លោកគ្រូចូវអូន ជាអតីតប្រធានផ្នែកមុខជំនាញកាសែតខ្មែរសុកត្រាំង តែងអស់ពីចិត្ត ពីថ្លើមចំពោះការងារផ្សព្វផ្សាយ និពន្ធ ស្រាវជ្រាវ ចងក្រងនិងជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរ។
លោកគ្រូចូវអូន។
លោកគ្រូចូវអូន កើតឆ្នាំ១៩៤៤ ក្នុងគ្រួសារកសិករ នៅភូមិថាញ់ថើយអាន ស្រុកម៉ីស្វៀន ខេត្តសុកត្រាំង។ មុននេះ លោកគ្រូចូវអូន ធ្វើការនៅក្រុមទស្សនាវដ្ដីខ្មែរ ឋិតក្រោមឱវាទការិយាល័យឃោសនាការនៃមន្ទីរវប្បធម៌ព័ត៌មានខេត្តហូវយ៉ាង។ ឆ្នាំ១៩៨៥ លោកគ្រូទទួលបន្ទុកជាលេខាធិការគណៈរៀបរៀងបន្ទាប់មកធ្វើជាប្រធានគណៈរៀបរៀងទស្សនាវដ្ដីវប្បធម៌សិល្បៈខ្មែរឋិតក្រោមឱវាទការិយាល័យសិល្បៈនៃមន្ទីរវប្បធម៌ព័ត៌មាន ខេត្តហូវយ៉ាង (ចាស់)។ ឆ្នាំ២០០២ លោកគ្រូប្តូរមកបម្រើការងារនៅកាសែតសុកត្រាំង ជាមួយនឹងតួនាទីប្រធានផ្នែកមុខជំនាញសារព័ត៌មានកាសែតខ្មែរសុកត្រាំង។ រហូតដល់ឆ្នាំ២០០៥ គាត់ក៏ចូលនិវត្តន៍។
សព្វថ្ងៃ លោកគ្រូតែងបានសាលារៀននានាអញ្ជើញចូលរួមបង្ហាត់បង្រៀន ដូច៖ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំងនិងវិទ្យាស្ថានពុទ្ធសាសនាខ្មែរនៅកឹងធើ ចាប់តាំងពីឆ្នាំ២០០៧មកដល់សព្វថ្ងៃ រយៈពេល៣០ឆ្នាំបម្រើការងារសារព័ត៌មាន លោកគ្រូតែងយកចិត្តទុកដាក់និពន្ធ ស្រាវជ្រាវនូវបទកំណាព្យ និងអត្ថបទជាច្រើនទៀតចុះផ្សាយលើកាសែតខ្មែរ ទស្សនាវដ្ដីវប្បធម៌សិល្បៈខ្មែររបស់កាសែតសុកត្រាំង កឹងធើ ត្រាវិញ និងចងក្រងសៀវភៅបោះពុម្ពផ្សាយបានចំនួន៤ក្បាល ដោយមានខ្លឹមសារស្ងើចសរសើរអំពីមាតុភូមិ ប្រទេសជាតិ អ៊ំហូ។ លោកគ្រូ ឲ្យដឹង៖ “អាស្រ័យដោយការយល់ដឹងខាងវប្បធម៌ខ្មែរ ម៉្លោះហើយ ពេលចូលនិវត្តវិលមកផ្ទះមាមីងខ្មែរនៅភូមិស្រុកតែងអញ្ជើញខ្ញុំទៅធ្វើជាអាចារ្យបម្រើពិធីបុណ្យផ្សេងៗ ដូច៖ បុណ្យខួប មង្គលការជាដើម”។ បងលីហាញ់ អតីតសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង បច្ចុប្បន្ន កំពុងបម្រើការនៅការិយាល័យជនជាតិស្រុកត្រឹនដេ ខេត្តសុកត្រាំង ឲ្យដឹង៖ “ក្រៅពីបង្រៀនអក្សរសាស្រ្តខ្មែរ លោកគ្រូចូវអូន នៅទាំងបង្ហាត់យើងខ្ញុំពីរបៀបតែងកំណាព្យ សីលធម៌រស់នៅ ខ្ញុំគោរពស្រឡាញ់គាត់ខ្លាំងណាស់”។
លោកគ្រូចូវអូន ទទួលបានបណ្ណសរសើរជាច្រើនរបស់ក្រសួង គណៈ ផ្នែកខេត្តហូវយ៉ាងនិងខេត្តសុកត្រាំង។ លោកគ្រូនៅទាំងទទួលបានមេដាយ៖ “ព្រោះបុព្វហេតុវប្បធម៌មហាជន”។ “ព្រោះបុព្វហេតុអភិវឌ្ឍបណ្ដាជនជាតិនិងតំបន់ភ្នំ”។ និង“ព្រោះបុព្វហេតុ អក្សរសិល្ប៍ សិល្បៈវៀតណាម”។ ឆ្នាំ២០១៧ លោកគ្រូបានរដ្ឋមន្រ្តីប្រធានគណៈកម្មាធិការជនជាតិជូនបណ្ណសរសើរ ពីព្រោះមានស្នាដៃឆ្នើមក្នុងការងារជនជាតិនិងអនុវត្តនូវគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ”៕
ត្រឿងផល-ទីទុយ