មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/07/2018 - 16:27

ស​កម្ម​រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍ​របស់​ស្រុក

រយៈ​ពេល​កន្លង សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​អនុ​វត្តនូវ​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​សាមគ្គី បវា​រ​ណា​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​​ស្នេ​ហា​ជាតិ ក​សាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​។

គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ​

ជូន​ផ្ទះ​ម​ហា​សាម​គ្គី​ដល់​គ្រួ​សារ​ក្រី​ក្រ​។

អនុ​វត្ត​គោល​លំ​នាំ​ “សាស​នា -ប្រ​ជា​ជាតិ​ - សង្គម​និ​យម​”  ទន្ទឹម​នឹង​ការ​ប្រតិ​បត្តិ​ធម៌​អាថ៌ សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ បាន​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​ ឆ្លង​តាម​រយៈ​ការ​សម្តែង​ធម៌​ទេស​នា​។ ឆ្លង​តាម​រយៈ​នោះ បាន​ជួយ​ព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ខ្មែរ លើក​កម្ពស់​ស្មារ​តី​អនុ​វត្ត​ល្អ គោល​មា​គ៌ា​​សេច​ក្ដី​សម្រេច​របស់​បក្ស គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ និង​គោល​ន​យោ​បាយ​ពាក់​ព័ន្ធ​ដល់​ជន​ជាតិ​និង​សាសនា។ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ញ៉ឹក​ អនុ​ប្រ​ធាន​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ​ មាន​ថេរ​ដី​កា៖​ “ឆ្លង​តាម​រយៈ​ការ​ងារ​ផ្សព្វ​ផ្សាយ​ជន​រួម​ជាតិ​ខ្មែរ​ខ្នះ​ខ្នែង​ចូល​រួម​អនុ​វត្ត ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ លេច​ធ្លោ​បំ​ផុត​គឺ​ការ​ចលនា​កសាង​ជន​បទ​ថ្មី រៀន​សូត្រ​ និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ ឥ​រិ​យា​បទ​ហូ​ជី​មិញ​; ការ​ចល​នា​“ទូ​ទាំង​ប្រ​ជា​ជន​កសា​ង​ជីវ​ភាពវ​ប្ប​ធម៌​”​; ការ​ចល​នា​ “​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​បង្ការ​បង្រ្កាប់​ឧក្រិដ្ឋ​កម្ម​”។​ ជា​គំ​រូ​ឈាន​មុខ​ក្នុង​ចលនា​នេះ គឺ​ព្រះ​សង្ឃ​តាម​វត្ត​អា​រាម​។ តួ​យ៉ាង​ព្រះ​តេជ​ព្រះ​គុណ​ គឹម​ង៉ុក​​ត្វង ប្រ​ធាន​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ​ និង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ក្រ​ពុំ​​ឈូក​ច្រាល​ចារុ៍ ព្រះ​អង្គ​តែង​ដឹ​ក​នាំ​ពុទ្ធ​បរិ​ស័ទ ចូល​រួម​ជា​មួយ​នឹង​រ​ដ្ឋ​អំ​ណាច​ភូមិ​ភាគ​     សម្រុះ​សម្រួល​សម្រេច​ជោគ​ជ័យ​បាន​ច្រើន​ករណី​ដែល​មាន​ទំ​នាស់​ក្នុង​វង​ស្ស​ត្រ​កូល​ ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​។ល។ ផ្ដើម​ពី​នោះ ពុទ្ធ​ប​រិ​ស័ទ​​មាន​ការ​គោ​រព ប្រតិ​បត្តិ​តាម​​និង​គាំ​ទ្រ​ក្នុង​​ចលនា​ទាំង​ឡាយ​”។​

ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ស្រុក​ បាន​ចលនា​ពុទ្ធ​បរិ​ស័ទ​និង​ ព្រះ​សង្ឃ​នៅ​តាម​វត្ត​អា​រាម​ រួម​វិ​ភាគ​ទាន​ជាង​១៣,៧​ពាន់​លាន​ដុ​ង សម្រាប់​ឧបត្ថម្ភ​ក្នុង​ការ​ងារ​សប្បុរ​ស​ធម៌​សង្គ​ម​ មាន​ដូច​៖ ឧបត្ថម្ភ​សង់​ផ្ទះម​ហា​សាម​គ្គី​ជូ​ន​​គ្រួ​សារ​ក្រី​ក្រ​ដែល​លំ​បាក​ ខាង​ផ្ទះ​នៅ​ចំ​នួន​៨​គ្រួ​សារ​; ឧបត្ថ​ម្ភ​បុណ្យ​ឈាប​ន​កិច្ច​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​​ដល់​អ្នក​ជំ​ងឺ​ក្រី​ក្រ​; ជូន​អំ​ណោយ​និង​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ ក​សាង​ស្ពាន​ជន​បទ​។ល។ តាម​ថេរ​ដី​ការ​បស់​ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ញ៉ឹក​ ៖ សមា​គម​នៅ​​ទាំង​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​អប់​រំ ថែ​រក្សា​ អភិ​រក្ស​​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​​ជន​ជាតិ​ ជំ​នឿ​សាសនា​របស់​ពុទ្ធ​សាសនា​ទក្ខិណ​និ​កាយ​ខ្មែរ​ទៀត​ផង​។ មក​ទល់​សព្វ​ថ្ងៃ មាន​វត្ត​ចំ​នួន​៣/៣៧​ចំ​ណុះ​ស្រុក​បាន​រដ្ឋ​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​បដិ​វត្តន៍​​ថ្នាក់​ខេត្ត​ រួម​មាន​៖ វត្ត​ជ្រោយ​ទន្សា​ វត្ត​ផ្នោ​អំ​ពូង​ វត្ត​ទ្រ​ព្រះ​បាទ​។ សមា​គមស្រុកនៅ​ទាំងរៀប​ចំ​បើកប​ង្រៀន​អក្សរ​ខ្មែរ​ដល់​ព្រះ​សង្ឃ​ កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​។ ព្រម​ជា​មួយ​នោះ ធ្វើ​សំ​ណុំ​បែប​បទ​ជូន​ព្រះ​សង្ឃ​ចំ​នួន​៣៤​អង្គ ចូល​រៀន​ម​ហា​វិ​ទ្យ​ល័យ​ ក្នុង​និង​ក្រៅ​ខេត្ត និង​និមន្ត​ទៅ​រៀន​នៅ​ប្រ​ទេស​ថៃ​៕

ស៊ឺន​ម៉ា​ល័យ​ – សេ​រី​

 

ចែករំលែកអត្ថបទ