លទ្ធផលស្វែងរកសម្រាប "គំរូ​"

លទ្ធផលពី 1 - 10 ក្នុងចំណោម 146

លោក​ឡឹម​សែ កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ

លោក​ឡឹម​សែ កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ  

ធ្វើសមទិន 09-06-2026

ជា​ច្រើន​ឆ្នាំ​មក​នេះ ការ​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ បាន​សមា​គម​កសិ​ករ​គ្រប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ សកម្ម​ផ្សព្វ​ផ្សាយ​ដល់​កសិ​ករ។ តាម​រយៈ​នោះ បាន​លេច​ឡើង​នូវ​គំរូ​កសិ​ករ​ឧស្សាហ៍​ព្យា​យាម ខិត​ខំ​ពល​កម្ម និង​ចេះ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត។

Tag: លោក​ឡឹម​សែ, កសិ​ករ​ផលិត, ​​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ

លោក​ថាច់​សាង គំរូ​អ្នក​វ័យ​ចាស់ ផ្សារ​ភ្ជាប់​នឹង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​វិញ​ឡុង

លោក​ថាច់​សាង គំរូ​អ្នក​វ័យ​ចាស់ ផ្សារ​ភ្ជាប់​នឹង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​វិញ​ឡុង  

ធ្វើសមទិន 09-06-2026

សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង រៀង​រាល់​ថ្ងៃ​តែង​មាន​កម្ម​វិធី​ពិ​សេស​គឺ​ប្រ​ឡង​ប្រ​ណាំង​កសាង​ភូមិ​ស្រុក ក្នុង​នោះ តួ​នា​ទី​របស់​អ្នក​វ័យ​ចាស់​បាន​កត់​សម្គាល់​ជា​និច្ច។ ពិ​សេស លោក​ថាច់សាង ប្រ​ធាន​សមា​គម​អ្នក​វ័យ​ចាស់​សង្កាត់​ត្រា​វិញ និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិលា​ទ្រ​ថ្ម​ទល់ គឺ​ជា​គំរូ​ឆ្នើម​បាន​សហ​គមន៍​គោ​រព​រាប់​អាន។

Tag: លោក​ថាច់​សាង, គំរូ​អ្នក​វ័យ​ចាស់, ប្រធានគណៈកម្មការវត្តសិលាទ្រថ្មទល់​, សង្កាត់ត្រាវិញ​, ខេត្តវិញឡុង

សាយ​ភាយ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំរូ​អ៊ំ

សាយ​ភាយ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំរូ​អ៊ំ  

ធ្វើសមទិន 08-06-2026

គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​សា​កល​វិទ្យា​ល័យ​តី​ដូ បាន​ចាត់​តាំង​សកម្ម​ភាព​នយោ​បាយ​ស៊ី​ជម្រៅ​ជា​ច្រើន​លើក នាំ​យក​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ ផ្សារ​ភ្ជាប់​នឹង​លើក​កម្ពស់​គុណ​ភាព​បង្ហាត់​បង្រៀន ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ និង​លត់​ដំ​សីល​ធម៌​របស់​កម្មា​ភិ​បាល បក្ខ​ជន គ្រូ​ឧទ្ទេស និង​និស្សិត​ទាំង​អស់។

Tag: សាយ​ភាយ​ការ​រៀន​សូត្រ, ធ្វើ​តាម​គំរូ​អ៊ំ, សា​កល​វិទ្យា​ល័យ​តី​ដូ, រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ, សីល​ធម៌, ឥរិ​យា​បថ​ហូ​ជី​មិញ

ភាព​ជាក់​ស្តែង​នៃ​ការ​ធ្វើ​តាម​គំ​រូ​អ៊ំ​

ភាព​ជាក់​ស្តែង​នៃ​ការ​ធ្វើ​តាម​គំ​រូ​អ៊ំ​  

ធ្វើសមទិន 29-05-2026

រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ សា​ខា​បក្ស​ភូមិ​៨ ឃុំ​ធើយ​ហឹង​ បាន​ប្រ​មូល​ផ្តុំ​ដឹក​នាំ ចង្អុល​ការ​ដល់​កម្មា​ភិបាល​និង​បក្ខ​ជន​ឱ្យ​ពង្រីក​តួ​នា​ទី​ឈាន​មុខ គំរូ និង​មាន​សកម្ម​ភាព​ជាក់​ស្តែង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ជា​ពិ​សេស សា​ខា​បក្ស​បាន​ពញ្ញាក់​និង​បំ​ផុស​កម្លាំង​មហា​សា​មគ្គី​ប្រ​ជា​ជន​យ៉ាង​ខ្លាំង​ក្លា ក្នុង​ការ​វិ​និយោគ​បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ភូមិ​ភាគ​កាន់​តែ​ផ្លាស់​ថ្មី​និង​អភិ​វឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

