29/05/2018 - 10:41

ភាពរីក​ចម្រើននៅតំបន់ជនរួមជាតិខ្មែរ

ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​៣០​% ម្ល៉ោះ​ហើយ​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​អនុ​គ្រោះ​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ សម្រាប់​ជន​ជាតិ​ភាគ​តិច​។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​ជន​ជាតិ​ភាគ​តិច​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​កាន់​តែ​កែ​លម្អ​គួរ​ឲ្យ​កត់​សម្គាល់​។

មា​មីង​ស្រុក​កូវ​កែ​ចូល​រួម​កសាង​ជន​បទ​ថ្មី​។

អ​នុ​វត្ត​សេចក្តី​សម្រេច​លេខ​២៤​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នី​តិ​កាល​IX ស្ដី​ពី​ការ​​​ងារ​​ជន​​ជា​តិ​​។ ជា​មួយ​នឹង​ប្រ​ភព​ទុន​ផ្សេង​ៗ​ជា​ច្រើន​ រយៈ​ពេល​កន្លង​ ស្រុក​កូវ​កែ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិ​ធី​ឧបត្ថម្ភ​ជា​ច្រើន​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​។ គ្រួ​សារ​បង​ថាច់​សុ​ផាយ​ នៅ​ភូមិ​ពោធិ៍​បឹង​ ឃុំ​ហ្វា​អឹង​ ឲ្យ​ដឹង​៖ “ខែ​មី​នា ឆ្នាំ​២០១៧ គ្រួ​សារ​ខ្ញុំ​បាន​ឧបត្ថម្ភ​បុល​ទុន​១១៤​លាន​ដុង​ ពី​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៦៨​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ ខ្ញុំ​ទិញ​ម៉ា​ស៊ីន​ប្រ​មូល​ចំ​បើង​២​គ្រឿង​ ដើម្បី​ប្រ​មូល​ចំ​បើង​ស៊ី​ឈ្នួល​។ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ប្រ​មូល​បាន​៦០០​ដុំ​តម្លៃ​៦.០០០​ដុង​/ដុំ​។ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជិត​១​លាន​ដុង​/ថ្ងៃ​។ បន្ទាប់​ពី​ទិញ​ម៉ា​ស៊ីន​បា​ន​មួយ​​ឆ្នាំ សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​បាន​កែ​លម្អ​គ្រាន់​បើ​។ គ្រួ​សារ​ខ្ញុំ​បាន​ឧបត្ថម្ភ​បុល​៣០០​លាន​ដុង​ទៀត​ ដើម្បី​ទិញ​ម៉ា​ស៊ីន​ប្រ​មូល​ចំ​បើង​បន្ថែម​”។

មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​បាន​បង្ខិត​ជិត​ និង​ទទួល​ផល​ពី​គោល​ន​យោ​បាយ​​អនុ​គ្រោះ​របស់​បក្ស​និង​រដ្ឋ ខិត​ខំ​ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​។ តួ​យ៉ាង​ដូច​គ្រួ​សារ​​លោក​ថាច់​អួ នៅ​ភូមិ​៤ ឃុំ​ផុង​ភូ ពី​មុន​សេដ្ឋ​កិច្ច​គ្រួ​សារ​គាត់​បង្អែក​លើ​ការ​ចិញ្ចឹម​ជ្រូក​ គោ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដោយ​សារ​តម្លៃ​ចុះ​ថោក​ ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​សត្វ​ត្រូវ​ខាត​។ អាស្រ័យ​ហេតុ​នោះ គាត់​បាន​បុល​ទុន​អ​នុ​គ្រោះ ដើម្បី​បណ្តុះ​ផ្សិត​ចំ​បើង​។ គ្រួ​សារ​គាត់​បណ្ដុះ​ផ្សិត​ចំ​បើង​មធ្យម​ភាគ​បាន​ជាង​៧០​ម៉ែត្រ​ រៀង​រាល់​ខែ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​គ្រួ​សារ​គាត់​នៅ​ចំ​ណេញ​បាន​ជាង​១០​លាន​ដុង​។

ពេល​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​បាន​លើក​ស្ទួយ​ មា​មីង​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​បាន​លើក​កម្ពស់​​ស្មារ​តី​សាម​គ្គី​ ដើម្បី​រឹត​បន្ដឹង​មនោ​សញ្ចេត​នា​រវាង​អ្នក​ភូមិ​ផង​របង​ជា​មួយ​។ សំ​ខាន់​ជាង​ទៅ​ទៀត​នោះ គឺ​មា​មីង​លើក​កម្ពស់​ស្មារតី​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​និង​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​។ ផ្តើម​ពី​នោះ ស​កម្ម​ចូល​រួម​ការ​ចលនា​បដិ​វត្តន៍​​នៅ​ភូមិ​ភាគ​ ពិ​សេស​គឺ​ចលនា​កសាង​ជន​បទ​ថ្មី​។ លោក​ថាច់​បូ​ណាត​ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​កូវ​កែ ឲ្យ​ដឹង​៖ “អា​ស្រ័យ​អង្គ​ភាព​នា​នា​ ស​ហ​ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​អនុ​គ្រោះ​របស់​បក្ស​ និង​រដ្ឋ​សម្រាប់​ជន​ជាតិ​ភាគ​តិច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ទើប​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​របស់​ស្រុក​ថយ​ចុះ​នៅ​តែ​៨៧៦​ គ្រួ​សារ​ប៉ុណ្ណោះ”​៕

                   សេីុង​ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រុក​កូវ​កែ