08/05/2018 - 09:45

មាតុ​ភូមិ​​ផ្លាស់​ថ្មី

នោះ​គឺ​ជា​ចំ​ណុច​លេច​ធ្លោ​ដែល​ជន​រួម​ជាតិខ្មែរ​​នៅ​ខេត្ត​ហូវ​យ៉ាង សង្កេត​ឃើញ​ក្រោយ​រយៈ​​ពេល​ដែល​ខេត្ត​ផ្ដុំ​កម្លាំង​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​

ដង​ផ្លូវ១៣៥​ចុះ​ទៅ​ភូមិ​៤ ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង​​ស្រុក​ចូវ​ថាញ់ A ខេត្ត​ហូវយ៉ាង​។

ភាព​ផ្លាស់​ថ្មី​ដែល​ឃើញ​ច្បាស់​បំ​ផុត គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ លោក​ត្រឹង​វាំុ​ង​ថែវ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ឲ្យ​ដឹង​៖  អា​ស្រ័យ​មាន​កម្ម​វិ​ធី​១៣៥​ បាន​ជា​ដង​ផ្លូវ​ចុះ​ទៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​សុទ្ធ​តែ​បាន​ចាក់​បេ​តុង​ និង​កៅ​ស៊ូ ម៉ូ​តូ​អាច​បើក​បរ​ងាយ​ស្រួល​។ រំ​លឹក​ដល់​ការ​កសាង​ផ្លូវ​គមនា​គមន៍​​ជន​​បទ ពូ​លី​វឹង​មៀង នៅ​ភូមិ​៤ ឃុំ​ហ្វា​អាង ស្រុក​ពុង​ហ៊ីប មាន​ក្តី​រីក​រាយ ឲ្យ​ដឹង​៖ “កាល​ពី​មុន​ ប្រ​សិន​បើ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ចង់​ដឹក​ដូង​ទៅ​លក់​នៅ​ផ្សារ​កិញ​គុង​ គឺ​លំ​បាក​ខ្លាំង​ណាស់  ត្រូវ​រង​ចាំ​ដល់​ទឹក​ជោរ​ឡើង​ ទើប​អាច​អូស​ទូក​ចុះ​ប្រ​ឡាយ​ទៅ​បាន​។ មក​ទល់​សព្វ​ថ្ងៃ មិន​ចំ​ពោះ​តែ​លក់​ផ្លែ​ដូង​ប៉ុណ្ណោះ​ទេ ប្រ​សិន​បើ​មាន​ផ្លែ​ប៉េង​បោះ​ឬ​ចេក​ពី​រ​បី​ស្ទង​ក្ដី​ដែល​គ្រួ​សារ​ហូប​មិន​អស់ ប្តី​ប្រ​ពន្ធ​ខ្ញុំ​តែង​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​ដើម្បី​ឆ្លៀត​រក​ប្រាក់​បន្ថែម​។ អា​ស្រ័យ​មាន​ផ្លូវ​បេ​តុង​ ទើប​ជីវ​ភាព​របស់​យើង​ខ្ញុំ​មាន​ការ​ប្តូរ​ផ្លាស់​យ៉ាង​ច្រើន​”។ ចំ​ណែក​បង​ហ្វិញ​វាំុង​ដូយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង​ ស្រុក​ឡុង​ម៉ី មាន​ប្រ​សាសន៍​៖ ឲ្យ​តែ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​រីក​ចម្រើន​ គឺ​ជីវ​ភាព​ប្រ​ជា​ជន​មាន​ភាព​ឈាន​ឡើង​។ មាន​បន្លែ​បង្ការ​​ត្រី​​ទៅ​លក់​ឯ​ផ្សារ​ក៏​មាន​ប្រាក់​ចេញ​ប្រាក់​ចូល​ផង​ដែរ​។ សិស្សា​នុសិស្ស​ទៅ​រៀន​ក៏​មាន​ភាព​ងាយ​ស្រួល​ម្ល៉ោះ​ហើយ​ កាត់​បន្ថយ​បាន​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​កម្រិត​ប្រ​ជា​បញ្ញា​ទូ​ទាំង​សង្គម​​​ជា​ជំ​ហាន​បាន​លើក​កម្ពស់​។​ កង់​ម៉ូ​តូ បើក​​​បរ​​ទៅ​មក​ជា​ប្រ​ចាំ ទើប​មា​មីង​យក​ចិត្តទុកដាក់រៀបចំផ្ទះសម្បែង ទី​ធ្លា​ជុំ​វិញ​ផ្ទះកា​ន់​តែ​មាន​ភាព​សម​រម្យ​និង​ល្អ​ស្អាត​។