Tag: ភាព​ជាក់​ស្តែង​​, ការ​ធ្វើ​តាម​គំ​រូ​អ៊ំ​, រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍, សីល​ធម៌, និង​ឥរិ​យា​បថ​ហូ​ជី​មិញ

ប្រធាន​សា​ខា​សមា​គម​នារី​គំ​រូ​ឆ្នើម

ប្រធាន​សា​ខា​សមា​គម​នារី​គំ​រូ​ឆ្នើម  

ធ្វើសមទិន 25-05-2026

ជា​ស្ពាន​ចម្លង​ដ៏​សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ឧបត្ថម្ភ​ដល់​សមា​ជិកា​ទាន់​ពេល​វេលា រយៈ​ពេល​កន្លង សា​ខា​សមា​គម​នារី​ភូមិ ៨A ឃុំ​វិញ​ធ្វឹង​ដុង ទី​ក្រុង​កឹង​ធើ បាន​ពង្រីក​យ៉ាង​ល្អ​នូវ​តួនា​ទី​គិត​គូរ​ជីវ​ភាព​ផ្នែក​សម្ភារៈ និង​ស្មារតី​ជូន​បង​ប្អូន​នារី​នៅ​ភូមិ​ភាគ។ ក្នុង​នោះ បង​ស្រី​ធី​ធូ ប្រ​ធាន​សា​ខា​សមា​គម​នារី​ភូមិ ៨A តែង​សកម្ម រវៀស​រវៃ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​និង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ឃោស​នា ចល​នា​សមា​ជិកា​ចូល​រួម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​នារី​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ រួម​ចំ​ណែក​កសាង​អង្គ​ការ​សមា​គម​កាន់​តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

Tag: ប្រធាន​សា​ខា​សមា​គម​នារី​គំ​រូ​ឆ្នើម, បង​ស្រី​ធី​ធូ, គំរូ​កម្មា​ភិបាល​សមា​គម​ម្នាក់, មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ

គំរូ​លេច​ធ្លោ​ក្នុង​ចលនា​បរិច្ចាគ​ឈាម

គំរូ​លេច​ធ្លោ​ក្នុង​ចលនា​បរិច្ចាគ​ឈាម  

ធ្វើសមទិន 25-05-2026

លោក ហ្វិញ​ថាញ​ញ៉ា បុគ្គ​លិក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មណ្ឌល​ចូវ​ថាញ់ A ខេត្ត​វិញ​ឡុង មិន​ត្រឹម​តែ ជា​កម្មា​ភិបាល​គំរូ​ក្នុង​ការ​ងារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គំរូ​លេច​ធ្លោ​នៃ​ទឹក​ចិត្ត​សប្បុរស​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ ឈាម​សង្គ្រោះ​មនុស្ស​ចំ​នួន ២១ លើក។ ទង្វើ​ថ្លៃ​ថ្នូរ​នេះ បាន​ជួយ​ឱ្យ​គាត់​ក្លាយ​ជា​បុគ្គល​គំរូ​ម្នាក់​ក្នុង​ចំ​ណោម​បុគ្គល​គំរូ​ទាំង​ឡាយ​ដែល​បាន​ស្ងើច​សរ​សើរ​នៅ​ក្នុង​សន្និ​សីទ​ផ្តល់​កិត្តិ​យស​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​គំរូ ឆ្នាំ​២០១៩ របស់​ខេត្ត។

Tag: គំរូ​លេច​ធ្លោ, ចលនា​បរិច្ចាគ​ឈាម, លោក ហ្វិញ​ថាញ​ញ៉ា បុគ្គ​លិក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មណ្ឌល​ចូវ​ថាញ់ A, ខេត្ត​វិញ​ឡុង

យុវ​វ័យ​ទី​ក្រុង​កឹង​ធើ​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ

យុវ​វ័យ​ទី​ក្រុង​កឹង​ធើ​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ  

ធ្វើសមទិន 18-05-2026

ពង្រីក​ស្មារតី​ឈាន​មុខ​និង​ស្ម័គ្រ​ចិត្ត​របស់​យុវ​វ័យ ប៉ុន្មាន​ឆ្នាំ​កន្លង សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ទី​ក្រុង​កឹង​ធើ តែង​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ ដោយ​អនុ​វត្ត​សំ​ណង់​និង​ការ​ងារ​យុវ​ជន​ជា​ច្រើន បង្ក​បរិ​យា​កាស​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​របស់​យុវ​វ័យ​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម។

Tag: យុវ​វ័យ​ទី​ក្រុង​កឹង​ធើ​, សកម្ម​រៀន​សូត្រ, ​​ធ្វើ​តាម​គំ​រូ​អ៊ំ, សម្អាត​ស្មៅ, ដាំ​ដើម​ឈើ, ថ្ងៃអាទិត្យបៃតង

គំរូ​សិស្ស​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី​ក្រុង

គំរូ​សិស្ស​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី​ក្រុង  

ធ្វើសមទិន 18-05-2026

ពេល​រំ​លឹក​ដល់​ប្អូន គឹម​តឹង​ឡុក សិស្ស​ថ្នាក់​ទី​១២C២ នៃ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ទី​ក្រុង​កឹង​ធើ ទាំង​លោក​គ្រូ អ្នក​គ្រូ និង​មិត្ត​រួម​សា​លា​សុទ្ធ​តែ​លាន់​មាត់​សរ​សើរ។ ដ្បិត​អី ប្អូន​គឺ​ជា​សិស្ស​ម្នាក់​គត់​របស់​សា​លា​ដែល​មាន​ស្នា​ដៃ​ដណ្តើម​បាន​រង្វាន់​លេខ​១ ចំ​នួន​ពីរ​ដង និង​រង្វាន់​លេខ​២ ចំ​នួន​មួយ​ដង ក្នុង​ការ​ប្រ​ឡង​សិស្ស​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី​ក្រុង។

Tag: គំរូ​សិស្ស​រៀន​ពូ​កែ, ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី​ក្រុង, គឹម​តឹង​ឡុក, សិស្ស​ថ្នាក់​ទី​១២C២

នារី​កឹង​ធើ​ធ្វើ​តាម​បណ្តាំ​របស់​អ៊ំ

នារី​កឹង​ធើ​ធ្វើ​តាម​បណ្តាំ​របស់​អ៊ំ  

ធ្វើសមទិន 18-05-2026

ដើម្បី​អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី ១៣៦​ឆ្នាំ ទិវា​បុណ្យ​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ (ថ្ងៃ​ទី​១៩ ខែ​ឧសភា) សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំរូ​របស់អ៊ំ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​នា​នា​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ តាម​រយៈ​បណ្តា​ទម្រង់ និង​ការ​ងារ​ដ៏​មាន​អត្ថ​ន័យ សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​របស់​អ៊ំ​កាន់​តែ​ជិត​ដិត និង​បង្ក​ការ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​សហ​គមន៍ និង​ក្នុង​ចំ​ណោម​សមា​ជិកា​នា​រី។

Tag: នារី​កឹង​ធើ​, ធ្វើ​តាម​បណ្តាំ​របស់​អ៊ំ, សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​វី​ថាញ​១, សប្បុ​រស​ជន ឧបត្ថម្ភ​ថវិកា ១០ លាន​ដុង

គំរូ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន

គំរូ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន  

ធ្វើសមទិន 29-04-2026

ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ដាយ​ជី សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ លោក​យ័ញ​វ៉ាំង​ហ្វៀង តែង​ខ្នះ​ខ្នែង​និង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន។ អា​ស្រ័យ​ហេតុ​នេះ ជីវ​ភាព​របស់​មា​មីង​ក្នុង​ភូមិ​តែង​បាន​លើក​កម្ពស់​ជា​លំ​ដាប់ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ។

Tag: គំរូ​, ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ, ​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន, សង្កាត់​មី​ស្វៀង, ទី​ក្រុង​កឹង​ធើ