នៅវេលាម៉ោង៩ព្រឹក ថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៨ សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលXIV បានបើកអង្គប្រជុំយ៉ាងឱឡារិកនៅអគាររដ្ឋសភា (រដ្ឋធានីហាណូយ)។ បើកសម័យប្រជុំនេះ ស្ថានីយទូរទស្សន៍វៀតណាម ស្ថានីយវិទ្យុផ្សាយសំឡេងវៀតណាម ធ្វើការផ្សាយផ្ទាល់ ដើម្បីអ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេសតាមដាន។
សមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ ចូលរួមបើកសម័យប្រជុំ។
មុននឹងបើកសម័យប្រជុំ សមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ និងសមាជិករដ្ឋសភាដាក់កម្រងផ្កានិងចូលប្រាង្គតម្កល់សពលោកប្រធានហូជីមិញធ្វើការគោរពបូជា។ រដ្ឋសភាបានបើកកិច្ចប្រជុំត្រៀមបម្រុង ពិភាក្សាអនុម័តរបៀបវារៈនៃសម័យប្រជុំលើកទី៥។ ក្នុងសម័យប្រជុំលើកទី៥នេះ រដ្ឋសភានឹងចំណាយពេល៦០% សម្រាប់ឲ្យការកសាងច្បាប់។ ក្នុងនោះ រដ្ឋសភានឹងពិនិត្យ អនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៨ ពង្រាងសេចក្តីសម្រេចចិត្ត១ និងផ្តល់មតិលើសេចក្តីព្រាងច្បាប់ផ្សេងៗចំនួន៨ ឯទៀត។
ទន្ទឹមនឹងភារកិច្ចបង្កើតច្បាប់ រដ្ឋសភាបានចំណាយពេលជាច្រើនសម្រាប់សកម្មភាពត្រួតពិនិត្យកំពូល និងពិនិត្យសម្រេចចិត្តនូវបញ្ហាសំខាន់ៗដទៃទៀត។ រដ្ឋសភា នឹងពិនិត្យរបាយការណ៍វាយតម្លៃបំពេញបន្ថែមលទ្ធផលអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងថវិការដ្ឋឆ្នាំ២០១៧; ស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនិងថវិការដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ២០១៨; ផ្តល់សច្ចាប័នធ្វើគណនេយ្យថវិការដ្ឋឆ្នាំ២០១៦; ត្រួតពិនិត្យកំពូលការអនុវត្តគោលនយោបាយច្បាប់ ស្តីពីការគ្រប់គ្រងប្រើប្រាស់ទុន ទ្រព្យសម្បត្តិរដ្ឋក្នុងអាជីវកម្ម និងផ្ទេរកម្មសិទ្ធិរដ្ឋទៅជាកម្មសិទ្ធិឯកជនដំណាក់កាល២០១១-២០១៦; ពិនិត្យ អនុម័តសេចក្តីសម្រេចស្ដីពីកម្មវិធីត្រួតពិនិត្យនិងការបង្កើតក្រុមត្រួតពិនិត្យបធានបទឯកទេសរបស់រដ្ឋសភា ឆ្នាំ២០១៩។
បន្តពង្រីកប្រកបដោយប្រសិទ្ធភាពដំណើរការចោទសួរដេញដោល និងឆ្លើយសំណួរនៅក្នុងសម័យប្រជុំមុន រីឯសម័យប្រជុំលើកទី៥នេះ ជាលើកដំបូងអនុវត្តពេលវេលា១នាទី សម្រាប់អ្នកតំណាងរដ្ឋសភាលើកជាសំណួរ និងក្រោយពីអ្នកតំណាងរដ្ឋសភា៣រូបបានចោទសួររួច អ្នកដែលត្រូវចោទសួរត្រូវតែឆ្លើយភ្លាម; ការឆ្លើយសំណួរនីមួយៗមានរយៈពេលចំនួន៣នាទី។ ការកែលម្អ ផ្លាស់ថ្មីនេះ ដើម្បីបង្កើនលក្ខណៈសន្ទនាទល់មុខគ្នា ដេញដោលក្នុងដំណើរការរបស់រដ្ឋសភា។
សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលXIV តាមការគ្រោងទុកនឹងបិទអង្គប្រជុំនៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៨៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន