឋកិច្ច វប្បធម៌-សង្គមនិងបរិស្ថាន; ប្តេជ្ញាបើកផ្លូវរលូន ដោះស្រាយចំណុចរាំងស្ទះ និងពង្រីកអស់ពីលទ្ធភាពសក្កានុភាពនិងលទ្ធភាពផ្ទាល់ខ្លួន បំផុសឆន្ទៈខ្លួនទីពឹងខ្លួន ស្មារតីឈានឡើងប្តេជ្ញាកសាងឃុំញូយ៉ា ក្លាយជាក្រុងប្រភេទ IV មានការអភិវឌ្ឍយ៉ាងសកម្មតភ្ជាប់តំបន់ជាមួយភូមិឋាននានានៅក្នុងនិងក្រៅឃុំ។
លេចធ្លោបំផុត ឆន្ទៈរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ គឺផ្តុំកម្លាំងពង្រីកអស់លទ្ធភាពកត្តាធនធានមនុស្ស យកមនុស្សជាស្នូល ជាសំខាន់ជាប្រភពកម្លាំងជាទិសដៅ ជាកម្លាំងជំរុញនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ពង្រីកខ្លាំងក្លាស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន គោលបំណងកសាងមាតុភូមិកាន់តែសម្បូរសប្បាយ ស៊ីវិល័យ ទំនើប; ជីវភាពប្រជាជនកាន់តែបានលើកកម្ពស់ ប្រជាជនមានភាពស្និទ្ធស្នាល មិត្តភាព ជីវភាពរីកចម្រើននិងសុភមង្គល….។
ជាមួយនឹងសម្ទុះជំរុញថ្មី ការប្តេជ្ញាចិត្តខ្ពស់ ជឿជាក់ថា សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគឃុំញូយ៉ា អាណត្តិកាល២០២៥-២០៣០ នឹងឆាប់បានអនុវត្តជាក់ស្តែងទៅក្នុងជីវភាព ជាត្រីវិស័យកំណត់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពប្រជាជន បោះជំហានរឹងមាំលើមាគ៌ាផ្លាស់ថ្មីនិងសមាហរណកម្ម៕
សើុមម៉ៃ-មុនី