ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/11/2025 - 21:11

ទី​ក្រុង​កឹង​ធើ

អង្កេត​ស្ថិតិ​ "ស្ទង់​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​និង​អង្គ​ការ​ចំ​ពោះ​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ស្ថា​ប័ន​រដ្ឋ​បាល​រដ្ឋ​" 

- ថ្មី​ៗនេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចេញ​សេចក្តី​សម្រេច​លេខ​ ២៥០៤​/QĐ-UBND ស្តីពី​ការ​ចេញ​ផែន​ការ​អង្កេត​ស្ថិតិ​ “ស្ទង់​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​និង​អង្គ​ការ​ ចំ​ពោះ​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ស្ថា​ប័ន​រដ្ឋ​បាល​រដ្ឋ​” ក្នុង​ទី​ក្រុង​ ឆ្នាំ​ ២០២៥។

អ្នក​រដ្ឋ​ការ​នៃ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​សង្កាត់​និញ​កេវ​ ទទួល​និង​ដោះ​ស្រាយ​សំ​ណុំ​ ឯក​សារ​នីតិ​វិធី​រដ្ឋ​បាល​របស់​ប្រ​ជា​ជន។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ប្រ​គល់​ភារ​កិច្ច​ឱ្យ​វិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​ - សង្គម​ទី​ក្រុង​ ធ្វើ​ជា​អធិប​តី​ និង​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន អង្គ​ភាព​ពាក់​ព័ន្ធ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ផែន​ការ​និង​រាយ​ការណ៍​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​នូវ​លទ្ធ​ផល​អនុ​វត្ត​។ ស្ទង់​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​និង​អង្គ​ការ​ចំ​ពោះ​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ស្ថា​ប័ន​រដ្ឋ​បាល​រដ្ឋ​ សំ​ដៅ​វាយ​តម្លៃ​សត្យា​នុម័ត ប្រា​កដ​ប្រ​ជា​នូវ​គុណ​ភាព​ផ្គត់​ផ្គង់​សេ​វា​រដ្ឋ​បាល​របស់​មន្ទីរ​ គណៈ​ ផ្នែក​ទី​ក្រុង; បណ្តា​ស្ថា​ប័ន​មជ្ឈិម​ដែល​បាន​ចាត់​តាំង​ឡើង​ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ។ ផ្តើម​ពី​នោះ​ ក្តាប់​បាន​តម្រូវ​ការ​ ការ​រំ​ពឹង​ទុក​របស់​ប្រ​ជា​ជន​ និង​អង្គ​ការ​ចំ​ពោះ​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ស្ថា​ប័ន រដ្ឋ​បាល​រដ្ឋ​និង​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​វាយ​តម្លៃ​ រៀប​ចំ​ណាត់​ថ្នាក់​សន្ទ​ស្សន៍កំ​ណែ​ទម្រង់​រដ្ឋ​បាល​របស់​បណ្តា​ស្ថា​ប័ន អង្គ​ភាព​ ភូមិ​ភាគ​ក្នុង​ឆ្នាំ​ ២០២៥។

តាម​ផែន​ការ​ ការ​អង្កេត​នឹង​ដំ​ណើរ​ការ​ក្នុង​រយៈ​ពេល​ ៤០ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៥ ដល់​ថ្ងៃ​ទី​ ២៧ ខែ​ធ្នូ​ ឆ្នាំ​ ២០២៥។ ខ្លឹម​សារ​អង្កេត​ត្រូវ​បាន​អនុ​វត្ត​ចំ​ពោះ​កត្តា​មូល​ដ្ឋាន​ ៥ យ៉ាង​ នៃ​ដំណើរ​ការ​ផ្គត់​ផ្គង់​សេ​វា​រដ្ឋ​បាល​សា​ធារណៈ​ រួម​មាន៖ ការ​ប្រ​កៀក​ជិត​សេ​វា​កម្ម​; នីតិ​វិធី​រដ្ឋ​បាល​; អ្នក​រដ្ឋ​ការ​ដោះ​ស្រាយ​ការ​ងារ​ដោយ​ផ្ទាល់; លទ្ធ​ផល​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​; ស្ថា​ប័ន​រដ្ឋ​ទទួល​ និង​ដោះ​ស្រាយ​ចំ​ពោះ​ការ​ប្រតិ​កម្ម​និង​សំណើ​៕

យោង​៖ baocantho.con.vn - សុផន​

ចែករំលែកអត្ថបទ