ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/06/2026 - 20:11

សាយ​ភាយ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំរូ​អ៊ំ 

គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​សា​កល​វិទ្យា​ល័យ​តី​ដូ បាន​ចាត់​តាំង​សកម្ម​ភាព​នយោ​បាយ​ស៊ី​ជម្រៅ​ជា​ច្រើន​លើក នាំ​យក​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ ផ្សារ​ភ្ជាប់​នឹង​លើក​កម្ពស់​គុណ​ភាព​បង្ហាត់​បង្រៀន ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ និង​លត់​ដំ​សីល​ធម៌​របស់​កម្មា​ភិ​បាល បក្ខ​ជន គ្រូ​ឧទ្ទេស និង​និស្សិត​ទាំង​អស់។ តាម​រយៈ​នោះ ​រួម​ចំ​ណែក​កសាង​សមូ​ហភាព​សាមគ្គី​ភាព សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ប្រ​ចាំ​ឆ្នាំ។ ​ឆ្នាំ ២០២៥ បក្ខ​ភាគ​សា​លា​បាន​ទទួល​កិត្តិ​នាម "សម្រេច​ភារ​កិច្ច​ឆ្នើម"។

សមោ​សរ​ប្រ​ឡង "សា​កល​វិទ្យា​ល័យ​តី​ដូ រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ" រួម​ចំ​ណែក​សាយ​ភាយ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ ​សីល​ធម៌​របស់​អ៊ំ ក្នុង​កម្មា​ភិ​បាល បក្ខ​ជន គ្រូ​ឧទ្ទេស និង​និស្សិត។ រូប​ថត៖ សា​លា​ផ្តល់​ជូន។

តាម​ប្រ​សាសន៍​លោក ហាង​វុាំង​គៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​កា​រិ​យា​ល័យ​ជម្រើស​និស្សិត និង​សារ​គម​នា​គមន៍​របស់​សា​កល​វិទ្យា​ល័យ​តី​ដូ សា​ខា​បក្ស និង​អង្គ​ការ​មហា​ជន​នា​នា​បាន​ផ្សព្វ​ផ្សាយ​ផ្គួប​បញ្ចូល​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ ទៅ​ក្នុង​កិច្ច​ប្រ​ជុំ​ជីវ​ភាព​តាម​កាល​កំ​ណត់ និង​ប្រ​ជុំ​ជីវ​ភាព​តាម​ប្រ​ធាន​បទ។ សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ដ៏​ល្អ​របស់​គណៈ​កម្មា​ធិការ​បក្ស​សា​លា គឺ​រៀង​រាល់​ឆ្នាំ​តែង​ចាត់​តាំង​សមោ​សរ​ប្រ​ឡង "សា​កល​វិទ្យា​ល័យ​តី​ដូ រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ"។ តាម​រយៈ​ការ​ចាត់​តាំង ១២ លើក ស​មោ​សរ​ប្រ​ឡង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ទាក់​ទាញ​មុខ​សញ្ញា​ជា​ច្រើន​ចូល​រួម; ព្រោះ​ហេតុ​នោះ បង្ក​សាយ​ភាយ​ក្នុង​កម្មា​ភិ​បាល បក្ខ​ជន គ្រូ​ឧទ្ទេស និង​និស្សិត​អំ​ពី "ធ្វើ​តាម" គំ​រូ​អ៊ំ។ បក្ខ​ជន ត្រឹង​ធី​ហុង​យ៉េវ និស្សិត​ផ្នែក​សារ​គម​នា​គមន៍​ពហុ​មធ្យោ​បាយ វគ្គ​ទី ១៨B ឱ្យ​ដឹង៖ "ឆ្នាំ ២០២៦ ខ្ញុំ​បាន​ចូល​រួម​សមោ​សរ​ប្រ​ឡង និង​ទទួល​បាន​រង្វាន់​លេខ​២ ផ្នែក​ធ្វើ​បទ​បង្ហាញ។ ចូល​រួម​សមោ​សរ​ប្រ​ឡង និង​សកម្ម​ភាព​ដែល​សា​លា​ចាត់​តាំង​​ឡើង ខ្ញុំ​យល់​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ ផ្តើម​ពី​ពេល​នោះ ខិត​ខំ​រៀន​សូត្រ និង​លត់​ដំ​ខ្លួន"។

