ក្រសួងនគរបាល បានប្រកាសសេចក្ដីព្រាង អនុក្រឹត្យ ស្ដីពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃអនុក្រឹត្យលេខ ៦៩/ ២០២៤/NĐ-CP ចែងអំពីការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណអេឡិចត្រូនិក ដើម្បីទទួលយោបល់ពីប្រជាជនគ្រប់លំដាប់ថ្នាក់។ យោងតាមនោះ ក្រសួងនគរបាល បានគ្រោងប្រាក់សោធននិវត្តន៍ ប្រាក់ធានារ៉ាប់រង និងប្រាក់សុខុមាលភាពសង្គម នឹងត្រូវបានទូទាត់តាមរយៈកម្មវិធី VNeID ដែលជាកម្មវិធីកំណត់អត្តសញ្ញាណអេឡិចត្រូនិក។ នេះជាសេចក្ដីកំណត់ថ្មីមួយដែលមហាប្រជាជនកំពុងចាប់អារម្មណ៍។

នគរបាលសង្កាត់អូរម៉ូង ណែនាំប្រជាជនធ្វើសំណុំបែបបទតាមរយៈកម្មវិធី VNeID។
នៅក្នុងកថាខណ្ឌទី ១ មាត្រា ១ នៃសេចក្តីពង្រាងអនុក្រឹត្យ បានផ្ដល់យោបល់បំពេញបន្ថែម កថាខណ្ឌទី ១២ និងកថាខណ្ឌទី ១៣ បន្ទាប់ពីកថាខណ្ឌទី ១១ នៃមាត្រា៣ នៃអនុក្រឹត្យលេខ ៦៩/២០២៤/NĐ-CP ដូចខាងក្រោម៖ គណនីទទួលប្រាក់សុខុមាលភាពសង្គមនៅលើកម្មវិធីកំណត់អត្តសញ្ញាណជាតិ (VNeID) គឺការបញ្ចូលព័ត៌មាន រួមមានព័ត៌មានអំពីស្ថាប័ន អង្គការ បុគ្គលនិងគណនីធនាគារ កាបូបអេឡិចត្រូនិក កាបូបអេឡិចត្រូនិកទូរគមនាគមន៍ និងគណនី ទូទាត់ផ្សេងៗ ដែលអង្គការឬបុគ្គលបញ្ចូលទៅក្នុងកម្មវិធី VNeID ដើម្បីប្រើសម្រាប់ការទូទាត់ប្រាក់ជំនួយ ប្រាក់សោធននិវត្តន៍ ប្រាក់ធានារ៉ាប់រង និងការទូទាត់ផ្សេងៗទៀតពីស្ថាប័នរដ្ឋទៅស្ថាប័ន អង្គការឬបុគ្គល។ ស្ថាប័នដែលដំណើរ ការប្រព័ន្ធកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់ អត្តសញ្ញាណអេឡិចត្រូនិក គឺជាអង្គភាពចំណុះក្រសួងនគរបាលបានប្រគល់ភារៈគ្រប់គ្រង ដំណើរការប្រព័ន្ធកំណត់អត្តសញ្ញាណនិងផ្ទៀងផ្ទាត់អត្តសញ្ញាណអេឡិចត្រូនិក (VNeID)។
ហេតុនេះ ប្រសិនបើយោបល់ខាងលើបាន អនុម័តនៅពេលខាងមុខគណនីសុខុមាលភាពសង្គមលើកម្មវិធី VNeID នឹងត្រូវប្រើសម្រាប់ការទូទាត់ប្រាក់ជំនួយប្រាក់សោធននិវត្តន៍ ប្រាក់ធនារ៉ាប់រង និងការទូទាត់ផ្សេងៗទៀត ពីស្ថាប័នរដ្ឋទៅស្ថាប័ន អង្គការ ឬបុគ្គល។
នៅលើកម្មវិធី VNeID គណនីកំណត់អត្តសញ្ញាណកម្រិត ២ មានផ្នែកមួយឈ្មោះថា “សុខុមាលភាពសង្គម” ដែលអនុញ្ញាតឱ្យប្រជាជន បញ្ចូលលេខគណនីឯកជនរបស់ខ្លួន។ តាមរយៈវិធីនេះ ប្រជាជនអាចទទួលបានការឧបត្ថម្ភប្រាក់សោធននិវត្តន៍ ប្រាក់ធានារ៉ាប់រង និងការទូទាត់ផ្សេងៗទៀត នៅពេលដែលយោបល់របស់ក្រសួងនគរបាលត្រូវបានអនុម័ត។
វិធីភ្ជាប់គណនីសុខុមាលភាពសង្គមនៅលើកម្មវិធី VNeID ដើម្បីទទួលប្រាក់សោធននិវត្តន៍៖
ជំហានទី១៖ ចូលប្រើប្រាស់ដោយគណនីកំណត់អត្តសញ្ញាណ។ អ្នកប្រើចូលកម្មវិធី VNeID ហើយបញ្ចូលគណនីរបស់ខ្លួន។
ជំហានទី២៖ ជ្រើសរើសមុខងារ “សុខុមាលភាពសង្គម”។
ជំហានទី៣៖ ជ្រើសរើសមុខងារ “គណនីទទួលប្រាក់សុខុមាលភាពសង្គម”។
ជំហានទី៤៖ បញ្ចូលលេខសម្ងាត់ ៦ខ្ទង់ដើម្បីចូលដំណើរការ។
ជំហានទី៥៖ ជ្រើសគណនីធនាគារ ឬគណនី Mobile Money ដើម្បីទទួលប្រាក់សោធននិវត្តន៍។ បន្ទាប់មកបញ្ចូលព័ត៌មានគណនីធនាគារដែលបានជ្រើសដើម្បីភ្ជាប់។ បញ្ចូលព័ត៌មានផ្ទាល់ខ្លួនឱ្យគ្រប់សព្វក្នុងមុខងារនីមួយៗ ហើយចុចចូលខាងក្រោមផ្នែកព័ត៌មាន “ខ្ញុំបានអានគោលបំណងចែករំលែក និងដំណើរការទិន្នន័យ សិទ្ធិនិងភារកិច្ចរបស់ម្ចាស់ទិន្នន័យ ហើយយល់ព្រមចែករំលែក និងដំណើរការទិន្នន័យផ្ទាល់ខ្លួន” បន្ទាប់មកជ្រើស “បន្ត” ដើម្បីផ្ញើសំណើភ្ជាប់។
ជំហានទី ៦៖ បន្ទាប់ពីចុច “បន្ត” រួចប្រព័ន្ធនឹងបង្ហាញអេក្រង់ជាថ្មីដែលមានសារថា បានផ្ញើសំណើដោយជោគជ័យ ហើយរង់ចាំការអនុម័ត៕
ប្រភពៈ baocantho.com.vn- ពេជ្រសឿន