អា​​ស្រ័យ​ជួញ​ដូរ​បាន​ងាយ​ស្រួល​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​កសិ​ករ​ត្រូវ​ឈ្មួញ​កណ្តាល​បញ្ចុះ​តម្លៃក​សិ​ផល​លែង​មាន​ទៀត​។ មាន​គ្រួ​សារ​ជា​ច្រើន​បាន​ដាំ​ដើម​ទៀប​​ពោនជា​ដើម​។ តិច​មាន​លក់​នៅ​នឹង​ចម្ការ​នោះ​ទេ ហើយ​ក៏​ជ្រើស​រើស​ផ្លែ​ឈើ​ណា​ឆ្ងាញ់​យក​ទៅ​លក់​ឯ​ផ្សារ​តែ​ម្តង​។ អា​ស្រ័យ​ហេតុ​នោះ ប្រាក់​ចំ​ណូល​ពី​ក​សិ​កម្ម​កាន់​តែ​ច្រើន មា​មីង​ក៏​ទិញ​របស់​របស់​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​កាន់​តែ​ច្រើន​។ បង​លី​ថាញ់​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​តឹង​ក្វើយ​កិញ​ ឃុំ​តឹង​ប៊ិញ ស្រុក​ពុង​ហ៊ីប​ ឲ្យ​ដឹង​៖ “ ក្នុង​ភូមិ​ខ្ញុំ គ្រួ​សារ​ណា​ក៏​មាន​ទូរ​ទស្សន៍ ឆ្នាំង​បាយ​អគ្គិស​នី​ដែរ​។ មាន​គ្រួ​សារ​ខ្លះ​ថែម​ទាំង​ទិញ​ចង្រ្កាន​អគ្គិ​សនី​ទៀត​ផង​។ គ្រួ​សារ​ដែល​ប្រើ​ប្រាស់​ចង្រ្កាន​អុស​មិន​មាន​ច្រើន​ប៉ុន្មាន​ឡេី​យ​។ និ​យាយ​អំ​ពី​ភាព​ប្តូរ​ផ្លាស់​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច បង​ង្វៀន​ង៉ុក​តុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ប៊ិញ ឲ្យ​ដឹង​៖ “តឹង​ក្វើយ​កិញ​ គឺ​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ក​រ​​បំ​ផុត​ក្នុង​ឃុំ បាន​ទទួល​របប​កម្ម​វិ​ធី​១៣​៥​គ្រប់​សព្វ​។ ដង​ផ្លូវ​ចុះ​ទៅ​តាម​ភូមិ​ត្រូវ​បាន​ចាក់​​បេ​តុង​ ទឹក​ស្អាត​ អគ្គិ​ស​នី ត្រូវ​បាន​ត​ភ្ជាប់​ដល់​ផ្ទះ​។ សា​លា​មត្តេយ្យ​​បឋម​សិក្សា​ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំ សិក្សា​ដល់​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​នឹង​បាន​រៀន​ក្នុង​សា​លាសម្រេច​បទ​ដ្ឋាន​ជាតិ​”៕​

                      ហា​ថាញ់​ - សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
តឹង​ក្វើយ​កិញ