ជំ​រុញ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូជី​មិញ គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា និង​គណៈ​នា​យក​សា​កល​វិទ្យា​ល័យ​តី​ដូ ផ្តុំ​កម្លាំង​ដឹក​នាំ​ឱ្យ​កាន់​តែ​មាន​គុណ​ភាព​ខ្ពស់​ក្នុង​ការ​បង្រៀន​និង​រៀន អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ទៅ​ក្នុង​ការ​បណ្តុះ​បណ្តាល គ្រប់​គ្រង បង្កើន​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ... ទន្ទឹម​នឹង​នោះ កសាង​ឃ្លាំង​ឯក​សារ​សិក្សា​អេ​ឡិច​ត្រូ​និក​សម្រាប់​កម្ម​វិធី​បណ្តុះ​បណ្តាល​ពី​ចម្ងាយ ក៏​ដូច​ជា​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ កសាង​មុខ​វិជ្ជា​នៃ​ផ្នែក​បណ្តុះ​បណ្តាល​ផ្សេង​ទៀត ដើម្បី​ជួយ​និស្សិត​សិក្សា​ដោយ​ខ្លួន​ឯង និង​ស្វែង​យល់​មុន ក្នុង​និង​ក្រោយ​ពី​រៀន... បក្ខ​ជន ង្វៀង​ធី​ជុក ប្រ​ធាន​មុខ​វិជ្ជា​ពេទ្យ​សត្វ ឱ្យ​ដឹង៖ “ក្នុង​នាម​ជា​បក្ខ​ជន ខ្ញុំ​តែង​ធ្វើ​ជា​គំរូ​ល្អ និង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច។ ខ្ញុំ​តែង​បំ​ពេញ​ចំ​ណេះ​ដឹង​ថ្មី អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន និង​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​តាម​ទិស​ដៅ​បង្កើន​អនុ​វត្ត​ជាក់​ស្តែង ដើម្បី​និស្សិត​ងាយ​យល់ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​បង្រៀន និង​រៀន”។

គណៈ​កម្មា​ធិ​ការ​បក្ស និង​ថ្នាក់​ដឹក​នាំ​សា​លា​បាន​ផ្សព្វ​ផ្សាយ បង្ក​លក្ខណៈ​ដើម្បី​កម្មា​ភិបា​ល បក្ខ​ជន គ្រូ​ឧទ្ទេស​ចូល​រួម​កម្ម​វិធី​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ថ្នាក់​ទី​ក្រុង ទទួល​ធ្វើ​បទ​បង្ហាញ​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ថ្នាក់​សា​លា ពិ​និត្យ​វាយ​តម្លៃ​សៀវ​ភៅ​សិក្សា និង​ប្រ​កាស​អត្ថ​បទ​វិទ្យា​សាស្ត្រ; បាន​ចាត់​តាំង​សិក្ខា​សា​លា​អន្តរ​ជាតិ ថ្នាក់​ជាតិ និង​ថ្នាក់​សា​លា​ជា​ច្រើន​លើក និង​បាន​ចូល​រួម​រៀន​សូត្រ​លើក​កម្ពស់​កម្រិត​វិជ្ជា… លោក ត្រេវ​ថាយ​យឿង លេ​ខា​សា​ខា​បក្ស​កា​រិយា​ល័យ​ទី​៣ នា​យក​រង​មជ្ឈ​មណ្ឌល​ប្រ​ឡង​និង​ធា​នា​គុណ​ភាព​អប់រំ ឱ្យ​ដឹង៖ "រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ ខ្ញុំ​តែង​សកម្ម​ចូល​រួម​នូវ​សកម្ម​ភាព​របស់​សា​លា និង​អនុវត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​ប្រ​គល់​ជូន។ ខ្ញុំ​បាន​ថ្នាក់​ដឹក​នាំ​សា​លា​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ឱ្យ​ចូល​រួម​កម្ម​វិធី​បណ្តុះ​បណ្តាល​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​អា​ជីវ​កម្ម ដើម្បី​លើក​កម្ពស់​កម្រិត​វិជ្ជា។

លោក ហាង​វុាំង​គៀង អនុ​លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​សា​កល​វិទ្យា​ល័យ​តី​ដូ ផ្តល់​ព័ត៌​មាន៖ "គណៈ​កម្មា​ធិការ​បក្ស​សា​កល​វិទ្យា​ល័យ​បន្ត​ធ្វើ​ឱ្យ​ជា​ភាព​ជាក់​ស្តែង​នូវ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន។ ក្នុង​នោះ បន្ត​ចាត់​តាំង​ឱ្យ​បាន​ល្អ​នូវ​ចល​នា​ប្រ​ឡង​ប្រ​ណាំង​បង្រៀន​ល្អ រៀន​ល្អ; ជំ​រុញ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត សហ​ការ​អន្តរ​ជាតិ ចង​សម្ព័ន្ធ​បណ្តុះ​បណ្តាល។ ទន្ទឹម​នឹង​នោះ ពង្រីក​តួនា​ទី ទទួល​ខុស​ត្រូវ​របស់​កង​ជួរ​កម្មា​ភិ​បាល បក្ខ​ជន គ្រូ​ឧទ្ទេស និង​បុគ្គ​លិក​ក្នុង​ការ​កសាង​បក្ខ​ភាគ​សា​លា​រឹង​មាំ អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​សម្រេច​ជោគ​ជ័យ"៕

ថាញ​ធី - វិមាន

ចែករំលែកអត្ថបទ